ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

​មន្ត្រីជាន់ខ្ពស់​ក្រសួង​ព័ត៌មាន​៖ ប្រព័ន្ធ​ផ្សព្វផ្សាយ ជា​ស្ពាន​ចម្លង​រាល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ជូន​ពលរដ្ឋ និង​នាំ​យោបល់ សំណូមពរ និង​បំណងប្រាថ្នា​របស់​ពលរដ្ឋ​ជូន​រាជរដ្ឋាភិបា​ល​វិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ លោក ថាច់ ផែន រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត បាន​ដឹកនាំ​ក្រុមការងារ​យេនឌ័រ​ក្រសួង​ព័ត៌មាន បាន​រៀបចំ​បើក​សិក្ខាសាលា​ស្ដីពី​ការផ្សព្វផ្សាយ​សមិទ្ធផល និង​ផែនការ​សកម្មភាព​ឆ្លើយតប​នឹង​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ការអនុវត្ត​គោលនយោបាយ​សមភាព​យេនឌ័រ​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ថ្នាក់ក្រោម​ជាតិ​។​

​មាន​ការចូលរួម​សិក្ខា​សាលា​ពី​សំណាក់ លោក តូ លោក អភិបាលរង​ខេត្ត​កំពត ព្រមទាំង​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ថ្នាក់ដឹកនាំ​ខេត្ត មន្ទីរ អង្គភាព ជុំវិញ​ខេត្ត កំពត និង​មន្ត្រី​បម្រើ​ការងារ​ក្នុង​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​ថ្នាក់ក្រោម​ជាតិ​មក​ពី​ខេត្ត​កំពត កោះកុង ត្បូងឃ្មុំ ក្រចេះ និង​ខេត្ត​មណ្ឌលគិរី រយៈពេល​៥​ថ្ងៃ​។​

​លោក ថាច់ ផែន បាន​គូសបញ្ជាក់ថា ក្រសួង​ព័ត៌មាន ដែល​ជា​ស្ថាប័ន​មួយ​របស់​រាជរដ្ឋាភិបាល មាន​តួនាទី​ចម្បង​ជា​យុទ្ធសាស្ត្រ​របស់​ខ្លួន​គឺ ពង្រឹង វិសាលភាព និង​ប្រសិទ្ធភាព នៃ​សេវា​ផ្សព្វ​ផ្សព្វ​ព័ត៌មាន ការអប់រំ និង​ការកម្សាន្ត​ប្រកបដោយ​គុណភាព និង​សមធម៌ ជូន​ប្រជាពលរដ្ឋ នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា លើកទឹកចិត្ត​ការអនុវត្ត​សេរីភាព​សារព័ត៌ និង​ការបញ្ចេញ​មតិ​ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស លើកស្ទួយ​នីតិរដ្ឋ ការពារ​សិទ្ធ និង​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស រួមចំណែក​អភិរក្ស និង​អភិវឌ្ឍ​វប្បធម៌​ប្រពៃណី ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ​ជាតិ និង​កិត្យានុភាព នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំង​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​។​

​លោក ថាច់ ផែន បាន​បន្តទៀតថា ក្នុង​នោះ​ប្រព័ន្ធ​ផ្សព្វផ្សាយ ធ្វើ​ជា​ស្ពាន​ចម្លង​នូវ​រាល់​គោលនយោបាយ គោលការណ៍​ទាំងឡាយ របស់​រាជរដ្ឋាភិបាល​ជូន​ប្រជាពលរដ្ឋ និង​ពាំនាំ​នូវ​មតិយោបល់ សំណូមពរ និង​បំណងប្រាថ្នា​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ មក​ឆ្លុះបញ្ចាំង​ជូន​រាជរដ្ឋាភិបាល​វិញ​។ ដូច្នេះ​ប្រធានបទ​នៃ​អង្គ​សិក្ខ​សាលា ពេល​នេះ​នឹង​លើកឡើង​អំពី​សមិទ្ធផល​ទាំងឡាយ ដែល​ក្រុមការងារ​យេនឌ័រ​ក្រសួង​ព័ត៌មាន សម្រេច​បាន​កន្លងមក​ក្នុង​ការអនុវត្ត​គោលនយោបាយ សមភាព​យេនឌ័រ ក្រោម​អនុសញ្ញា​លុបបំបាត់​រាល់​ទម្រ​ង​នៃ​ការរើសអើង ប្រឆាំង​នឹង​នារី​ភេទ នៅ​ប្រទេស​កម្ពុជា ហៅ​កាត់​ថា CEDAW ដែល​សំដៅ​ការពារ​សិទ្ធ​ជា​មូលដ្ឋាន​របស់​នារី និង​ការកសាង​ផែនការ សកម្មភាព បន្ត​អនុវត្ត​នូវ​អនុសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន ថ្លែង​ក្នុង​ពិធី​មិ​ទ្ទិញ​ខួប​លើ​ទី​១០៨ ទិវា​អន្តរជាតិ​នារី​៨​មីនា​ឆ្នាំ ២០១៩ ក្រោម​ប្រធានបទ «​លើកកម្ពស់ សមភាព យេនឌ័រ និង​គាំពារ​សង្គម ដើម្ប​ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.