ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​លោកជំទាវ​ឧកញ៉ា ម៉ៅ មា​ល័យ កែ គឹមយ៉ាន អញ្ជើញ​បើក​ការ​រដ្ឋា​ន​ស្ថាបនា​ផ្លូវ ១​ខ្សែ ទៅ​កាន់​ប្រាសាទ​មេ​បុណ្យ និង​ស្ពានឈើ​ឆ្លង​បារាយ​ប្រវែង ៨០០​ម៉ែត្រ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ថ្ងៃអាទិត្យ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩​នេះ លោកជំទាវ​ឧកញ៉ា ម៉ៅ មា​ល័យ កែ គឹមយ៉ាន ប្រធាន​កិត្តយ​សសមាគមនារី ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​បន្ទាយមានជ័យ និង​វត្តមាន​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកជំទាវ ព្រមទាំង​ក្រុម​ការងារ អាជ្ញាធរ​មូលដ្ឋាន និង​យុវជន បាន​អញ្ជើញ​ជា​អធិបតី ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ ១​ខ្សែ ទៅ​កាន់​ប្រាសាទ​មេ​បុណ្យ និង​ស្ពានឈើ​ឆ្លង​បារាយ​ប្រវែង ៨០០​ម៉ែត្រ ប្រាសាទ​មេបុណ្យ ឋិត​ភូមិ​បន្ទាយឆ្មារ​ជើង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្ត​បន្ទាយមានជ័យ ។

​មានប្រសាសន៍​ក្នុង​ពិធី​បើក​ការដ្ឋាន​នោះ ឯកឧត្តម អ៊ុំ រាត្រី​អភិបាលខេត្ត បាន​លើក​ថា​ដោយ​មេ​ី​ល​ឃេ​ី​ញ​ពី​សក្តានុពល​នៃ​តំបន់​ទេសចរណ៍​នៅ​ប្រាសាទ​មេ​បុណ្យ និង​បារាយ​ទឹក​ដ៍​ធំ​នោះ ។​ម្យ៉ាងទៀត​ដោយសារ គ្មាន​ហេដ្ឋរចនាសម្ព័ន្ធត​ភ្ជាប់ ទៅ​កាន់​ទីនោះ ទើប​លោក​ជំទាវ​ឧកញ៉ា ម៉ៅ មា​ល័យ បាន​ផ្តល់​អំណោយ ជា​ផ្លូវ ១​ខ្សែ ប្រវែង ១០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​៥៦ ចូល​ទៅកាន​ប្រាសាទ​ផ្នែក​ខាងជើង រួម​ទាំង​ស្ពានឈើ​ឆ្លង​ប្រវែង ៨០០​ម៉ែត្រ ពី​ខ្នង​ខាងជើង​បារាយ​ទៅកាន់​ចំណុចកណ្តាល​នៃ​បារាយ​ទឹក​នៃ​ប្រាសាទ​ផងដែរ ។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា ការស្ថាបនា​ជា​ហេដ្ឋរចនាសម្ព័ន្ធត​ភ្ជាប់​នេះ​ពិតជា​មាន​សារៈប្រយោជន៍​ខ្លាំងណាស់ សម្រាប់​បម្រើឲ្យ​វិស័យ​ទេសចរណ៍ និង​គ​មនាគ​ម​ដឹកជញ្ជូន​កសិផល​ស្រូវ ដំឡូង​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ទៀត​ផង ។​

​ជាមួយគ្នា​នោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុង​នាម​រដ្ឋបាល​ខេត្ត សូម​ថ្លែង​ការគោរព​អរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ លោកជំទាវ​ឧកញ៉ា ម៉ៅ មា​ល័យ ដែល​ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ចូលរួម​ចំណែក​ក្នុង​ការកសាង ស្ថាបនា​ហេដ្ឋរចនាសម្ព័ន្ធ​រូប​វ័ន្តមាន​ផ្លូវ ថ្នល់ សាលារៀន អាងទឹក​ប្រឡាយ និង​ជួយ​ឧបត្ថម្ភ ការរៀបចំ​កែលម្អ​ប្រាង្គ​ប្រាសាទ​បុរាណ​នានា​ជាដើម ជាអាទ៍ ប្រាសាទ​បន្ទាយឆ្មារ បានប្រែក្លាយ​មុខមាត់​ឡើង​ជា​លំដាប់ និង​បន្ត​មក​ជួយ​កសាង រៀបចំ​ប្រាសាទ​មេបុណ្យ​នេះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.