ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សម្តេច​តេជោ ៖ ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ភ្នំពេញ​៖ សម្តេច​តេជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា​៖

«​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​!
​ក្នុង​ហេតុការណ៍​បាក់​អាគារ​កំពស់​៧​ជាន់ នៅ​ខេត្ត​ព្រះសីហនុ ដែល​ធ្វើឲ្យ​ប្រជាជន​ជាទី​ស្រឡាញ់រ​បស់​យើង​ស្លាប់​២៨​នាក់​របួស​២៦​នាក់ ក្រៅ​ពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ជាទី​គោរព​សក្ការៈ និង​ជំនួយ​ឧបត្ថម្ភ​របស់​ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពុជា ។ ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​សុំ​សប្បុ​ជន​ជួយ​ឧបត្ថម្ភ​បន្ថែម​ដែល​មក​ដល់​ម៉ោង​១២​ថ្ងៃ​២៥ មិថុនា​នេះ ទទួល​ទឹកប្រាក់​គិត​ជា​ដុល្លា​ចំនួន 2,198,400 ដុល្លា​អាមេរិក ។​

​ថវិកា​នេះ ត្រូវ​បាន​ឧបត្ថម្ភ​ជូន​អ្នក​របួស​ក្នុង​ម្នាក់​១​មុឺន​ដុល្លារ សម្រាប់​២៤​នាក់ ឯ​២​នាក់​ទៀត ដែល​ស្ថិត​ក្រោម​គំនរ​បាក់បែក​ប្រ​ម៉ាណ​ជិត​៦០​ម៉ោង ដែល​នៅ​រស់រាន​មាន​ជិវិត ដោយសារ​ការជួយ​សង្គ្រោះ​ត្រូវ​បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ចំនួន​៣​មុឺន​ដុល្លារ ។ សរុប​អ្នករបួស​ចំណាយ​អស់​៣០​មុឺន​ដុល្លារ ។​

​ថវិកា​នៅសល់​1,898,400​ដុល្លារ​ត្រូវ​បែងចែក​ស្មើរៗ​គ្នា​សម្រាប់​អ្នកស្លាប់​ចំនួន​២៨​នាក់​ដែល​ក្នុង​មួយ​នាក់​ទទួល​ចំនួន​67,800​ដុល្លា​នេះ​មិន​គិត​ពី​ថវិកា​រាជរដ្ឋាភិបាល​១​មុឺន​ដុល្លា​ដែល​ជូន​ដល់​គ្រួសារ​អ្នក​ស្លាប់​មួយ​ចំនួន​ក្រោយ​១​ថ្ងៃ​នៃ​ថ្ងៃកើតហេតុ​ផង​ទេ ។​

​លោក សេង ទៀង នាយករង​ខុទ្ទកាល័យ​របស់​ខ្ញុំ​នឹង​រៀបចំ​ជូន​ក្រុមគ្រួសារ​សព​តាមរយៈ​ធនាគារ​ដើម្បី​ធានា​សុ​វត្តិភាព​សម្រាប់​ក្រុមគ្រួសារ​សព ។​

​ខ្ញុំ​សូម​អរគុណ​ចំពោះ​សប្បុ​សជន​ទាំងអស់​ដែល​បាន​ជួយ​ជា​ថវិកា​សម្រាប់​ជនរងគ្រោះ​ទាំង​អ្នក​ស្លាប់​ទាំង​អ្នក​របួស​ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ។​

​ជាថ្មី​ម្តងទៀត​សូម​អរគុណ និង​កោតសរសើរ​ចំពោះ​កម្លាំង​ដែល​បាន​ចូលរួម​ជួយ​រុករក និង​ជួយ​សង្គ្រោះ​ដែល​បាន​បង្ហាញ​នូវ​ការទទួលខុសត្រូវ ផ្តល់​នូវ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជនរងគ្រោះ​ក្នុងឋានៈ​ជា​ជន​រួម​ឈាម​ដូចគ្នា ។​

​សូម​អរគុណ​ផងដែរ​ដល់​កម្មករ និង​អ្នកបច្ចេកទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​តាំងពី​ការចាប់ផ្តើម​រហូតដល់​ការងារ​ត្រូវបាន​បញ្ចប់ ។​

(​ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​)» ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.