ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

ឯកឧត្តម ម៉ែន វិបុល ដឹកនាំ​មន្រ្តី​ជំនាញ​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការស្ថាបនា​ផ្លូវ និង​សម្របសម្រួល​ផលប៉ះពាល់ នៃ​ការដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ចន្ទ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អមដំណើរ​ដោយ​ឯកឧត្ដម​អភិបាលរង​ខេត្ត​លោក​មេ​បញ្ជា​កងរាជអាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ លោក​អភិបាលក្រុង​បាវិត កងកម្លាំង​ពាក់ព័ន្ធ លោក​មេភូមិ ចៅសង្កាត់​បាវិត ព្រមទាំង​តំណាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​តំណាង​ក្រុមហ៊ុន​ទទួល​អនុវត្ត​ការស្ថាបនា​ផ្លូវ បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ការស្ថាបនា​ផ្លូវ និង​សម្របសម្រួល​ផលប៉ះពាល់ នៃ​ការដាក់​ប្រព័ន្ធ​លូ​រំដោះ​ទឹក ដែល​នៅ​សេសសល់​ចំនួន​១​គ្រួសារ ស្ថិត​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ។

​ក្រោយពី​មាន​ការសម្របសម្រួល និង​ពន្យល់​ពី​បទដ្ឋាន​បច្ចេក​ទេស​នៃ​ការសាងសង់ ជា​លទ្ធផល​ប្រជាពលរដ្ឋ​ដែល​មាន​ផលប៉ះពាល់​បាន​ទទួលយក​នូវ​ដំណោះស្រាយ ដោយ​បាន​ព្រមព្រៀង​ឯកភាព​តាម​ការសម្របសម្រួលរ​បស់​ឯកឧត្តម​អភិបាលខេត្ត និង​យល់ព្រម​សហការ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​បន្ត​ការស្ថាបនា​។​
​បើ​យោង​តាម​មន្ត្រី​គ្រប់គ្រង​គម្រោង​កែលម្អ​ពង្រីក​ទទឹងផ្លូវ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង បានឲ្យដឹងថា ដំណើរការ​ពង្រីក​ទទឹង​ផ្លូវ ដាក់លូ​រំដោះ​ទឹកភ្លៀង និង​សំណល់​រាវ ចាប់ពី​បង្គោល​លេខ ១៥៩ ដល់​បង្គោល​លេខ ១៦៥ មាន​ប្រវែង ៤០០០​ម៉ែត្រ ក្រោម​កម្ចី​ថវិកា​ពី​ធានា​គារ​ពិភពលោក ADB តាមរយៈ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​សាងសង់​ដោយ​ក្រុមហ៊ុន​MTA សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ីន​ជាំ​ង​ម៉ី​ស៊ីន​រួត​អេន​ព្រីន​គ្រុប ចាប់ពី​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ រហូតមកដល់​ពេលនេះ ក្រុម​ការងារ​សម្រេច​បាន​ប្រមាណ​ជាង ៧០​ភាគរយ និង​ឈាន​ទៅ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៩​នេះ ។​

​លោក​បន្តថា ទន្ទឹម​នឹង​ការងារ​ដាក់លូ​រំដោះ​ទឹក នៅ​អម​សងខាង​ផ្លូវ​ខាងលើនេះ ក្រុម​ការងារ​ផ្សេងៗ​ទៀត បាន​ដំណើរការ​ធ្វើ​ស្ពាន​អប់​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ​១ នៅ​តំបន់​ទីប្រជុំជន​ក្រុង​បាវិត ដើម្បី​រំដោះ​ទឹក​ចំនួន ៥​កន្លែង បច្ចុប្បន្ន សម្រេច​បាន​ជាង​៨០​ភាគរយ និង​ពង្រីក​ផ្លូវ​ចាប់​កៅស៊ូ​AC នៅ​អម​សងខាង​ប្រពន្ធ័​លូ​រំដោះ​ទឹក ដើម្បី​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៏​របស់​ពល​រដ្ឋ​ដែល​មាន​កំណើន​ច្រើន​ដែល​សម្រុក​មក​ស្វែងរក​ការងារ​ធ្វើ និង​ចរាចរណ៍​ទំនិញ ចេញ​ពី​រោងចក្រ សហគ្រាស​នានា ដែល​មាន​ទីតាំង​នៅ​បាវិត​នេះ ។​

​ជាមួយគ្នានេះ បន្ទាប់​ពី​បញ្ចប់​ការសម្របសម្រួល​ការងា​រ​ខាងលើ ឯកឧត្តម​អភិបាលខេត្ត និង​ប្រតិភូ ក៏​បាន​បន្តដំណើរ​ពិនិត្យ​មើល​ទីតាំង​សាងសង់​អគារ​សាលា​សង្កាត់​បាវិត អគារ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង និង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​បាវិត ដែល​កំពុង​ចាក់ដី​បំពេញ និង​ត្រៀម​រៀបចំ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​នាពេល​ឆាប់ៗ​ខាងមុខ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.