ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ទំនប់​ប្រទាក់ក្រឡា នៃ​ភូមិសាស្ត្រ​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ក្រៅពី​បម្រើ​ផ្នែក​អេកូ​ទេសចរណ៍ ក៏​ជា​ទីតាំង​ផលិត​ទឹកស្អាត​ប្រកប​ដោយ​ផាសុខភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​-​កែប​)៖ ទំនប់​ប្រទាក់ក្រឡា ស្ថិតក្នុង​ភូមិ​កូន​សត្វ ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្ត​កំពត ក្រៅ​ពី​បាន​បម្រើ​ផ្នែក​វិស័យ​ទេសចរណ៍​ប្រមាន​ភាព​ទាក់ទាញ អនាគត​នឹង​ក្លាយ​ជា​ទីតាំង​ផលិត​ទឹកស្អាត​ប្រកបដោយ​ផាសុខភាព​។​

​ការលើកឡើង​បែប​នេះ ជា​ប្រសាសន៍​របស់ ឯកឧត្តម កិត្តិ​សេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ក្នុង​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ទឹកស្អាត​របស់​ក្រុមហ៊ុន​អាន​កូ វ័​ធើរ សឹប​ផ្លាយ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​ល​ការសាងសង់​រោងចក្រ​ផលិត​ទឹកស្អាត​នេះ សម្រាប់​ការផ្តល់​សេវាកម្ម​ចែកចាយ​ទឹកស្អាត​ដល់​រដ្ឋបាល​ខេត្ត​កែប​ដែល​កន្លងមក​ពុំទាន់​មាន​បណ្តាញ​ទឹកស្អាត​ប្រើប្រាស់ ដូច​ខេត្ត​ដ៏​ទៃ​។​

​ចំពោះ​វត្តមាន​ចូលរួម​ក្នុង​ពិធី​នេះ​រួមមាន​៖ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ព្រមទាំង​សហការី ដែល​ជា​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ អង្គភាព​ជំនាញ​ក្នុង រដ្ឋបាល​ដែនដី​នៃ​ខេត្ត​ទាំង​ពីរ​ផង​ដែរ​។​

​ឯកឧត្តម កិត្តិ​សេដ្ឋា បណ្ឌិត ចម ប្រសិទ្ធ បាន​គូសបញ្ជាក់​ទៀត​ថា រយៈពេល​កន្លងមក​ដោយ​សារ​តែ​ខេត្ត​កែប ពុំទាន់​មាន​រោងចក្រ​ផលិត​ទឹកស្អាត សម្រាប់​ផ្គត់ផ្គង់ ចែកចាយ​ជូន​អតិថិជន​ប្រើប្រាស់​ដូច​ខេត្ត​ដ៏​ទៃ លោក​ក៏​បាន​ស្វះស្វែង​រក​មើល​ទីតាំង​សមស្រប ដើម្បី​ពិនិត្យ​ជាក់ស្តែង ហើយ​តំបន់ ភូមិសាស្ត្រ​ដែល​អាច​អំណោយផល​សម្រាប់​ផលិត​ទឹក​នៅ​ជិតបង្កើយ​គឺ​នៅ​ជាប់​គ្នា​រវាង​ព្រំប្រទល់​ខេត្ត​កំពត​និង​ខេត្ត​កែប ទើប​លោក​ជ្រើស​យក​តំបន់​ទំនប់​ប្រទាក់ក្រឡា​ដែល​ស្ថិត​ក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ធ្វើជា​កន្លែង​ផលិត​ទឹកស្អាត ដោយ​ពេល​នេះ​ត្រូវបាន​រៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ទឹកស្អាត​ដោយ​ក្រុមហ៊ុន​អាន​កូ វ័​ធើរ សឹប​ផ្លាយ ហើយ​រោងចក្រ​ផលិត​ទឹកស្អាត​នេះ នឹងត្រូវ​ដំណើរការ​ចាប់ពី​ពេលនេះ​តទៅ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.