ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

ឯកឧត្តម​រដ្ធមន្ដ្រី វេង សាខុន និង​សហការី បាន​បន្តដំណើរ​មក​ឃុំ​ប្រធាតុ​ស្រុក​អូររាំងឱ ខេត្ត​ក្បូង​ឃ្មុំ ដើម្បី​ចូលរួម​ដាំ​ឫស្សី​ជា​និមិត្តរូប​ជាមួយ​ក្រុមហ៊ុន អាន ម៉ា​ឌី គ្រុប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ត្បូងឃ្មុំ ៖​នៅ​ព្រឹក​ថ្ងៃ​ដដែល ចេញពី​ស្រុក​កំពង់សៀម ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ រួម​ដំណើរ​ដោយ​សហការី បាន​បន្តដំណើរ​មក​ឃុំ​ប្រធាតុ ស្រុក​អូររាំង​ឱ ខេត្ត​ត្បូងឃ្មុំ ដើម្បី​ចូលរួម​ដាំ​ឫស្សី​ជា​និមិត្តរូប​ជាមួយ​ក្រុមហ៊ុន អាន ម៉ា​ឌី គ្រុប​។

​សកម្មភាព​ដាំ​ឫស្សី​ជា​និមិត្តរូប​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​នាពេលនេះ គឺ​ចង់​បញ្ជាក់​ជូន​សាធារណជន​ថា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​រដ្ឋបាល​ព្រៃឈើ​ជា​សេនាធិការ​បាន​ចាប់ ផ្តើម​អនុវត្ត​ច្បាប់​ស្តីពី “​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​” ដែល​ច្បាប់​នេះ​ទើប​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា កាលពី​ថ្ងៃ ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩​។

​ភ្ជាប់​ទៅនឹង​ខ្លឹមសារ​នៃ​ច្បាប់ សូម​អនុញ្ញាត​ជម្រាបជូន​ថា​ច្បាប់​នេះ​គោលបំណង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ប្រជា​សហគមន៍ ក្រុមហ៊ុន ដោយ​ជំរុញ​និង​លើកទឹកចិត្ត​ពួក​គាត់​តាមរយ​:​យន្តការ​នៃ​ការដាំដុះ ថែរក្សា កែច្នៃ និង​ប្រើប្រាស់​ដើម្បី​លើក​តម្កើង​គុណ​តម្លៃ​របស់​វត្ថុធាតុដើម​ដែល​មាន​តម្លៃ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​មួយ​នេះ​។

​លោក​ឧកញ៉ា អាន ម៉ា​ឌី​បាន​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ថា ដោយ​យល់ឃើញ​ពី​សក្តានុពល​នៃ​ផលិតកម្ម​ឫស្សី និង​ដើម្បី​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​ឫស្សី ស្រប​តាម​ខ្លឹមសារ​នៃ​ច្បាប់​ខាងលើ ក្រុម ហ៊ុន​បាន​ដាំ​ឫស្សី​លើ​ផ្ទៃដី ២៥​ហ​ត ទុក​សម្រាប់​ធ្វើ​ពូជ បន្ទាប់​មក​គ្រោង​ដាំ​ជា​លក្ខណ​ផលិតកម្ម​លើ​ផ្ទៃដី​ចំនួន ០១​ម៉ឺន​ហ​ត នឹង​បង្កើត​រោងចក្រ​កែច្នៃ​ជា​សម្ភារ និង​គ្រឿង​សង្ហា​រឹម​ច្រើន​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​តម្រូវការ​ក្នុងស្រុក និង​នាំចេញ​។

​នា​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆ​ន្ទ​:​របស់​លោក​ឧកញ៉ា​ដែល​បាន​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​ឫស្សី តាមរយៈ​ការដាំ​ឫស្សី​ជា​លក្ខណ​ឧស្សាហកម្ម​ដើម្បី​បំពេញ​ខ្សែ​ច្រវាក់​ផលិត កម្ម​ឫស្សី​ចាប់តាំងពី​ការផលិត​ពូជ ដាំ កែច្នៃ និង​នាំចេញ​។ គម្រោង​វិនិយោគ​នេះ​គឺ​កំពុង​ឆ្លើយតប ទៅ​នឹង​គោលនយោបាយ​នៃ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ២០១៩-២០២៣ និង​ជា​ពិសេស​ចូលរួម​យ៉ាង​សកម្ម​អនុវត្ត​ច្បាប់​ស្តីពី “​ការបង្កើត​អង្គការ​បណ្តាញ​អន្តរជាតិ​សម្រាប់​ឫស្សី និង​ផ្តៅ​” ។ ម្យ៉ាង វិញ​ទៀត គម្រោង​នេះ​នឹងចូលរួម​អភិវឌ្ឍ​ធនធាន​ឫស្សី​ប្រកបដោយ​និរន្តរភាព ទាញ​យ​ប្រយោជន៍ សម្រាប់​សង្គម សេដ្ឋកិច្ច ភាតរ​បរិស្ថាន​បៃតង និង​បង្កើត​គម្រប​ព្រៃឈើ​។

​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន​សហការ​ជាមួយ​រដ្ឋ​បាន​ព្រៃឈើ បង្កាត់​ពូជ​ឲ្យបាន​ច្រើន​ដើម្បី​ផ្សព្វផ្សាយ​ជូន​ក្រុមហ៊ុន​ផ្សេងៗ​ដែល​មាន​ចេតនា​ចង់​ដាំ និង​ជា​ពិសេស​ប្រជា​សហគមន៍​ដើម្បី​ដាំ ប្រមូល​ផល​ប្រើប្រាស់​តាម​តម្រូវការ កាត់បន្ថយ​ការប្រើប្រាស់​ឈើ និង​លើកតម្កើង​កម្រិតជីវភាព ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.