ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

រដ្ឋបាល​ខេត្ត​ស្វាយរៀង បើក​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​នៅ​ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ឲ្យទាន់​ពេលវេលា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​) ៖ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ នេះ លោក រស់ ផា​រិទ្ធ អភិបាលរង​ខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ឃុំ​គ្រួស នៅ​សាលាឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ដើម្បី​ស្វែងរក​ពី​បញ្ហា​ប្រឈម​នានា នៅ​មូលដ្ឋាន និង​ដោះស្រាយ​ឲ្យបាន​ទាន់​ពេលវេលា​ជូន​ពលរដ្ឋ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី អនុប្រធាន និង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​គ្រួស លោក​ឧត្តមសេនីយ៍​ស្នងការ​រង​នគរបាល​ខេត្ត មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ លោក​អភិបាលរង​ស្រុក​ស្វាយជ្រំ លោក លោកស្រី​ក្រុមប្រឹក្សាឃុំ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ ស្មៀនឃុំ នាយក​វិទ្យាល័យ​- អនុវិទ្យាល័យ និង​សាលាបឋមសិក្សា​ក្នុង​ឃុំ​គ្រួស ប្រធាន​មណ្ឌល​សុខភាព​គ្រួស និង​ថ្នាក់ដឹកនាំ​ភូមិ​ជា​ច្រើន​រូប​ផងដែរ ។​

​លោក រស់ ផា​រិទ្ធ បាន​ថ្លែងថា ក្នុងនាម​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ឃុំ​គ្រួស ស្រុក​ស្វាយជ្រំ ការជួបជុំ​គ្នា​នៅ​ថ្ងៃនេះ គឺ​ដើម្បី​បង្ហាញ​ឲ្យដឹង​អំពី​តួនាទី ភារកិច្ច និង​របៀបរបប​ការងារ របស់​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងការ​បំពេញបេសកកម្ម​ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក រស់ ផា​រិទ្ធ ក៏​បាន​ជម្រាបជូន​ដោយ​សង្ខេប​អំពី​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការបន្ត​ថែរក្សា​សុខសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម ដែល​កំពុង​មាន​ការរីក​ចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​អភិបាលរង​ខេត្ត​ស្វាយរៀង បានបញ្ជាក់​ថា ក្នុង​កិច្ចប្រជុំ​នេះ លោក​មេភូមិ​គ្រួស ភូមិ​ក្រសាំង​ជ្រំ ភូមិ​ត្រោក លោកនាយក​សាលា​បឋមសិក្សា​គ្រួស សំរោង កណ្តាល​ភូមិ បាន​លើកឡើង​នូវ​បញ្ហា​ប្រឈម និង​សំណូមពរ​មួយចំនួន​ពាក់ព័ន្ធ នឹង​សេចក្តីត្រូវការ​ចាំបាច់រ​បស់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ហើយ​ជា​ការ ឆ្លើយតប​ទៅនឹង​បញ្ហា និង​សំណូមពរ​ខាងលើ ក្រុមការងារ និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ បាន​ធ្វើ​ការឆ្លើយបំភ្លឺ ទៅ​តាម​តួនាទី​ភារកិច្ច​នៃ​ជំនាញ​នី​មួយៗ​ស្រប​តាម​នីតិវិធី ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.