ព្រះវិហារ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ ២០១៩ នៅសាលាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូប ។
ឯកឧត្តម ប្រាក់ សុវណ្ណ ជាអភិបាលរងខេត្តស្វាយរៀង ត្រូវផ្លាស់មកជា អភិបាល នៃគណ:អភិបាលខេត្តព្រះវិហារ ជំនួសឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលត្រូវបានផ្ទេរភារកិច្ច ចូលកាន់មុខតំណែងជាអភិបាល នៃគណ:អភិបាលខេត្តកំពង់ចាម ជំនួសឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានជម្រុញអោយអភិបាលខេត្តថ្មី ត្រូវខិតខំបម្រើការងារ មានសាមគ្គីភាពល្អ មិនត្រូវបែងចែក ទាំងក្នុងជួរថ្នាក់ដឹកនាំ ក៏ដូចជា ប្រជាពលរដ្ឋ ត្រូវខិតខំសហការគ្នា បម្រើការងារជូនរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍខេត្តព្រះវិហារ អោយកាន់តែមានការរីកចម្រើនថែមទៀត ។
គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សុវណ្ណ ដែលធ្លាប់បានចូលរួមចលនាតស៊ូរំដោះប្រជាពលរដ្ឋ និងបម្រើរាជរដ្ឋាភិបាល ជាច្រើនឆ្នាំ នាពេលកន្លងមក ៕







