ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

លោក ប៉ែន សំបូរ បាន​អញ្ជើញ​នាំយក​ព្រះ​រាជទ្រព្យ​ព្រះករុណា​ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រោស​ប្រទាន​ដល់​ក្រុមគ្រួសារ​សព​កម្មករសំណង់​នៅ​ស្រុក​កំពង់ត្រាច​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៨​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ លោក ប៉ែន សំបូរ ទីប្រឹក្សា​សម្តេចចៅហ្វា​វាំង គង់ សំអុល រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង បាន​អញ្ជើញ​នាំយក​ព្រះ​រាជទ្រព្យ​ព្រះករុណា​ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រោស​ប្រទាន​ព្រះរាជ​អំណោយ​ដល់​ក្រុមគ្រួសារ​នៃ​សព​កម្មករសំណង់​បាន​ស្លាប់​បាត់បង់​អាយុជីវិត​ចំនួន​៦​នាក់ ស្ថិតនៅក្នុង​ភូមិ​បឹង​ធំ​ខាងកើត និង​ភូមិ​ព្រៃទទឹង ឃុំ​អង្គ​សុរ​ភី ស្រុក​កំពង់ត្រាច ខេត្ត​កំពត ដែល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ​។​

​ព្រះរាជ​អំណោយ​ជា​ថវិកា បាន​ប្រគល់ជូន​ក្រុមគ្រួសារ​សព​ទាំង​៦ ដោយ​គ្រួសារ​នី​មួយៗ​ទទួលបាន​ថវិកា​ចំនួន​៤,០០០,០០០​រៀល សរុប​២៤,០០០,០០០​រៀល​។​

​ជាមួយគ្នានេះ​ដែរ​មន្ត្រី​ជំនាញ​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិ​ជ្ជីវៈ បាន​ប្រគល់​ជូន​ថវិកា​ដល់​ក្រុមគ្រួសារ​សព​ទាំង​៦​ផងដែរ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួល​ថវិកា​ចំនួន​៤,០០០,០០០​រៀល សរុប​២៤,០០០,០០០​រៀល​ផង​ដែរ​។​

​ថវិកា​ផ្តល់ជូន​សរុប​រួម​ចំនួន ៤៨,០០០,០០០​រៀល ក្នុងនោះ​គ្រួសារ​នី​មួយៗ ទទួល​ថវិកា​ចំនួន​៨,០០០,០០០​រៀល​។​

​សូមជម្រាបថា​៖ ពិធី​ប្រគល់​ថវិកា​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ហាស់ សូបិន អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត លោក អូន ខន អភិបាល នៃ​គណៈ​អភិបាល​ស្រុក​កំពង់ត្រាច សមាជិក​ក្រុមប្រឹក្សា​ស្រុក កងកម្លាំង​ទាំង​បី​យុវជន​គណបក្ស​ស្រុក យុវជន​ស្រលាញ់​សន្តិភាព លោកគ្រូ អ្នកគ្រូ និង​សិស្ស​វិទ្យាល័យ​អង្គ​សុរ​ភី រួម​និឹង​អាជ្ញាធរ​ភូមិ ឃុំ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.