ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ក្រុមប្រឹក្សា​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើ​ទី​១ អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ខេត្ត​កែប អាណត្តិ​ទី​៣ បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១ ដែល​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម អ៊ឹង ឆាយ អភិបាលខេត្ត​ស្តីទី និង​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​ចំនួន​១៥​នាក់ លោក លោកស្រី​អភិបាលរង​នៃ​គ​ណះ​អភិបាលខេត្ត លោកនាយក នាយរង​រដ្ឋបាល លោក​ក លោកស្រី​នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​រចនាសម្ព័ន្ធ​សាលាខេត្ត លោក លោកស្រី​ប្រធាន​មន្ទីរ អង្គភាព និង​អភិបាល​ក្រុង ស្រុក​។​

​កិច្ចប្រជុំ​នេះ​បាន​ដំណេីរ​ការ​ទៅ​ដោយ​មាន​របៀប​វារៈ​ចំនួន​៤​រួមមាន​៖
​ទី​១-​ផ្សព្វផ្សាយ សេចក្តីណែនាំ​លេខ​០១៥​ស​ណន ចុះ​ថ្ងៃ​ទី​២៨ ខែ​ឧសភា ឆ្នាំ​២០១៩ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​ការរៀបចំ​បទបញ្ជា​ផ្ទៃក្នុង និង​គំរូ​បទបញ្ជា​ផ្ទៃក្នុង​របស់​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។​
​ទី​២-​ការផ្តួចផ្តើម​រៀបចំ​សេចក្តីព្រាង​ប្រតិទិន ស្តីពី​កិច្ចប្រជុំ​សាមញ្ញ​លេីក​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​៣​។​
​ទី​៣-​របាយការណ៍​របស់​ឯកឧត្តម​អភិបាលនៃ​គណៈ​អភិបាលខេត្ត អំពី​លទ្ធផល​ការងារ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​អាណត្តិ​ទី​២​របស់​ក្រុមប្រឹក្សា​ខេត្ត និង​ការងារ​សេសសល់​រយះពេល​បី​ខែ ដែល​សម្រេច​ដោយ​ក្រុមប្រឹក្សា​អាណត្តិ​ទី​២ និង​ទិសដៅ​អនុវត្ត​បន្ត​។​
៤-​បញ្ហា​ផ្សេងៗ​។​

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​លើក​ទី​១​នេះ ឯកឧត្តម សំ សារី​ន បាន​លើកឡើង​ថា កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១​នេះ ជា​ការបង្ហាញ​របៀបវារៈ​ដែល​ក្រុមប្រឹក្សា​ត្រូវ​អនុម័ត​នៅ​កិច្ចប្រជុំ​លើក​ក្រោយ​។ ដោយឡែក​កិច្ចប្រជុំ​ពេលនេះ​មិន​មាន​ការអនុម័ត ជាគោលការណ៍​ណាមួយ​ឡើយ​។​

​នា​ឱកាស​នោះ​ដែរ ឯកឧត្តម អ៊ឹង ឆាយ បាន​មានប្រសាសន៍​លើកឡើង​អំពី​ស្នាដៃ​ការងារ​របស់​រដ្ឋបាល​ខេត្ត​ក្នុង​អាណត្តិ​ទី​២ របស់​ក្រុម​ក្រុមប្រឹក្សា​លើ​ការអភិវឌ្ឍ ការកសាង​ហេ​ដ្ឋា​រចនាសម្ពន្ធ័​ក្នុង​ខេត្ត ការបំរើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការងារ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដើម្បី​ធ្វើឲ្យ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ជាមួយ និង​ការដាក់​ទិសដៅ​ការងារ​រយៈពេល​៣​ខែ​បន្ត ក្នុង​អាណត្តិ​ទី​៣​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.