ស្រុកប្រាសាទបាគង ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ រដ្ឋបាលស្រុកប្រាសាទបាគងបានសហការជាមួយរដ្ឋបាលជលផល និងមន្ទីរបរិស្ថានខេត្ត រួមជាមួយ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក អធិការនគរបាលស្រុក កងរាជអាវុធហត្ថស្រុក សឹករងស្រុក មន្ត្រីការិយាល័យស្រុក មន្ត្រីការិយាល័យជុំវិញស្រុក អនុសាខាកាកបាទក្រហមកម្ពុជាស្រុក មេឃុំទាំង៩ សមាជិកក្រុមប្រឹក្សាឃុំកណ្តែក មេភូមិទាំង១០ នៃឃុំកណ្តែក ព្រះសង្ឃ សហគមន៍ ប្រជាពលរដ្ឋសរុបចំនួន៣៥០នាក់ បានចូលរួម ដាំកូនដើមរាំង និងកូនដើមផ្ទោល និងព្រួសគ្រាប់ នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនៅ ៣ ចំណុចគឺ ទំនប់ចង្អើរ ស្បែកខ្លាក់ និង កន្សែងកំបុត ស្ថិតក្នុងភូមិសាស្ត្រឃុំកណ្តែក ស្រុកប្រាសាទបាគង ។
កូនឈើដែលបានដាំមានចំនួន១០០០ដើម និងគ្រាប់មានចំនួន ៣៥០ គីឡូក្រាម លើផ្ទៃដីជិត៣០ហិចតា។ ពិធីនេះត្រូវបានដឹកនាំដោយលោក ទៀប ប៊ុនឈួយ ប្រធានក្រុមប្រឹក្សាស្រុកនិងលោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ។ ចូលរួមដាំកូនឈើទាំងអស់គ្នា ដើម្បីកូនចៅជំនាន់ក្រោយ ៕















