ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

​បុរស​ម្នាក់​ខឹង​សុំ​លុយ​ម្តាយ​មិន​បាន បែរ​ជា​បង្ក​ហិង្សា​បណ្តាល​ឱ្យ​ម្តាយ​ស្លាប់​បាត់បង់​ជីវិត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ស្រុក​អង្គរជ័យ ឃាត់ខ្លួន​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពត ក្រោយ​ពី​ជនសង្ស័យ​រូបនោះ បាន​បង្ក​ហិង្សា​ទៅលើ​ម្តាយ​របស់​ខ្លួន​បណ្តាលឱ្យ​ស្លាប់​បាត់បង់​ជីវិត ព្រោះតែ​ខឹង​សុំ​លុយ​ចាយ​មិនបាន​។​

​ករណី​ហិង្សា​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង​១៧​និង​៣០​នាទី​ល្ងាច ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិ​ត្រពាំង​ខ្យង ឃុំ​អង្គ​ភ្នំ​តូច ស្រុក​អង្គរជ័យ ខេត្ត​កំពត​។​

​ជនរងគ្រោះ ដែល​ស្លាប់​ដោយសារ​ទារុណកម្ម​របស់​កូនប្រុស​បង្កើត​រហូតដល់​ស្លាប់​នេះ មានឈ្មោះ សេង នាង ភេទ​ស្រី អាយុ​៧២​ឆ្នាំ រស់នៅ​ក្នុងភូមិ ឃុំ កើតហេតុ​ខាងលើ​។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ សមត្ថកិច្ច​ខេត្ត​កំពត​បាន​ប្រាប់ឱ្យដឹង​ថា កាលពី​វេលា​ដូចខាងលើ ជនសង្ស័យ ឈ្មោះ ផាត់ ដា​រា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែល​ជា​មនុស្ស​សតិ​មិន​ល្អ បាន​ទៅសុំ​លុយ​ម្តាយ​ដែល​ជា​ជនរងគ្រោះ​ចាយ ប៉ុន្តែ​ខណៈ​នោះ​ម្តាយ​របស់​ជនសង្ស័យ​ប្រាប់ថា គាត់​អត់​មាន​លុយ​ទេ ទើប​ធ្វើឱ្យ​ជនសង្ស័យ​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​បុរស​ជា​កូន​ក៏​ធ្វើ​សកម្មភាព​វាយ និង​យក​កាំបិត​កាប់​ទៅ​លើ​ម្តាយ​របស់​ខ្លួន បណ្តាល​ឱ្យ​គាត់​រងរបួស​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​ភ្លាមៗ ប៉ុន្តែ​ដោយសារ​របួសធ្ងន់​ពេក ជនរងគ្រោះ​ជា​ម្តាយ​បាន​ដាច់ខ្យល់​ស្លាប់​បាត់បង់​ជីវិត​នៅតាម​ផ្លូវ​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.