កំពង់ចាម ៖ នាព្រឹក ប្រកបមេឃរលឹមស្រិចៗ ហើយជាថ្ងៃដំបូងដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យមើលស្ថានភាពស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីមើលប្រពន្ធ័ស្រោចស្រព ពោលធ្វើយ៉ាងបម្រើសេវា ផ្គត់ផ្គង់ ទឹកឲ្យគ្រប់គ្រាន់ក្នុងរបរកសិកម្មរបស់ប្រជាកសិករបន្ថែមទៀតផង។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានលើកឡើងថា កន្លងមកនៅតំបន់នេះ ប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ស្រោចស្រប ក្នុងរបរកសិកម្ម ដូច្នោះឯកឧត្តមបានដឹកនាំមន្ត្រីជំនាញពាក់ពន្ធ័ ចុះមកស្តារប្រឡាយ និងត្រៀមបង្ការ ជួយសង្គ្រោះដល់ដីស្រែរបស់កសិករ ស្របពេលអាកាសធាតុមានភ្លៀងធ្លាប់ផងដែរ។
ថ្ងៃទី១ របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ចុះមូលដ្ឋាន គឺនៅថ្ងៃទី៣ ខែកក្តដា ឆ្នាំ២០១៩ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ៕






