តាកែវ ៖នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់អញ្ជើញប្រកាសតែងតាំង ផ្លាស់ប្តូរមុខងារជូននាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដោយតែងតាំង ។
លោកវរសេនីយ៍ឯក នាង សុភារ៉ា ជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ជំនួសលោកឧត្តមសេនីយ៍ទោ សេក រស់ ត្រូវបានទទួលភារកិច្ចថ្មី ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងខេត្ត៕






