ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​ព្រមាន​ចំៗ​ដល់​មន្ត្រី និង​សមត្ថកិច្ច​ទាំងឡាយណា​ដែល​ពាក់ព័ន្ធ​ការឃុបឃិត​យក​ដី​សហ​គ​មន៍​ទៅ​លក់​ឱ្យ​ឈ្មួញ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ចង់​ប្រឈម​ចំពោះ​មុខ​ច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី​៖ ដើម្បី​រក្សា​ការពារ​ធនធាន​ធម្មជាតិ ជាពិសេស ដី​សហគមន៍​ជនជាតិដើម​ភាគតិច ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ សម្រាប់​ការអភិវឌ្ឍ និង​អភិរក្ស​ព្រៃ សត្វព្រៃ ជីវ​:​ចំរុះ ធានាបាន​នូវ​និរន្តរភាព នៃ​ការ​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ និង​រក្សា​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ។​

​លោក ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី បាន​ព្រមាន​ដល់​មន្ត្រី និង​សមត្ថកិច្ច​ទាំងឡាយណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការឃុបឃិត​យក​ដី​សហ​គ​មន៍​ធ្វើ​ជា​បុគ្គល ឫ​លក់​ឱ្យ​ឈ្មួញ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ចង់​ប្រឈម​ចំពោះ​មុខ​ច្បាប់ លោក​អភិបាលខេត្ត លើកឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខដំណែង​អភិបាលស្រុក​អូររាំង ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលាស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​។​

​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា ការចុះបញ្ជី​ដី​សហគមន៍ គឺ​មាន​ការចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់ ដើម្បី​កំណត់​ទីតាំង ទំហំ​ដី​ឱ្យបាន​ច្បាស់លាស់ នឹង​មាន​ការទទួលស្គាល់​ពី​ក្រសួងមហាផ្ទៃ​។

​លោក​អភិបាលខេត្ត បន្ថែមថា សហគមន៍​នីមួយៗ ដែល​បាន​ខិតខំ​ចុះបញ្ជី​ដី​សហគមន៍​នេះ ត្រូវ​យកចិត្តទុកដាក់​គ្រប់​គ្រង់​ដីធ្លី​សម្រាប់​ប្រើប្រាស់ និង​ដើម្បី​ទុក​ជា​ប្រយោជន៍​សមូ​លហ​ភាព ក្នុង​ការធានាបាន​នូវ​និរន្តរភាព នៃ​ការ​អាស្រ័យ​ផល និង​អនុផល​ព្រៃឈើ និង​រក្សា​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​។ ម្យ៉ាងទៀត ដី​សហគមន៍ មិនមែន​ជា​កម្ម​សិទ្ធរ​បស់​បុគ្គល​ណា​ម្នាក់​នោះ​ទេ ហើយ​បើ​បុគ្គល​ណា​ម្នាក់​យក​ដី​សហគមន៍​នេះ ធ្វើ​ជា​កម្ម​សិទ្ធ ឫ​លក់​ឱ្យ​ឈ្មួញ គឺ​ផ្ទុយ​នឹង​លក្ខន្តិកៈ​នៃ​ច្បាប់​របស់​សហគមន៍ ហើយ​ត្រូវ​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ ដូច្នេះ លោក​ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​ស្នើ​ដល់​លោក​អភិបាលស្រុក​ថ្មី រួម​ទាំង​សមត្ថកិច្ច និង​ប្រធាន​សហគមន៍ ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​ឱ្យ​ខាន​តែ​បាន ហើយ​បើ​មន្ត្រី និង​សមត្ថកិច្ច​ទាំងឡាយណា​ដែល​ជាប់​ពាក់ព័ន្ធ នឹង​ការ​ឃុបឃិត​យក​ដី​សហ​គ​មន៍​ទៅ​លក់​ឱ្យ​ឈ្មួញ ត្រូវ​ដកខ្លួន​ចេញ​ជាបន្ទាន់ បើ​មិន​ចង់​ប្រឈម​ចំពោះ​មុខ​ច្បាប់ ។

​ទន្ទឹមនឹងនេះ ក៏​សូមឱ្យ​អភិបាលស្រុក​ថ្មី សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ទាំងអស់ ត្រូវខិតខំ​ដោះស្រាយ​បញ្ហា​ទំនាស់​នានា​ជូន​ពលរដ្ឋ និង​ត្រូវ​បម្រើសេវា​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យបាន​ទ្វេដង ទាំង​សេវា​តម្រូវការ និង​សេវា​សាធារណៈ​នានា ឱ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​លើ​អាជ្ញាធរ​ផងដែរ​។​

​លោក សៀក មុន្នី អភិបាល​ស្រុក​អូររាំង ដែល​ទើប​ឡើង​ថ្មី បាន​មានមតិ​ប្តេជ្ញាចិត្ត​ថា ត្រូវ​ប្រតិបត្តិ​ឲ្យបាន​ខ្ជាប់ខ្ជួន​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល លិខិតបទដ្ឋាន​នានា បទបញ្ជា ដែល​រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក៏ដូចជា​រដ្ឋបាលខេត្ត បាន​ដាក់ចេញ ពង្រឹង​នូវ​សាមគ្គីភាព ឯកភាព ជាមួយ​គ្រប់​ថ្នាក់ គ្រប់ផ្នែក និង​អ្នក​ពាក់ព័ន្ន​ទាំងអស់ ដើម្បី​ចូលរួម​ចំណែក​អនុវត្ត​រក្សា​ឲ្យបាន​នូវ​ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​ក្នុងស្រុក​ប្រកបដោយ​ចីរភាព ត្រូវ​យកចិត្តទុកដាក់​លើ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ​ឲ្យបាន​ឆាប់រហ័យ មាន​តម្លាភាព គុណភាព និង​ប្រសិទ្ធភាព ទប់​ស្តាប់​បង្ក្រាប​បទល្មើស​នានា​ដែល​កើតឡើង​ក្នុងស្រុក និង​ទប់​ស្តាត់​បទល្មើស​ការជួញ​ដូរ​ស្ត្រី និង​កុមារ​។

​សូមបញ្ជាក់​ថា ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាលស្រុក​អូររាំង ក្នុងនោះ លោក សៀក មុន្នី អភិបាលរង​ស្រុក​អូររាំង ត្រូវបាន​តែងតាំង​ជា​អភិបាលស្រុក ចំណែក លោក នង ទុ​ណ្ណា​រី អភិបាល​ស្រុក​អូររាំង ត្រូវ​បាន​ចូលនិវត្តន៍​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.