ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ភ្លៀង​ធ្លាក់​បី​ថ្ងៃ​សោះ ធ្វើឱ្យ​ផ្លូវជាតិ​លេខ​៣៣​ដែល​ក្រុមហ៊ុន​ឈូសឆាយ​ប្រែជា​រលួយ​វ៉ល់​ពិបាក​ធ្វើ​ដំណើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ផ្លូវជាតិ​លេខ​៣៣ ចាប់ពី​ចំណុច​ផ្សារ​ជុំ​គ្រៀល រហូត​ដល់​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ដែល​មាន​ប្រវែង​ប្រមាណ​ជិត​៩​គីឡូម៉ែត្រ បាន​ប្រែជា​រលួយ​វ៉​ល់​ខណៈ​មាន​ភ្លៀង​ធ្លាក់​បន្តបន្ទាប់​គ្នា​បី​ថ្ងៃ​កន្លងមក​។​

​ចំពោះ​ស្ថានភាព​ផ្លូវ​ក្លាយជា​បែបនេះ បើ​តាម​ការលើកឡើង​ពី​អ្នកដំណើរ​គ្រប់រូប បាន​និយាយថា ផ្លូវ​លេខ​៣៣​ចាប់ពី​ផ្លូវបំបែក​តា​អេង រហូត​ដល់​ចំណុច​ភូមិសាស្ត្រ​ឃុំ​ត្រពាំង​សង្កែ នៃ​ស្រុក​ទឹកឈូ ត្រូវបាន​ក្រុមហ៊ុន​ដែល​ម៉ៅការ​ជួសជុល ធ្វើការ​ឈូសឆាយ​កាលពីដើម​ខែ​ឧសភា ប៉ុន្តែ​បន្ទាប់ពី​ឈូសឆាយ​ផ្លូវ​ប្រវែង​ជិត​១០​គីឡូម៉ែត្រ​នេះ​អ្នកម៉ៅការ​បែរជា​ជួសជុល​មាន​សភាព​យឺតយ៉ាវ ដោយ​ទុក​ផ្លូវ​ដែល​ឈូស​រួច​ចោល​ឱ្យ​នៅ​ម៉េ​ម៉ា​យ​រាប់​ខែ​តែម្តង គាប់​ជួន​មេឃ​ភ្លៀង​ខ្លាំង​រយៈពេល​បូ​ថ្ងៃ ស្រាប់តែ​ក្លាយជា​បែក​វ៉ល់​ស្ទើ​ធ្វើដំណើរ​មិនកើត​។​

​អ្នកដំណើរ​បាន​រិះគន់​ទៀតថា ខាង​ក្រុមហ៊ុន​ពេល​ឈូសឆាយ​ហាក់​គ្មាន​គិតគូរ​ពី​ផលប៉ះពាល់​ជា​ច្រើន​ដែល​បង្ក​ឡើង​នៅ​ចំពោះមុខ ដូចជា​ពេល​មេឃ​រាំង​ហួតហែង​គឺ​ពុំ​បាន​ស្រោច​ទឹក​បណ្តាល​ឱ្យ​ផ្លូវ​នេះ​ក្លាយ​ជា​ទីតាំង​បង្ហុយធូលី​រំខាន​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​គ្រប់​ពេល លុះ​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក៏​ប្រែ​ទៅ​ជា​រលួយ​វ៉ល់​ស្ទើ​ធ្វើដំណើរ​មិនបាន ហើយ​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ ស្ថានភាព​ផ្លូវ​ក៏​កាន់តែ​ពិបាក​ធ្វើ​ចរាចរ​ទៅ​ទៀត ព្រោះ​ដងផ្លូវ​នេះ​ក្រៅពី​បែក​ភក់ ថែមទាំង​មាន​ជង្ហុក​ដូច​រន្ធ​បាយខុម​ផងដែរ​។​

​គេ​បា​n​រិះគន់​ទៀតថា បើ​ខាង​ក្រុមហ៊ុន​ជួសជុល​ក្នុង​សភាព​យឺតយ៉ាវ​បែបនេះ ម្តេច​មិន​ឈូស​ឆាយ​តែ​កន្លែង​ធ្វើ​សិន​ទៅ ចុះ​ហេតុម្តេច​បានជា​យក​គ្រឿងចក្រ​ទៅ​ឈូសឆាយ​ផ្លូវ​ជិត​១០​គីឡូម៉ែត្រ រួច​ទុកចោល​រាប់​ខែ​បែបនេះ​ទៅ​វិញ​។​

​គេ​នៅ​ចាំបាន​ថា កន្លងមក​អភិបាល​ខេត្ត​កំពត គឺ​លោក ជាវ តា​យ តែងតែ​ធ្លាប់​ព្រមាន​ខ្លាំងៗ ព្រមទាំង​ដាស់តឿន​ដល់​ក្រុមហ៊ុន​ដែល​កំពុង​ជួស​ជ្រុល​ផ្លូវ​ស្ថិត​តាម​ខ្សែ​ក្រវាត់ក្រុង ត្រួវ​តែ​ធ្វើ​ការជួសជុល​ផ្លូវ​ឱ្យ​បាន​លឿន ឆាប់រហ័ស ដោយ​អនុវត្ត​ទៅ​តាម​ស្តង់ដារ និង​តាម​បទដ្ឋាន​បច្ចេកទេស ដោយ​មិន​ត្រូវ​ធ្វើឱ្យ​រួច​តែ​ពី​ដៃ​នោះឡើយ​។​

​ជាមួយគ្នានេះ ចំណុច​ផ្លូវ​ជាតិ​លេខ​៣៣ ដែល​ក្រុមហ៊ុន​ឈូសឆាយ​ទុក​យូរ​ក៏​ក្លាយ​ជា​ជង្ហុក​ធំៗ យ៉ាប់​ជាង​មិនទាន់​ជួសជុល​ទៅទៀត​។​អ្នកដំណើរ​រិះគន់​ទៀតថា កាល​ពី​រដូវវស្សា​ឆ្នាំ​មុន​ផ្លូវ​នេះ​រលួយ​វ៉ល់​ម្តង​ហើយ ស្រាប់តែ​ចូលមក​ដល់​ខែវស្សា​ឆ្នាំនេះ​ក៏​រលួយ​វ៉ល់​ដូច​ឆ្នាំ​មុនតែដ​ដែល​..​តើ​ពេល​ណា​ទៅ​ទើប​ធ្វើ​ឱ្យ​រួចរាល់ បើ​សកម្មភាព​ជួសជុល​យឺត​ជាង​សត្វ​អណ្តើក​វា​ទៅ​ទៀត​នោះ​តើ​អ្នកដំណើរ​ត្រូវ​ជួប​បញ្ហា​លំបាក​ដល់​ពេល​ណា​?៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.