ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

​លោក ជាវ តា​យ ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០១៩

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​កំពត លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០១៩ ដោយ​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី លោក លោកស្រី ជា​អភិបាលរង​ខេត្ត លោក លោកស្រី នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត នាយក​ទីចាត់ការ អង្គភាព​ចំណុះ​សាលាខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​ទីស្នាក់ការ​ច្រកទ្វារ សរុប​ចំនួន ៧១​នាក់ ។

​កិច្ចប្រជុំ​នេះ​មាន​របៀបវារៈ​ដូចខាងក្រោម​៖
-​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ខែ​មិថុនា ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​
-​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាង​របាយការណ៍​ប្រចាំ​ឆមាស​ទី​១ ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​
-​ពិនិត្យ ពិភាក្សា​លើ​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​ក្នុង​កិច្ចប្រជុំ លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត​បា​ន​បញ្ជាក់ថា កន្លង​មក​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​យើង​តែងតែ​លើកយក​របៀបវារៈ​តែ​ចំនួន​បី​ទៅ​បួន ដែល​មិន​អាច​ឆ្លុះបញ្ចាំង​នូវ​បញ្ហា​មិន​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​យើង​ក៏​មិន​បាន​ប្រមូល​ខ្លឹមសារ​បាន​ទូលំទូលាយ​នោះឡើយ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត​ក៏​បាន​ដាក់​ទិសដៅ​ដោយ​តម្រូវឱ្យ​ដំណើរការ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត ត្រូវតែ​ដាក់​របៀបវារៈ​យ៉ាង​ហោច​ណាស់​ឱ្យបាន​១០​ចំណុច ដើម្បី​ដំណើរការ​ប្រជុំ​មាន​ភាព​ក្បោះក្បាយ ហើយ​មន្ទីរ​អង្គភាព​ចំណុះ​រដ្ឋបាល​ខេត្ត​ក៏​អាច​មាន​ការ​ស្រាយ​បំភ្លឺ​រាល់​ចំណុច​វិជ្ជមាន​និង​អវិជ្ជមាន​ប្រកប​ដោយ​ភាព​ច្បាស់លាស់ ថែម​ទាំង​ងាយស្រួល​ក្នុង​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ផងដែរ​៕
​សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.