ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី ==> ពោធិ៍សាត់ត្រៀមបង្អួតសម្រស់ផ្កាក្ងោកក្រហមឆ្អៅ យ៉ាងយូរឆ្នាំក្រោយ! លោក ខូយ រីដា ដឹកនាំយុទ្ធនាការដាំដើមក្ងោក ៣០០ដើម ឆ្លងកាត់ទីសក្ការៈ ទេពឧកញ៉ា ឃ្លាំង មឿង ==> អញ្ជើញលោកផ្កាយ២ ម្នាក់នៅខណ្ឌឬស្សីកែវ ពាក់ព័ន្ធផ្ដល់ទីតាំងអោយពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ? ==> សមត្ថកិច្ចខេត្តស្វាយរៀង បង្ក្រាបបទល្មើស Online Scams នៅក្រុងបាវិត ឃាត់ខ្លួនជនសង្ស័យចំនួន៤៥នាក់ និងវត្ថុតាងមួយចំនួន

អាជ្ញាធរ​ប្តេជ្ញា​ថា​នៅ​មុន​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន មាន​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា​

អាជ្ញាធរ​ប្តេជ្ញា​ថា​នៅ​មុន​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន មាន​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ប្រើប្រាស់​គ្រប់ៗ​គ្នា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ មានប្រសាសន៍​នៅក្នុង ទិវា​លើក​កំពស់​អនាម័យ​ជនបទ ១៣ វិច្ឆិកា លើក​ទី​១៦ ឆ្នាំ​២០១៥ ក្រោម​ប្រធានបទ (​អនាម័យ​ល្អ គឺជា​ការទទួលខុសត្រូវ របស់​យើងទាំងអស់គ្នា​) ដែល​រៀបចំ​ដោយ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន​ឯកឧត្តម ម៉ី ម​គ្គ អភិបាលរង​ខេត្ត​ប៉ៃលិន​បាន​ប្តេជ្ញា​ថា អាជ្ញាធរខេត្ត និង អង្គភាព​ពាក់ព័ន្ធ រួមទាំង​ប្រជាពលរដ្ឋ នឹង​ខិតខំ​ធ្វើ​យ៉ាងណា​នៅ​មុន​ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ខេត្ត​ប៉ៃលិន មាន​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ប្រើប្រាស់ គ្រប់ៗ​គ្នា​។​

​លោក​បាន​លើកឡើង​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែបាន​ទទួល​ស្គាល់​អំពី​ភាពចាំបាច់​នៃ​ការលើក​កំពស់​អនាម័យ​ជនបទ ដោយ​ក្នុង​គោល​ន​យោ បាយ​ជាតិ ស្តីពី​ការ​ផ្គត់​ផ្គត់​ទឹកស្អាត និង​អនាម័យ​បាន​កំណត់​នូវ​ចក្ខុវិស័យ​ច្បាស់លាស់​ថា ក្នុង​ឆ្នាំ​២០២៥ ប្រជា​ពលរដ្ឋ​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់​ព្រមទាំង​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​អនាម័យ​ប្រកប​ដោយ​និរន្តរភាព​។

​ដូច្នេះ​ការរៀបចំ​ប្រារព្វ​ទិវា​លើក​កំពស់​អនាម័យ​ជនបទ ១៣ វិច្ឆិកា​នេះ​គឺ​ក្នុង​គោលបំណង​បន្ត​ជំរុញ និង​យកចិត្តទុកដាក់ កាន់តែ​ខ្ពស់​ថែមទៀត​ក្នុង​ការ បំផុស​ការយល់ដឹង ការផ្សព្វផ្សាយ​ជូន​ដល់​បងប្អូន​ប្រជាជន ក្នុង​ការរួម​គ្នា​លើក​កំពស់​អនាម័យ ជនបទ ដែល​ជា​មួលដ្ឋាន​សំខាន់​មួយ​នៃ​ការលើកតម្កើង សុខមាលភាព​សង្គម និង​សេដ្ឋកិច្ច​ជាតិ​របស់​យើង​។​

​លោកស្រី សោ មុន្នី​រ័ត្ន ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ប៉ៃលិន​បានបញ្ជាក់​ថា​៖ ប្រជាពលរដ្ឋ​ភាគច្រើន​ងាក​មក​ប្រតិប័ត្តលើ​ការរស់នៅ​ស្អាត ហូប ស្អាត ផឹក​ស្អាត ដោយ​អនុវត្ត​នូវ​អនាម័យ​៣​ប្រការ​គឺ ទី​១​សាងសង់​និង​ប្រើប្រាស់​បង្គន់​អនាម័យ ទី​២ លាង​សំអាត​ដៃ​ជាមួយ​សាប៊ូ​នៅពេល​ចាំបាច់ ទី​៣ បរិភោគ​ទឹកស្អាត និង​ទុក​អោយ​មាន​សុ​វត្ថ​ភាព​។
​លោកស្រី​បាន​បន្តថា អត្រា​គ្របដណ្តប់​អនាម័យ​នៅក្នុង​ខេត្ត​ប៉ៃលិន​មាន​ការកើនឡើង​គួរ​គាត់ សំគាល់ ដោយ​ក្នុង​នោះ ផ្នែក​ទឹកស្អាត​បាន​ចំនួន​៤៩% អនាម័យ​បាន​៤៥% និង​មាន​ភូមិ​ចំនួន​៦ ក្នុង​ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ប្រជាពលរដ្ឋ​បាន ឈប់​បន្ទោបង់​ពាសវាល​ពាសកាល ងាក​មក​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​១០០%​តែម្តង ៕
​ស សារ៉េត ហៅ សារឿ​ន​

 

2015_11_24ch1 (1) 2015_11_24ch1 (2) 2015_11_24ch1 (3) 2015_11_24ch1 (4)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.