ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរ​ជា​ផ្លូវការ​ផ្សារ​ទំនើប ភួ ពុយ​

​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ដំណើរ​ជា​ផ្លូវការ​ផ្សារ​ទំនើប ភួ ពុយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បាត់ដំបង​ ៖ ពិធី​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ផ្សារ​ទំនើប​ភួ ពុយ នា​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ត្រូវបាន​អញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក្នុងនោះ​ក៏​មាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង ព្រម​ទាំង​សិស្ស និស្សិត ប្រជាពលរដ្ឋ អាជីវករ យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម ក៏​បាន​កោតសរសើរ​ចំពោះ​លោក​ឧកញ៉ា ភួ ពុយ ដែល​បាន​ចូលរួម​អភិវឌ្ឍន៍​ធ្វើឱ្យ​ប្រជាពលរដ្ឋ ឬ អាជីវករ កាន់តែ​មាន​កម្រិតជីវភាព​ធូរស្រាល​តាមរយៈ​ផ្សារ​ទំនើប​របស់​លោក​ឧកញ៉ា ទាញ​យក​សមិទ្ធផល ឬ បន្លែ​ផ្លែឈើ​របស់​ពួក គាត់​ចូល​មក​ក្នុង​ទីផ្សារ​មួយ​នេះ ដើម្បី​ចែកចាយ​បន្ត​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៅតាម​តម្រូវការ ស្របពេល​ដែល​ប្រមុខ​រាជ រដ្ឋាភិបាល​កំពុង​តែ​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សេដ្ឋកិច្ច​ក្នុងពេល​បច្ចុប្បន្ន​ឆ្ពោះ​ទៅរក​ការកាត់បន្ថយ​ភាព ក្រីក្រ​យ៉ាង​ពិតប្រាកដ​ទាំងនេះ ក៏​ត្រូវតែ​មាន​ការចូល​រួម​ពី​បណ្តា​ក្រុមហ៊ុន​  ឬ អ្នកវិនិយោគ​ផងដែរ​។​

​ឯកឧត្តម បន្តថា យើង​ជា​ខ្មែរ​តែ​មួយ​គួរ​កៀក​ស្មា​គ្នា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​យើង អោយ​ឆ្ពោះទៅរក​ភាព​រីកចម្រើន ព្រោះ​បច្ចុប្បន្ន​សុខ​សន្តិភាព​យើង​មាន​រួច​ហើយ សេរីភាព​យើង​មាន​ហើយ​នេះ​ជា​ការខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល លោក​បន្តថា ចំពោះ​ខេត្តបាត់ដំបង​មាន​សក្តានុពល​ផ្នែក​សេដ្ឋកិច្ច​គួរសម​ជាពិសេស​ដំណាំ ស្រូវ​ព្រមទាំង​សមិទ្ធផល​ផ្សេងៗ​ទៀត ដូច្នេះ​លោក​សង្ឃឹមថា តាមរយៈ​ផ្សារ​ទំនើប​មួយ​នេះ ពិតជា​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​ខាង​មុខ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង ខេត្ត​បាត់ដំបង​ងាយ​ស្រូល​នាំ​សមិទ្ធផល​របស់​ពួក​គាត់​ចូល​ក្នុង​ទីផ្សារ​យ៉ាង ពិតប្រាកដ​។​

​ក្នុងនោះ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​អាជីវករ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ចំពោះ​ការ ដាំ​ដុះ​បន្លែ​ផ្លែឈើ ផ្សេងៗ​ព្រោះ​ទីផ្សារ​បច្ចុប្បន្ន​រីកដុះដាល​គ្រប់​ទីកន្លែង​ធ្វើ​ឱ្យ​សម ល្មម​នឹង​បងប្អូន​លក់ដូរ​បាន​ជៀសវាង កុំ​ផ្សងព្រេង​ធ្វើ​សំណាក​ស្រុក ។​/ ដោយ​ ៖ សារ៉េត​

 

003ch1-(2) 003ch1-(3) 003ch1-(4) 003ch1-(5) 003ch1-(1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.