ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្នុងយុគសម័យឌីជីថល សេរីភាពសារព័ត៌មាន ត្រូវតែដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ ប្រកបដោយការទទួលខុសត្រូវសង្គម ==> លោកឧត្តមសេនីយ៍ទោ ហេង សុផល ដាក់ចេញនូវផែនការលម្អិត ដល់ថ្នាក់ដឹកនាំគោលដៅសំខាន់ៗ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ==> អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦

ឯកឧត្តម​រដ្ធមន្ដ្រី បាន​អញ្ជើញ មក​ពិនិត្យ​កសិដ្ធាន​ចិញ្ចឹម​ទសយក​ស៊ុត របស់លោក ចាប ប៊ុន​ហន នៅ​ភូមិ​ត្របែក ឃុំ​បុ​ស្បូវស្រុក​ព្រះនេត្រព្រះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ក្នុង​ដំណើរ​បេសកកម្ម​ពិនិត្យ​ការងារ​បង្កបង្កើន​ផង និង​ស្ថាន ភាពរាំងស្ងួត​នៅ​បណ្តា​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អញ្ជើញ​មក​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ទាយក​ស៊ុត​របស់ លោក ចាប ប៊ុន​ហន នៅ​ភូមិ​ត្របែក ឃុំ​បុស្បូវ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ​។

​កសិដ្ឋាន​នេះ​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ ១៩៩៨ ដោយ​ចាប់ផ្តើម​ចិញ្ចឹម​មានតែ ៣០០​ក្បាល​តែ​ប៉ុណ្ណោះ​។ ដោយ​មុខរបរ​នេះ​ទទួលបាន​ការគាំទ្រ​ជា​បន្តបន្ទាប់ រហូត​ប​ច្ច​ប្បន្ន​បាន​ពង្រីក​ផ្ទៃដី​កសិដ្ឋាន​បាន​ដល់ ១០​ហ​ត និង​មាន​មេ​ទា​ជាង ៥​ម៉ី​ន​ក្បាល អាច​ផ្តល់​ស៊ុត​បាន​ប្រមាណ​ជា ៣​ម៉ី​ន​ស៊ុត​ក្នុង ១​ថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ទូទាំង​ខេត្ត​បន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង​។ ពាក់ព័ន្ធ​នឹង​តម្លៃ​បោះ​ដុំ ក្នុង​ថ្ងៃ​នេះ​សម្រាប់​ស៊ុត​លេខ​១ គឺ​ទទួលបាន ៣៨០​រៀល ក្នុង ១​គ្រាប់ និង​លេខ​២ ទទួលបាន ៣៤០​រៀល ក្នុង ១​គ្រាប់ ដែល​គាត់​បាន​បញ្ជាក់ថា ជា​តម្លៃ​មួយ​សមរម្យ និង​អាច​ផ្តល់ឱកាស​ជូន​គាត់​ទទួលបាន​ប្រាក់ចំណេញ​សមស្រប​សម្រាប់​ចិញ្ចឹម​គ្រួសារ និង​បន្ត​ការពង្រីក​។

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ធ្វើ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ការ​វិវឌ្ឍន៍​រីកចម្រើន និង​ឆន្ទៈ​តស៊ូ​ពង្រីក​របប​នេះ​កាន់តែ​ធំ​ឡើងៗ ហើយ​លោក​ក៏​បាន​ណែនាំ​ដល់​មន្ទីរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ជំនាញ​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ​បន្ត​ផ្តល់​ការគាំទ្រ​ដល់​គាត់ និង​កសិដ្ឋាន​ដទៃ​ទូទាំង​ខេត្ត​នូវ​បច្ចេកទេស​ចិញ្ចឹម​ថ្មីៗ និង​ការងារ​អនាម័យ ធ្វើយ៉ាងណា​បង្កើន​គុណភាព និង​ធានាបាន​នូវ​សុខភាព​ជូន​សាធារណៈ​។​

​មួយវិញទៀត មន្ត្រី​ជំនាញ​ត្រូវ​សហការ​ជាមួយ​ពួក​គាត់​ក្នុង​ការបង្កើត​កន្លែង​ភ្ញាស់​ស៊ុត​មក​ចិញ្ចឹម ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ពី​ក្រៅ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.