ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ

​លោក វង សូ​ត ដឹកនាំ​សមាជិក​បក្ស​ជិត​២​ពាន់​នាក់ ប្រារព្ធ​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត CPP នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​, សមាជិក​បក្ស​ថ្មី ជិត​២​ពាក់​នាក់ ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ លោក វង សូ​ត ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង​លោកស្រី បាន​ដឹកនាំ​សមាជិក​បក្ស​ជិត​២​ពាន់​នាក់ ប្រារព្ធ​ខួប​៦៨​ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ដែល​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​បក្ស​ស្រុក​ពញាក្រែក​។ នៅក្នុង​ឱកាស​នោះ ក៏​មាន​ការប្រកាស​ទទួល​ស្គាល់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ជិត​២​ពាន់​នាក់​ផងដែរ​។​

​ថ្លែង​ទៅកាន់​សមាជិក​-​សមាជិកា ប្រមាណ ជិត​២​ពាន់​នាក់ លោក វង សូ​ត ប្រធាន​ក្រុមការងារ បាន​លើកយក​ប្រវត្តិ​សង្ខេប នៃ​ការចាប់បដិសន្ធិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ ១៩៥១ ដោយ​មានឈ្មោះ​ដើម​ថា «​គណបក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ​» បន្ទាប់មក​នៅ​ឆ្នាំ​១៩៩១ បាន​ប្តូរ​ឈ្មោះ​មកជា «​គណបក្ស​ប្រជាជន​កម្ពុជា​»​។​

​លោក​បាន​បញ្ជាក់ថា ចាប់​តាំង​ថ្ងៃ​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧត្តមគតិ​ដោយ​ឈរលើ​គោលការណ៍ តម្កល់​ឧត្តម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ជាធំ រួមសុខ​រួមទុក្ខ ប្រមូល ឬ​កៀរគរ​កម្លាំង ប្រជាជាតិ​ទាំងមូល ដែល​មាន​ឧត្តមគតិ​ស្នេហា​ជាតិ មាតុភូមិ ស្រឡាញ់​ប្រជាធិបតេយ្យ សេរីភាព សន្តិភាព ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ជនជាតិ និង​ឋានៈ ដើម្បី​រួបរួម​គ្នា ជា​កម្លាំង​សាមគ្គី​ជាតិ យ៉ាងរឹងមាំ ក្នុង​ការការពារ​បូរណភាព​ទឹកដី កសាង​ប្រទេសជាតិ ឯករាជ្យ សេរីភាព អព្យាក្រឹត្យ ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម ស្ថិត​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សុខសន្តិភាព ដែល​បានមកពី​ការដឹកនាំ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​លោក​បាន​បន្តថា ចាប់តាំងពី​ថ្ងៃ​បដិសន្ធិ គណបក្ស​ប្រជាជន​កម្ពុជា បាន​ពុះពារ​ជំនះ​គ្រប់​ឧបសគ្គ ហ៊ាន​ធ្វើ​ពលី​កម្ម​ដើម្បី​ឯករាជ្យ សេរីភាព សុខសន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និង​វឌ្ឍនភាព​សង្គម​។ ៤០​ឆ្នាំ បាន​កន្លងមក កម្ពុជា​បាន​ប្រែក្លាយ​ពី​វាលពិឃាត​នៃ​របប​ប្រល័យ​ពូជសាសន៍ ពី​សមរភូមិ​សង្គ្រាមស៊ីវិល​រាំ​រ៉ៃ ប្រទេស​ត្រូវ​បាន​បែកបាក់ និង​បំផ្លាញ​ស្ទើរ​ទាំងស្រុង ទុរគត និង​អសន្តិសុខ​ស្បៀង មក​ជា​ប្រទេស មាន​សុខសន្តិភាព ឯករាជ្យ ជាតិ សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ​ធម្មនុញ្ញ និង​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ពេញលេញ​។ ជាងនេះទៅទៀត គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ជោគជ័យ​យ៉ាង​ធំធេង នូវ​ដំណើរការ​សន្តិ​ភាវូបនីយកម្ម តាមរយៈ​ការអនុវត្ត​គោល​នយោបាយ​ឈ្នះ​-​ឈ្នះ ដែល​បាន​បញ្ចប់​ទាំងស្រុង នូវ​សង្គ្រាម​ស៊ីវិល​រាំ​រ៉ៃ បង្កើត​បាន​សុខ​សន្តិភាព នៅ​ទូទាំង​ផ្ទៃ​ប្រទេស​។​

​លោក​បាន​បន្តទៀតថា បច្ចុប្បន្ន​កម្ពុជា បាន​ប្រកាន់យក​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារសេរី ធ្វើឲ្យ​កំណើន​សេដ្ឋកិច្ចជាតិ មាន​ស្ថិរភាព​ល្អ​ប្រសើរ ហើយ​តាមរយៈ​កំណើន​នេះ ធ្វើឲ្យ​ការបែងចែក​ធនធាន​ប្រកប ដោយ​សមធម៌ និង​តម្លាភាព​។ ជំរុញ​លើកទឹកចិត្ត និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​ឯកជន ព្រោះ​ជា​ក្បាលម៉ាស៊ីន​រុញ​កំណើន​សេដ្ឋកិច្ចជាតិ បង្កើត​ការងារ បង្កើត​មុខរបរ បង្កើន​ចំណូល​ដល់​គ្រួសារ​កសិករ​។​

​បច្ចុប្បន្ន​រាជរដ្ឋាភិបាល បាន​ដាក់ចេញ​នូវ​គោលនយោបាយ កំណែទម្រង់​ផ្ទៃក្នុង​យ៉ាង​ច្បាស់លាស់ មុត​ស្រួច និង​ឆន្ទៈ​មោះមុត​តាម​បាវចនា​២ គឺ​កែទម្រង់​ខាងក្នុង និង​បង្កើន​មិត្ត​ខាងក្រៅ​ដោយ​ឈរ​លើ​ស្មារតី ឯករាជ្យ​ជាមួយគ្នា និង​អភិក្រម​ទាំង​០៥ គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់ សំដៅ​កែលម្អ​ការប្រកួតប្រជែង បង្កើន​ល្បឿន​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​បង្កើត និង​បង្កលក្ខណៈ​អំណោយផល ក្នុង​ការវិនិយោគ​ក្នុង​គោលដៅ​ធានា​នូវ​ចីរភាព និង​និរន្តរភាព​នៃ​កំណើនសេដ្ឋកិច្ច ប្រកប​ដោយ​បរិយា​ប័ន្ន​ទាំង​ពេលប​ច្ច​ប្បន្ន និង​អនាគត​។​

​លោក វង សូ​ត បាន​បញ្ជាក់​ជូន​សមាជិក ឬ​សមាជិកា​បន្ថែមថា គណបក្ស​ប្រជាជន​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន បាន​ប្តេជ្ញា​បន្ត​ខិតខំ​កសាង ការពារ​និង​អភិវឌ្ឍ​ជាតិ ឲ្យមាន​ការរីកចម្រើន​ជា​បន្ត​បន្ទាប់ ឆ្លើយតប​តាម​សេចក្តីត្រូវការ​របស់​ប្រជាជន ក្នុង​អាណត្តិ​២០១៨-២០២៣ និង​សម្រេច​ឲ្យបាន​នូវ​គោលដៅ អភិវឌ្ឍ​គ្រប់​វិស័យ​ប្រកបដោយ​ប្រសិទ្ធ ភាព សមធម៌ និង​និរន្តរភាព​។​

​បន្ថែម​ពីលើ​នេះ លោក វង សូ​ត បាន​អំពាវនាវ​ឲ្យ​សមាជិក​ទាំងអស់ បន្ត​ពង្រឹង និង​ពង្រីក​សេវា​សង្គមកិច្ច សម្រាប់​ជន​ងាយ​រងគ្រោះ លើកកម្ពស់​ស្ថានភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​ល្អ​ប្រសើរ និង​បន្ត​ជំរុញ​ធ្វើ​សមាហរណកម្ម​កម្ពុជា ជាមួយ​សហគមន៍​អន្តរជាតិ ទាំង​ក្របខណ្ឌ​តំបន់ និង​ពិភពលោក​។ បន្ត​ប្រកាន់​ជំហរ​យ៉ាង​រឹងមាំ ក្នុង​ការថែរក្សា​សមិទ្ធផល​ធំធេង មិន​អាច​កាត់ថ្លៃ​បាន​របស់​សង្គមជាតិ ជាពិសេស​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.