ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

​សាច់​ព្រៃ​ចំនួន​ជាង​២០០​គីឡូក្រាម ត្រូវបាន​ជំនាញ​ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវចំរុះ កែវ​សីមា ចាប់បាន

​សាច់​ព្រៃ​ចំនួន​ជាង​២០០​គីឡូក្រាម ត្រូវបាន​ជំនាញ​ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវចំរុះ កែវ​សីមា ចាប់បាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​មណ្ឌល​គី​រី ៖ សាច់​ព្រៃ​ប្រមាណ​ជាង​២០០ រួម​នឹង​ម៉ូតូ​សម្រាប់​ប្រព្រឹត្តឹ​បទល្មើស​ចំនួន​៤​គ្រឿង ត្រូវបាន​ជំនាញ​ប្រចាំ​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា​ដឹកនាំ​ដោយ​លោក មាគ វុ​ឌ្ឍី ប្រធាន​គម្រោង​កម្មវិធី សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដែល​មាន​លោក ស្វាយ សុ​វណ្ណា ជា​មេបញ្ជាការ​ក្តាប់​រួម ចាប់បាន​នៅ​ចំណុច​ភូមិ​ព្រះ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា កាលពី​ព្រឹក​ថ្ងៃទី​២៣ វិច្ឆិកា ។​

​លោក​មាគ វុ​ឌ្ឍី បានឲ្យដឹងថា សត្វព្រៃ​ដែល​ជំនាញ​ចាប់បាន​នោះ ជា​សត្វ​ទន្សោង​នឹង​មាន​ទម្ងន់​២១០​គីឡូក្រាម ។ លោក​បន្តថា សាច់សត្វ​ទន្សោង​នេះ ត្រូវបាន​ក្រុម​ព្រានព្រៃ​លបលួច​ដាក់​អន្ទាក់​នៅក្នុង​តំបន់​ព្រៃ​ការពារ ហើយ​នៅពេល​ប្រមាញ់​បាន​ហើយ​នោះ ពួកគេ​បាន​ពុះ​បំបែក​ជាច្រើន បំណែក​ច្រក​ក្នុង​បាវ​រួច​ធ្វើ​ការដឹកជញ្ជូន​តាមរយៈ​ម៉ូតូ ។ ជា​ចៃដន្យ​នៅពេល​ក្រុម​មន្ត្រី​ជំនាញ កំពុង​ធ្វើ​សកម្មភាព​ល្បាត ស្រាប់តែ​ប្រទះឃើញ​ក្រុម​អ្នក​ជួញដូរ​សត្វ កំពុង​ធ្វើ​ការដឹកជញ្ជូន​សាច់​ព្រៃ​ចេញពី​ព្រៃ​អភិរក្ស ដើម្បី​យកទៅ​លក់​លើ​ទីផ្សារ​។​

​លោក​ស្វាយ សុ​វណ្ណា មេបញ្ជាការ​ក្តាប់​រួម​បានឲ្យដឹងថា គ្រាន់តែ​ពួកគេ ឃើញ​មន្ត្រី​ជំនាញ​ភ្លាម ក៏​ផ្តួល​ម៉ូតូ​រត់​ចូល​ព្រៃ​បាត់​ស្រមោល​តែម្តង ។ បន្ទាប់​ពី​ប្រមូលបាន​សាច់​ព្រៃ​ហើយ រួម​នឹង​ម៉ូតូ​ដែល​ជា​មធ្យោបាយ​រួចមក មន្ត្រី​ជំនាញ​បាន​ដឹក​យក​មក រក្សាទុក​នៅ​ស្នាក់ការ​អភិរក្ស រង់ចាំ​ធ្វើការ​ដុត​កម្ទេច​ចោល​នូវ​សាច់​ព្រៃ​ខាងលើ ចំនែក​ម៉ូតូ​កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវរ​ក​ម្ចាស់ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
​ដោយ ៖ ចិន្ដា កម្ពុជា​អភិវឌ្ឍន៍​

 

2015_11_24kap1 (1) 2015_11_24kap1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.