ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

មតិ​សា​ធារ​ណះ​ជនស្នើរ​ឲ្យ​អាជ្ញាធរ​និ​ង​ប្រជាពលរដ្ឋ បង្កើន​ការ​ទប់​ស្កាប់ការ​កាប់​ទន្ទ្រាន​ព្រៃឈើ​របស់​រដ្ឋ យក​ដី​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ការបាត់បង់​ធនធាន​ព្រៃឈើ គឺជា​ការបាត់បង់​គ្រប់​យ៉ាង​សម្រាប់​មនុស្ស សត្វ និង​ធម្មជាតិ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ ៖ លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​លើកឡើង​ថា ការបាត់បង់​នូវ​ធនធាន​ព្រៃឈើ គឺជា​ការបាត់បង់​គ្រប់​យ៉ាង​សម្រាប់​មនុស្ស សត្វ និង​ធម្មជាតិ​។ គ្រោះរាំងស្ងួត បម្រែបម្រួល​អាកាសធាតុ ភ្លើង​ឆេះ​ព្រៃ ខ្យល់​កន្ត្រាក់ ទឹកជំនន់​ដែល​តែង​កើតមាន​ឡើង គឺ​បណ្តាលមកពី​ការបាត់បង់​ព្រៃឈើ ដូច្នេះ​ដើម្បី​ជៀសផុត​ពី​គ្រោះ​ទាំង​នេះ​យើង​ត្រូវតែ​ដាំ​និង​ស្តារ​ព្រៃឈើ​ឡើងវិញ​។​

​ថ្លែង​បែប​នេះ​លោក អ៊ុ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ លើកឡើង​ដាំ​កូន​ឈើ​ប្រណីត​ប្រមាណ​១៥០០​ដើម និង​ចែក​ជូន​ប្រជាពលរដ្ឋ ក្នុង​ពិធីបុណ្យ​រុក្ខ​ទិវា ៩ កក្កដា ឆ្នាំ​២០១៩ ។

​ពិធី​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព លោកជំទាវ ឧកញ៉ា ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​សមាគម​ន៍​នារី​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​។​និង​មាន​ការចូលរួម ឯក​ឪ​ត្ត​ម អ៊ុំ រាត្រី អភិបាលខេត្ត លោក ខេង ស៊ុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​

​អភិបាល​ខេត្ត​បន្ទាយមានជ័យ​លោក អ៊ុ រាត្រី បាន​បន្ត​ទៀត​ថា​ពិធី “​រុក្ខ​ទិវា​” គឺជា​សក្ខីភាព មួយ ដែល​បង្ហាញ​ពី​ការ ដង្ហែរ តាម​ព្រះរាជ​តំរិះ​ដ៏​ខ្ពង់ខ្ពស់​របស់ អតីត ព្រះមហាវិរៈក្សត្រ ព្រះ​បរម​តនៈ​កោដិ នរោត្តម សីហនុ ជាទី​សក្ការៈ នៃ​យើង ដែល​ជានិច្ចកាល ព្រះអង្គ​ទ្រង់​យក ព្រះទ័យ​ទុកដាក់ ដល់​បញ្ហា​ព្រៃឈើ និង​ជា​ពិសេស​ការថែរក្សា ការការពារ និង​អភិវឌ្ឍន៍​ព្រៃឈើ​តាម រយៈ​ការដាំដុះ​ឈើ​ឡើងវិញ​។

​កូនឈើ​ចម្រុះ​ជាច្រើន​ប្រភេទ ចំនួន​១៥០០​ដើម ត្រូវបាន​ដាំ​ក្នុង​ថ្ងៃ​បុណ្យ​រុក្ខ​ទិវា​៩​កក្កដា នា​ឱកាស​ព្រឹក​ថ្ងៃទី​០៤​កក្កដា​នេះ នៅ​ភូមិស្រ​រាះ​ពីរ​ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ការចូលរួម​មន្ត្រីរ​រាជការ គ្រប់​ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ សិស្សានុសិស្ស ព្រះសង្ឃ ក៏ដូចជា​ប្រជាពលរដ្ឋ​នៅក្នុង​ស្ក្រ​ថ្មពួក ផងដែរ ។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បាន​មានប្រសាសន៍​លើកឡើង​ថា​:​ពិធីបុណ្យ​រុក្ខទិវា​ដែល​កំពុង​ប្រារព្ធ​ឡើង​នា​ពេល​នេះ​មាន​​អត្ថន័យ និង​សារ​:​សំខាន់​យ៉ាង​ជ្រៀលជ្រៅ​បំផុត សម្រាប់​បំផុសស្មារតី​ប្រជាពលរដ្ឋ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​និង​កងកម្លាំងប្រដាប់អាវុធ ឲ្យចូល​រួម​ដាំ​ដុះ និង​ថែរក្សា​ការពារ​ព្រៃឈើ​ដើម្បី​ប្រែក្លាយ​តំបន់​នេះ​ឲ្យមាន​គម្រប​ព្រៃ​ពណ៌​បៃតង​ស្រស់បំព្រង ។​

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍​ទៀត​ថា​:​ការដាំ​ដើមឈើ​ឆ្នាំនេះ គឺ​ត្រូវបាន​ដាំ​នៅ​តំបន់​ដី​របស់​រដ្ឋ​ដែល​នៅ​ទំនេរ​ដើម្បី​ថែរក្សា​ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ​បាន​ថែរក្សា​បន្ត​និង​ជា​សប្បត្តិ​ជា​តិ​ជាសំខាន់​។​

ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើរ​ដល់​មន្ត្រី​ជំនាញ ក៏ដូចជា​ប្រជាពលរដ្ឋ សូម​បន្ត​ការទប់ស្កាត់​រាល់​ការកាប់បំផ្លាញ​ព្រៃឈើ​ពី​សំណាក់​ឈ្មួញ​ទុច្ចរឹត ។​ត្រូវការពារ​ព្រៃ ដែល​មាន​ស្រាប់ ឲ្យបាន​គង់វង្ស និង​ជំរុញ​ពលរដ្ឋ​ឲ្យចូល​រួម​ដាំ​កូនឈើ​ឡើងវិញ ។

​លោក នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា​:​សម្រាប់​ទិវា​ដាំ​កូន​ឈើ​ក្នុង​ឆ្នាំនេះ អាជ្ញាធរខេត្ត​បាន​ជ្រើសរើស​យក​ភូម​សាស្ត្រ​ក្នុងភូមិ​ស្រះ​ពីរ ឃ​ថ្ពួក ស្រុក​ថ្មពួក ខេត្ត ប​.​ជ ។​

​គួរបញ្ជាក់​ថា​:​កូនឈើ​ដែល​មន្ត្រី​ជំនាញ នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ យក​មក​ដាំ​នាពេលនេះ​មាន​ចំនួន​១៥០០​ដើម ដោយ​ជ្រើសរើស​យក​តែ​ប្រភេទ​ឈើ​ល្អៗ មានដូចជា​:​គ្រញូង ធ្នង់ បេង ឈើទាល គគីរ នាង​ នួន និង​ឈើ​ហូប​ផ្លែ​មានដូចជា ទៀប ច​ន្ទី និង​ខ្នុរ​ជាដើម ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.