ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

កិច្ចប្រជុំ ស្តីពី​ការលុបបំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ មេ​រាគ ផ្លាស់​ស្មូ​ដ្យូ​មហ្វា​ល់​ស៊ីប៉ា​រ៉ូម ឲ្យអស់​ត្រឹម​ឆ្នាំ​២០២០ និង​ការ​លុប​បាត់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​មេរោគ​ទាំងអស់ ត្រឹម​ឆ្នាំ​២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ លោក អ៊ឹង ឆាយ អភិបាលខេត្ត​កែប​ស្តីទី និង​ជា​ប្រធាន​ក្រុមការងារ​ពិសេស​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់​នៅ​ខេត្ត​កែប បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​២ របស់​ក្រុម​ការងារ​ពិសេស​សម្រាប់​លុបបំបាត់​ជំងឺគ្រុនចាញ់ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​កែប ។

​កិច្ចប្រជុំ​នេះ​មាន​រយៈពេល​១​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៩ ហើយក៏​មាន​ការអញ្ជើញ​ចូលរួម​ដោយ លោក​វេជ្ជបណ្ឌិត ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កែប លោក លោកស្រី​ដែល​ជា​សមាជិក​សមាជិកា​ក្រុមការងារ និង​មាន​ការចូលរួម​ដោយ មន្ត្រី​ជំនាញ​ជំងឺគ្រុនចាញ់​ជាច្រើនរូប​ផងដែរ​។

​លោក​វេជ្ជបណ្ឌិត ម៉ែន សុធី​រ បាន​លើកឡើង​ថា ច្រើន​ឆ្នាំ​មកនេះ​ការប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ នៅ​ប្រទេស​កម្ពុជា ក៏ដូចជា​នៅ​ខេត្ត​កែប​ទទួលបាន​ជោគជ័យ​គួរឲ្យគត់សម្គាល់ គឺ​កាត់​បន្ថយ​បន្ទុក​នៃ​ជំងឺ​ដោយ​បាន​ធ្វើឲ្យ​អត្រា​ឈឺ និង​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់​ធ្លាក់ចុះ​។ លោក​ក៏​បាន​បន្ថែមទៀតថា ខេត្ត​កែប​យើង ដែល​មាន​មន្ទីរ​សុខាភិបាល​ជា​សេនាធិការ​បច្ចេកទេស បាន​និង​ចាប់ផ្ដើម​បង្កើត​ប្រព័ន្ធ​ការងារ​ដ៏​ចាំបាច់​មួយ ដើម្បី​ការលុបបំបាត់​ជំងឺ​នេះ​ជា​ដំណាក់កាលៗ ដើម្បី​សម្រេច​គោលដៅ​នៃ​ការលុបបំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ​មេ​រាគ ផ្លាស់​ស្មូម​ដ្យូ​ម ហ្វាល់​ស៊ីប៉ា​រ៉ូម ឲ្យអស់​ត្រឹម​ឆ្នាំ​២០២០ និង​ការ​លុប​បាត់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​មេរោគ​ទាំងអស់ ត្រឹម​ឆ្នាំ​២០២៥​។​

​ជាមួយនេះដែរ លោក អ៊ឹង ឆាយ អភិបាលខេត្ត​ស្តីទី និង​ជា​ប្រធាន​ក្រុមការងារ​ពិសេស​បាន​លើកឡើង​ថា «​ការប្ដេជ្ញា​ចិត្ដ​លុបបំបាត់​ជំងឺគ្រុនចាញ់​នេះ​» ត្រូវបាន​ជំរុញ​លើក​ទឹកចិត្ដ ដោយ ថ្នាក់ដឹកនាំ​ខេត្ត ថ្នាក់ដឹកនាំ​ក្រសួង និង​ថ្នាក់ដឹកនាំ​ប្រទេស​កំពូល​ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន នាយក​រដ្ឋមន្ដ្រី​ជា​ប្រមុខ​។ ការលុបបំបាត់​នេះ ទាមទារ​ឲ្យមាន​ការរៀបចំ មាន​លក្ខណៈ​ច្បាស់លាស់ ជាក់លាក់ និង​ចាំបាច់ ត្រូវ​មាន​ការសម្របសម្រួល​រវាង​មជ្ឈមណ្ឌល ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ ជាមួយនឹង ដៃគូ​អភិវឌ្ឍន៍​នានា ព្រមទាំង​មាន​មន្ទីរ​សុខាភិបាល​ជា​អ្នកបច្ចេកទេស និង​ចូលរួម និង​មាន​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​គ្រប់​រូប​ផង​ដែរ​។

​ពេលនេះ​មាន​យើង​មាន​យុទ្ធសាស្ដ្រ​មួយ​ដែល​ត្រូវបាន​រំពឹងទុក​ថា នឹង​ជំរុញ​ឲ្យ​យើង​ឆ្ពោះទៅរក ការលុបបំបាត់​ជំងឺគ្រុនចាញ់ នៅក្នុង​ដំណាក់កាល​នេះ​វា​ជា​ការចាំបាច់​ណាស់ រដ្ឋបាល​ខេត្ត​កែប​ត្រូវធ្វើ​ជា​ម្ចាស់​ក្នុង​ភាព​ជា​អ្នកដឹកនាំ និង​មន្ទីរ​សុខាភិបាល​ជា​អ្នកបច្ចេកទេស និង​អនុវត្ដ​សកម្មភាព លើ​យុទ្ធសាស្ដ្រ​នេះ ដោយ​ធ្វើ​ការសហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ដែល​នាំឲ្យ​មាន​លទ្ធផល ប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព និង​ឈាន ឆ្ពោះ​ទៅ​សម្រេច​នូវ​គោលដៅ​ឆ្ពោះ​ទៅ​ការលុបបំបាត់​ជំងឺគ្រុនចាញ់ ប្រភេទ មេ​រាគ ផ្លាស់​ស្មូ​ដ្យូ​មហ្វា​ល់​ស៊ីប៉ា​រ៉ូម ឲ្យអស់​ត្រឹម​ឆ្នាំ​២០២០ និង​ការ​លុប​បាត់​ជំងឺគ្រុនចាញ់​គ្រប់​ប្រភេទ​មេរោគ​ទាំងអស់ ត្រឹម​ឆ្នាំ​២០២៥៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.