ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​វត្ត​សត្ថា​ធម្ម​វិហារ​(​ភ្នំ​ពោន​)​ក្រៅ​ពី​ជា​ទីកន្លែង​សក្ការៈបូជា ក៏​ក្លាយជា​កន្លែង​មួយ​សម្រាប់​ទាក់ទាញ​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​សក្តានុពល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ វត្ត​សត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន ដែល​ស្ថិតនៅ​ភូមិ ភ្នំ​លាវ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប ក្រៅ​ពី​កន្លែង​គោរព​ប្រតិបត្តិ​ពុទ្ធ​សាសនា វត្ត​អារាម​មួយ​នេះ​នឹង​ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​ទាក់ទាញ​ផ្នែក​វប្បធម៌ និង​ធម្មជាតិ​ដ៏​ស្រស់បំព្រង​គួរ​ជាទី​ទាក់ទាញ ក្រោម​ម្លប់​សន្តិភាព សាមគ្គី​ជាតិ ដែល​ដឹកនាំ​ដោយ សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់ លោក កែ​ន ស​ត្តា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ក្នុងឱកាស​ដែល​លោក រួមជាមួយ លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក​ឧត្ដមសេនីយ៍ មេបញ្ជាការ មេបញ្ជាការរង មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​ពុទ្ធបរិស័ទ​ទាំង​ទីជិត​ឆ្ងាយ ដែល​បាន​អញ្ជើញ​ចូលរួម​បុណ្យផ្កា​មហា​សាមគ្គី នៅ​វត្ត​សត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន ស្ថិតនៅ ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នា​រសៀល​ថ្ងៃ​សៅរ៍ ៥​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯកស័ក​ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។​

​លោក​អភិបាលខេត្ត​កែប បាន​គូសបញ្ជាក់​ទៀត​ថា ក្រោយ​ដំបូល​នៃ​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​ត​ដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាពសុខសាន្ត និង​បានប្រែក្លាយ​តំបន់​ភូមិសាស្ត្រ​ខេត្ត​កែប​របស់​យើង​កាន់តែ​មាន​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាព​រីកចម្រើន​យ៉ាង​ខ្លាំងក្លា ពិសេស​វិស័យ​ពុទ្ធចក្រ​និង​អាណាចក្រ​។​

​សូមជម្រាបថា​៖ ពិធីបុណ្យ​នេះ​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ព្រះ​ចៅអធិការ​វត្ត​សត្ថា​ធម្ម​វិហារ ហៅ​វត្ត​ភ្នំ​ពោន និង លោក កែ​ន សត្ថា អភិបាលខេត្ត​កែប ដើម្បី​ក​សាងព្រះពុទ្ធរូប​ព្រះ​នាគប្រក​១​ព្រះអង្គ កម្ពស់​១២​ម៉ែត្រ និង​រតន​:​បល្ល័ង្គ កម្ពស់​១៥.៥០​ម៉ែត្រ រួម​ទាំង​សមិទ្ធិផល​នានា​ជាច្រើន​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.