ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ២៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១–​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ក្នុង​មន្ទីរ​គណបក្ស​ប្រជា​ជម​កម្ពុជា​ស្រុក​ថ្មគោល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅវេលា​ម៉ោង 9:15 ក្នុង​មន្ទីរ​គណបក្ស​ប្រជា​ជម​កម្ពុជា​ស្រុក​ថ្មគោល មាន​ប្រារព្ធ ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ២៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា
​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១–​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​មាន​ការចូលរួម​ដោយ​លោក លោក​អ៊ូច អាង ប្រធាន​ក្រុម ព្រឹក្សា គណបក្ស​ស្រុក​ថ្មគោល លោក​គឹម វណ្ណៈ អនុប្រធាន ក្រុមប្រឹក្សា គណបក្ស​ស្រុក​ថ្មគោល និង​សមាជិក​សមាជិកា​បក្ស​ស្រុក​ថ្មគោល​ទាំងអស់ ។​

​ក្នុងនោះ លោក​គឹម វណ្ណៈ អនុប្រធាន​ក្រុមប្រឹក្សា គណបក្ស​ស្រុក​ថ្មគោល​បាន​ឡើង​អាន​លិខិត​ថ្លែង​ការ របស់ សម្ដេច​តេជោ​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អាន​ខ្លឹមសារ​នយោបាយ​។

​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​របស់​ប្រជាជន​ទាំងអស់គ្នា ដែល​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​បងប្អូន​អស់​រយៈពេល ៦៨ ឆ្នាំ​កន្លងមកនេះ គឺ​នឹង​បន្ត​នៅ​កាន់តែ​ជិតស្និទ្ឋ និង​កាន់តែ​យូរអង្វែង​ជាមួយ​បងប្អូន​ទាំងអស់​គ្នា ដើម្បី​យើង​រួមដៃគ្នា​ថែរក្សា ការពារ​សន្តិភាព និង​ជំរុញ​ការអភិវឌ្ឍ​ប្រទេសជាតិ​យើង​អោយ​កាន់​រីកចម្រើន និង​សំបូរ​សប្បាយ​រុងរឿង​ជឿនលឿន​ទៅមុខ​។ អរគុណ​ដល់​បងប្អូន​ដែល​តែងតែ​គាំទ្រ និង​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​ដើម​រហូត​មក​។​

​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​គណបក្ស​នយោបាយ​ដ៏​ធំ​និង​រឹងមាំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា ហើយក៏​ជា​គណបក្ស​តែមួយគត់​ដែល​បាន​រំដោះ​អាយុជីវិត​ពលរដ្ឋ​រាប់លាន​នាក់​អោយ​រួច​ចាក​ផុត​ពី​វាលពិឃាត កាលពី​ថ្ងៃ​ទី ៧ មករា ១៩៧៩​។ គណបក្ស​ប្រជាជន បាន​រួមសុខ​រួមទុក្ខ​ជាមួយ​ពលរដ្ឋ​អស់​រយៈពេល​៦៨​ឆ្នាំ​ហើយ​មក​ទល់​ថ្ងៃនេះ ហើយ​នឹង​នៅ​បន្ត​នៅ​ជាប់​កៀក​ជាមួយ​ប្រជាជន​យូរអង្វែង​ទៅមុខ​ទៀត​ដើម្បី​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ចាប់បដិសន្ធិ​នៅ​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​១៩៥១ ដោយ​មានឈ្មោះ​ដើម​ថា “​គណបក្ស​ប្រជាជន​បដិវត្តន៍​ខែ្មរ​” ហើយ​នៅ​ឆ្នាំ​១៩៩១ បាន​ប្តូរ​ឈ្មោះ​មកជា គណបក្ស​ប្រជាជន​កម្ពុជា​។ ចាប់តាំងពី​ពេល​បដិសន្ធិ​រហូតមកដល់​បច្ចុប្បន្ន គណបក្ស​បាន​ប្រកាន់ខ្ជាប់​នូវ​គោលបំណង និង​ឧត្តមគតិ​របស់​ខ្លួន​គឺ​ឈរ​នៅ​ខាង​ប្រជាជន ផ្សារភ្ជាប់​រួមសុខ រួម​ទុក្ខ ជាមួយ​ប្រជាជន ខិតខំ​ប្រមូល​កម្លាំង​ប្រជាជាតិ​ទាំងមូល ដែល​មាន​ឧត្តមគតិ​ស្នេហា​ជាតិ​មាតុភូមិ ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ និង​សន្តិភាព ដោយ​មិន​ប្រកាន់​ឋានៈ​ជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បី​រួម​កម្លាំង​គ្នា​ការពារ​មាតុភូមិ ការពារ​សមិទ្ធិផល​សង្គម​ជាតិ និង​កសាង​ប្រទេស​កម្ពុជា​មួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​។

​ជា​ចុងក្រោយ ប្រធាន​យុវជន  ស្រុក​ថ្មគោល​បាន​ឡើង ប្ដេជ្ញា​ចិត្ត​និង​គាំទ្រ​គណបក្ស​ប្រជាជន​ជា​រៀងរហូត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.