ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សម្ភោ​ធ​ដាក់ឲ្យ​ដំណើរការ «​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​» នៅ​បរិវេណ​សាលា​ស្រុក​ស្វាយជ្រុំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​): នៅ​ថ្ងៃ​ទី​០៤ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង ពិធី​សម្ភោ​ធ​ដាក់ឲ្យ​ដំណើរការ «​ការិយាល័យ​ច្រក​ចេញចូល​តែមួយ​» នៅ​បរិវេណ​សាលា​ស្រុក​ស្វាយជ្រំ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​ខេត្ត លោក លោកស្រី ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ មេឃុំ​ទាំង​១៦​ឃុំ មន្ត្រីរាជការ​ពាក់​ពន្ធ័ និង​ប្រជាពលរដ្ឋ​សរុប​វត្តមាន ៤៦៦​នាក់ ។​

​លោក ម៉ែន វិបុល អភិបាលខេត្ត បាន​បញ្ជាក់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដឹងថា​: ការបង្កើត​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​ដែល​កំពុង​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​នៅ​ថ្ងៃនេះ គឺ​ដើម្បី​ឲ្យ​បងប្អូន​ប្រជាព​ល​រដ្ឋ ងាយស្រួល​ទទួល​សេវា ព្រោះថា​ក្នុង​នោះ​មាន​មន្ត្រី​មន្ទីរ អង្គភាព​គ្រប់​ជំនាញ​បាន​មក​បំរើការ​នូវ​ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​សាលាស្រុក​ផ្ទាល់​តែម្តង ដែល​ធ្វើឲ្យ​បងប្អូន​ចំណេញ​ពេលវេលា និង​មាន​តម្លាភាព គ្មាន​អំពើ​ពុករលួយ ព្រោះ​នៅ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ មាន​បិទ​តារាង​តម្លៃ សេវា​ណា​ត្រូវ​យក​កម្រៃ សេវា​ណា​មិន​យក​កម្រៃ ហើយ​កំណត់​តំលៃ​ច្បាស់លាស់ ហើយ​ថវិការ​ទាំងនេះ​ត្រូវ​បង់​ចូល​រដ្ឋ ។​

​លោក​ក៏​បាន​ផ្ដាំផ្ញើ​ដល់​មន្ត្រី និង​បុគ្គលិក​បំរើ​ការងារ​នៅ​ការិយាល័យ​ច្រកចេញចូល​តែ​មួយ ត្រូវ​ធ្វើ​ឲ្យ​សាមញ្ញ​ចំពោះ​ប្រជាពលរដ្ឋ ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ក្រម​សី​លធ​ម៍ វិជ្ជាជីវៈ ត្រូវ​ទទួល​ការ​រាក់ទាក់​ជាមួយ​ប្រជាពលរដ្ឋ ហើយ​រដ្ឋបាល​ស្រុក​ត្រូវមាន​គណេយ្យភាព​ដោយផ្ទាល់ ជាមួយ​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ក្រសួង​ស្ថាប័ន ក្នុង​ការបំពេញ​តួនាទី​របស់​ខ្លួន​។ រដ្ឋបាល​ស្រុក​ត្រូវ​ធានា​ផ្ដល់​សេវា អនុវត្តន៍​បែបបទ​នីតិវិធី​ជា​ទូទៅ ត្រូវ​បង្កើន​ជំនឿ​ទុកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ លើ​ការស្នើសុំ​សេវា​តាម​រយៈ​បង្ក​ឲ្យមាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការទំនាក់ទំនង​ការងារ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.