ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ផ្ទុះ​សំដី​បែប​ហឹង្សា​រវាង​មន្ត្រី​អាវុធហត្ថ​និង​មន្ត្រី​នគរបាល​ខ​ណះពេល​ចុះ​ស្រាវជ្រាវ​ករណី​ផ្ទុះ​អាវុធ​នៅ​កណ្ដាល​ក្រុង​សិរីសោភ័ណ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ ៖ ផ្ទុះ​សំដី​ផ្អើល​ពលរដ្ឋ និង​អ្នកធ្វើដំណើរ កណ្ដាល​ក្រុង ចំនុច​ផ្លូវ​ប្រាំ​ស្រុក ទល់​មុខផ្ទះ​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ អភិបាលរង​ខេត្ត មន្ត្រី​យោធា រវាង​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​និង​នគ​បាល​ខេត្ត​បន្ទាយមានជ័យ ក្នុងករណី​ចុះ​ស្រាវជ្រាវ​ករណី​បាញ់​បោះ​សេរី​កាលពី​យប់​ថ្ងៃ​ទី ២ កក្ដ​ដា ២០១៩​។ ព្រឹក​ថ្ងៃ​ទី​៣ កក្ដ​ដា កម្លាំង​ទាំ​ពីរ​មាន​អាវុធហត្ថ​និង​នគរបាល ចុះ​ធ្វើការ​ស្រាវ​ជាវ​ក្នុង​ករណី​បាញ់​បោះ​សេរី​នោះដែរ​។​

​ហេតុ​ដែល​បណ្ដាល​អោយ​មាន​ផ្ទុះ​សំដី ខ្លាំង​រវាង​មន្ត្រី​យុត្ត​ធម៌​ទាំង​ពីរ​បណ្ដាលមកពី​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ លោក​វ​រះ​សេនីយ៍ យ៉ាន់ សុវណ្ណ បាន​បោះ សម្ដី​ថា​៖ ខាង​ប៉ូ​លី​ល​ចាប់ពី​កូនចៅ​រហូត​ដល់​មេៗ អ្នកណា​ថា​មិន​ស្គាល់ លោក​មេបញ្ជាកា​រង​អាវុធហត្ថ​ខេត្ត​បន្ទាយ​មាន លោក​វ​រះ​សេនីយ៍​ឯក ស ប៊ុន​សឿង ចាំបាច់​អី​នាំ​កូនចៅ​គគ្រឹកគគ្រេង មក​ព័ទ្ធ​ធ្វើ​អី​…​។​

​ដោយ​ការបញ្ចេញ​សំលេង លាយឡំ​និង​កំហឹង​ផង​នោះ​ព្រម​ទាំង​មាន​កូនចៅ​មក​អត្ត​រាគ​មន៍ លោក​វ​រះ​សេនីយ​ឯក ខែម សុភ័ណ្ឌ នាយការិយាល័យ​ព្រហ្មទ័ណ្ឌកំ​តិ​ស្រាល និង វ​រះ​សេនីយ៍​ទោ ភឿង ម៉ាន់​សឹង្ហ នាយការិយាល័យ​ព្រហ្មទ័ណ្ឌកំ​រិ​ធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត ដែល​កំពុង​ដឹកនាំ​កម្លាំង​ខ្លួន​ចុះ​វាស់វែង​ធ្វើ​កំណត់ហេតុ​ដើម្បី​ស្រាវជ្រាវ​បន្ត​ករណី​បាញ់​បោះ​សេរី​កាល​ពី​យប់មិញ​ផង​នោះ សំដី​គ្រោតគ្រាត​បាន​ផ្ទុះ​ឡើង​បង្ករ​ជា​ទំនាល់​ផ្អើល ពលរដ្ឋ​និង​អ្នកធ្វើដំណើរ ផ្ទះ​ខ្លះ​ដែល​នៅ​ជិត​កន្លែង​កើតហេតុ​ត្រូវ​បាន​ទាញ​ទ្វា​បិត នាំ​កូនចៅ​ចូល​ផ្ទះ ព្រោះ​ខ្លាច​ផ្ទុះអាវុធ​។​

​ពលរដ្ឋ​សំដែង​ការខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ករណី​ផ្ទះ​សំដី​បែប​ចង់​មាន​ហឹង្សារ ខ​ណះ សមត្តកិច្ច​ទាំង​ចុះ​ស្រាវជ្រាវ​ករណី​បាញ់​បោះ​សិរី​នៅ​កណ្ដាល​ក្រុង ដែល​ទើប​បង្ករ​អោយមាន​ការភ័យខ្លាច​កា​លពី​យប់មិញ​ផង​នោះ ហើយ​មិន​ទាន់​រកឃើញ​ពន្លឺ បែរ​ជា​ចង​បង្ករ​ជម្លោះ​ជា​សា​ធារ​ណះ​បែបនេះ ដោយ​ម្ខាង​ចង​ការពារ​ផ្ទះ​មេ ហើយ​ម្ខាង​ទៀត​ចុះ​អនុវត្ត​ច្បាប់​។​

​ពលរដ្ឋ​និយាយថា​៖ វា​មិន​មាន​អ្វី​ដែល​ជា​ការលំបាក​ក្នុង​ការស្រាវជ្រាវ​នោះ​ទេ ព្រោះ​សំលេង​ផ្ទុះ​អាវុធ​នៅ​ចំ​ពី​មុខ​ផ្ទះ​លោក​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត លោក អភិបាលរង​ខេត្ត និង​មន្ត្រី​ទា​ហ៊ាន​ស្រាប់​ហើយ ប៉ូលីស​បាន​រក​ឃើញ​សំបក​គ្រាន់​កាំភ្លើងខ្លី ( កាំភ្លើង ៨៥ ឡុក ) ចំនួន​៣ គ្រាប់​ស្រាប់​ហើយ​ដែរ គ្រាន់​ឆែក​កាំ​មេ​រា​សុ​វត្តិភាព​នោះ​វា​អាច​មាន​ពន្លឺ​។​

​សូមបញ្ជាក់​ថា​៖ កាល​យប់​ម៉ោង​ប្រមាណ​ជា ១០ យប់​រំលង​អាធ្រាត​ប្រមាណ ជា​ម៉ោង​១០ មាន​ករណី​ផ្ទុះអាវុធ បាញ់បោះ​សេរី ចំនួន ៣​គ្រាប់​នៅ​ចំនុច​ផ្លូវ​ប្រាំ​ស្រុក ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​ដែល​នៅ​កណ្ដាល ទី​ប្រជុំជន​ក្រុង បង្ករ​អោយ​ពលរដ្ឋ​មាន​ការភ័យខ្លាច និង​ខុស​ពី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.