ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​សមត្ថកិច្ច​បង្ក្រាប​ករណី​លួច​នាំចូល​ជ្រូក​ខុសច្បាប់​បាន​ចំនួន​៥​ក្បាល​ចូល​តាម​ច្រករបៀង​ក្នុង​ភូមិសាស្ត្រ​ឃុំ​បុស​មន​ស្រុក​រំដួល​:

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្វាយរៀង​៖ កម្លាំង​អធិការនគរបាល​ស្រុក​រំដួល​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​ការពារ​ព្រំដែន​ថ្នា​ធ្នង់​និង​មន្ត្រី​ជំនាញ​ពេទ្យសត្វ​កាល​យប់​ថ្ងៃ​ទី​២៨​ខែ​មិថុនា​ឆ្នំ​២០១៩ នៅ​ចំណុច​ភូមិ​បុ​សផ្លាំង ឃុំ​បុស​មន បាន​បង្ក្រាប​ករណី​ជួញដូរ​សត្វ​ជ្រូក​ឆ្លងដែន​ខុសច្បាប់​ពី​ប្រទេស​វៀតណាម ឃាត់ខ្លួន​នុស្ស​បាន​ចំនួន ០៣​នាក់ ប្រុស ម៉ូតូ ០៣ គ្រឿង ដឹក​ជ្រូក​ចំនួន ០៥​ក្បាល​។

​សមត្ថកិច្ច​ជំនាញ​បានឲ្យដឹង​ថា​ទោះបីប​ន្ត្រី​ជំនាញ​យើង​បាន​ចុះ​បង្ក្រាប​និង​ទប់ស្កាត់​ការនាំ​ចូល​សាច់​និង​ជ្រូក​រស់​ជា​រៀងរាល់ថ្ងៃ​យ៉ាងណាក៏ដោយ នៅតែ​មាន​ឈ្មួញ​ខិលខូច​ឈ្លាត​ឱកាស​លួច​នាំ​ចូល​តាម​ច្រករបៀង​នានា​ក្នុង​ខេត្ត​ស្វាយរៀង​។ ជាក់ស្តែង​កាលពី​យប់មិញ​នេះ​ឈ្មួញ​បាន​នាំ​ចូល​សត្វ​ជ្រូក​ចំនួន​៥​ក្បាល​រួម​និង​ម៉ូតូ​៣​គ្រឿង​ដែល​មាន​ម្ចាស់​ឈ្មោះ ឃួន សាត ហើយ​កម្លាំង​ជំនាញ​បាន​ចាប់​ឃាត់ និង​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​ផងដែរ​។​

​សូមបញ្ជាក់​ថា ទាក់ទិន​នឹង​ករណី​លួច​នាំ​ជ្រូក​ចូល​នេះ លោក​អភិបាលខេត្ត​ស្វាយរៀង ធ្លាប់បាន​ព្រមាន​មន្ត្រី​ដែល​ប្រចាំការ​នៅ​តាម​ច្រក​ព្រំដែន​ទាំងអស់ ឱ្យ​ទប់ស្កាត់​ឲ្យខាងតែបាន ហើយ​បើ​ក្នុង​ការបង្ក្រាប ការនាំ​ចូល​សត្វ​ជ្រូក​រស់​ក៏ដូចជា​សាច់ជ្រូក ឃើញថា ច្រក​ណាមួយ​ហ៊ាន​អនុញ្ញាត​ឱ្យ​សត្វ​ជ្រូក​ចូល ត្រូវតែ​សម្រេច​ចិត្ត​ដក​ចោល ( វះកាត់​) ព្រោះ​នេះ​គឺជា​អភិក្រម​ទី​៥ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេជោ ហ៊ុន សែន​។​

​ក្រសួង​កសិកម្ម កាលពីពេល​កន្លង​ទៅ​បាន​ចេញ​បំរាម ហាម​នាំចូល​ជ្រូក​ពី​វៀតណាម ដើម្បី​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក និង​ជំរុញ​ឲ្យមាន​ការចិញ្ចឹ​ម​នៅ​ក្នុងស្រុក​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.