ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​អភិបាលខេត្ត​ប៉ៃលិន​៖ ឆ្លងកាត់​៤​ទសវត្សរ៍ នៃ​ដំណើរការ​តស៊ូ​សង្គ្រោះ​កម្ពុជា ដកស្រង់​បាន​មេរៀន ដ៏​មាន​តម្លៃ​មួយចំនួន​សម្រាប់​អនាគត​ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ប៉ៃលិន​)៖ លោក ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន និង​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត បាន​លើកឡើង​ថា ឆ្លងកាត់​រយៈពេល​៤​ទសវត្សរ៍ នៃ​ដំណើរការ​តស៊ូ​សង្គ្រោះ​អាយុជីវិត​ប្រទេសជាតិ ការស្តារ​កសាង ការការពារ មាតុភូមិ​ចាប់ពី​ជ័យជម្នះ ៧ មករា មក កម្ពុជា​ដកស្រង់​បាន​នូវ​មេរៀន ដ៏​មាន​តម្លៃ​មួយចំនួន ដែលមាន​សារៈសំខាន់​បំផុត​សម្រាប់​អនាគត​ប្រទេសជាតិ​កម្ពុជា​។​

​ការលើកឡើង​បែប​នេះ​របស់​លោក ផាន់ ចាន់​ធុល បាន​ធ្វើឡើង​នា​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ឱកាស​ដែលោ​ក​រួមជាមួយ​លោក កើត សុធា សមាជិក​គណៈកម្មាធិកា​រ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ទីប្រឹក្សា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត បាន​ប្រារព្ធ​មិ​ទ្ទិញ​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា (២៨ មិថុនា ១៩៥១-២៨-​មិថុនា​-២០១៩) ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីស្នាក់ការ​គណបក្ស​ខេត្ត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ដឹកនាំ ក្រុមការងារ​បក្ស​ទូទាំង​ខេត្ត​សរុប ៥៥៤​នាក់​។​

​លោក​បាន​ថ្លែងថា រយៈពេល​ជិត​៤០​ឆ្នាំ បន្ទាប់​ពី​ថ្ងៃ​ជ័យជំនះ ៧​មករា ក្រោម​កិច្ច​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​សម្រេច​ជោគជ័យ​ដ៏​ធំធេង​លើ​គ្រប់​វិស័យ​។ ដើម្បី​ថែរក្សា​ការពារ​រាល់​សមទ្ធិ​ផល នៃ​សង្គមជាតិ​ឱ្យបាន​គង់វង្ស និង​ដណ្តើម​ជោគជ័យ​ធំៗ ក្នុង​ការកសាង អភិវឌ្ឍ​មាតុភូមិ និង​លើកស្ទួយ​ជីវភាព​របស់​ប្រជាជន​។​

​លោក ផាន់ ចាន់​ធុល បាន​បន្តថា គោលដៅ​ចម្បងៗ របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការបន្ត​ពង្រឹង​សន្តិភាព​ស្ថិរភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម ឱ្យបាន​រឹងមាំ និង​ជំរុញ​ការកសាង អភិវឌ្ឍន៍​ប្រទេស​លើ​គ្រប់​វិស័យ ប្រកបដោយ​និរន្តរភាព ដែល​ជា​សរសរ​ស្តម្ភ​គ្រឹះ​ដ៏​រឹងមាំ ក្នុង​ការសម្រេច​គោលដៅ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​រយៈពេល​០៥​ឆ្នាំ​ខាង​មុខ ក្នុង​ការអភិវឌ្ឍ​បម្រើ​ប្រទេសជាតិ ក្នុង​ការឆ្លើយតប​ទៅ​ឆន្ទៈ​ម្ចាស់ឆ្នោត​។​

​ឆ្លង​តាម​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ របស់​គណបក្ស​ប្រជាជន​កម្ពុជា បានបង្ហាញ​ថា ប្រជាជន​កម្ពុជា​ត្រូវការ​ចាំបាច់ និង​ជឿជាក់​លើ​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​ធានា​នូវ​សន្តិភាព ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម លើកស្ទួយ​ជីវភាព​ប្រជាជន និង​បន្ត​កែទម្រង់​លើ​គ្រប់​វិស័យ​ត​ទៅ​មុខ​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​ដែរ លោក ផាន់ ចាន់​ធុល បាន​អាន​នូវ​សុន្ទរកថា​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ថ្លែង​ក្នុង ពិធី​មិ​ទ្ទិញ​ខួប​លើក​ទី​៦៨ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​ខ្លឹមសារ​បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដើមឡើយ ជា​គណបក្ស​ប្រជាជន​បដិវត្ត​ខ្មែរ បង្កើតឡើង​ដើម្បី​ផលប្រយោជន៍​របស់​ប្រជាជន ហើយ​មក​ដល់​ថ្ងៃនេះ មាន​អាយុកាល​៦៨​ឆ្នាំ​ហើយ ដែល​ជា​គណបក្ស​ចាស់ទុំ​ខាង​នយោបាយ និង​បាន​ចូលរួម​តស៊ូ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​កម្ពុជា រំដោះ​ជាតិ​ឱ្យ​រួចផុត​ពី​ពួក​អាណានិគម ចក្រពត្តិ​និយម និង​បាន​ផ្តួលរំលំ​របប​កម្ពុជា ប្រជាធិបតេយ្យ​ប្រល័យពូជសាសន៍ នា​ថ្ងៃ​៧ មករា ១៩៧៩ បាន​បើក​ឡើង​នូវ​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ កសាង​មាតុភូមិ​របស់​ប្រជាជាតិ​ខ្មែរ​ឡើងវិញ​។​

​ក្នុង​សុន្ទរកថា​របស់​សម្តេច​តេជោ ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​គណៈកម្មាធិកា​រ​គណបក្ស​នៅ​គ្រប់​ថ្នាក់ មន្ត្រី និង​សមាជិក​សមាជិកា​គ្រប់រូប សូម​លើក​កម្ពស់​ប្រពៃណី​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ខិតខំ​ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង បន្ត​ចូលរួម​សកម្មភាព ក្នុង​ការកសាង​សមាជិក​គណបក្ស ឱ្យ​កាន់តែ​រឹងមាំ​លើ​គ្រប់​វិស័យ​សំដៅ​លើកកម្ពស់ សមត្ថភាព​ដឹកនាំ​របស់​បក្ស ឱ្យសម្រេចបាន​សមទ្ធិ​ផល​ធំៗ ព្រមទាំង​សូម​ជនរួមជាតិ​ទាំងមូល រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ជុំវិញ​រាជរដ្ឋាភិបាល​ក្រោម​ដំបូល​រដ្ឋធម្មនុញ្ញ​តែមួយ ដើម្បី​សង្គម​ជាតិ​ខ្មែរ​ទាំងមូល ព្រមទាំង​រក្សា​ខ្ជាប់​នូវ​ឧត្តម គតិ​ស្នេហា​ជាតិ ស្រឡាញ់​ប្រជាជន ពង្រឹង​សាមគ្គីភាព ធ្វើ​តែ​អំពើ​ល្អ និង​ជៀសវាង​នូវ​រាល់​ទង្វើ​មិន​ត្រឹមត្រូវ ដោយ​បំពាន​លើ​គោលការណ៍​គណបក្ស ច្បាប់​រដ្ឋ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​ផលប្រយោជន៍​របស់​ប្រជាជន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.