ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦

​កិច្ចប្រជុំ​បូក​សរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង អាណត្តិ​ទី​៣ និង​សភាពការណ៍​បច្ចុប្បន្ន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្ត​កំពត និង​ជា​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខេត្ត អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​បូក​សរុប​ការងារ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ខេត្ត ស្រុក ក្រុង អាណត្តិ​ទី​៣ និង​សភាពការណ៍​បច្ចុប្បន្ន ក្រោម​អធិបតីភាព លោក​បណ្ឌិត ប៉ែន ស៊ីម៉ន សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពត នៅ​សាលសន្និសិទ​ខេត្ត​កំពត អគារ​B​។​

​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន ឯក​លោក​ប្រធាន អនុប្រធាន សមាជិក សមាជិកា ក្រុមការងារ​ថ្នាក់កណ្តាល លោក លោកស្រី សមាជិក សមាជិកា​គណបក្ស​ខេត្ត លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​គណបក្ស​ស្រុក ក្រុង ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ទទួល​ឃុំ សង្កាត់ សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ សរុប​ប្រមាណ ១២០៩ នាក់​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន ក៏​បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត​កំពត ដែល​ត្រូវបាន​តំណាង​ប្រជាពលរដ្ឋ ពិសេស​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ខេត្ត​កំពត​របស់​យើង ឱ្យមាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ថែម​ទៀត​។​

​ជាមួយគ្នានេះ លោក​បណ្ឌិត ប៉ែន សី​ុ​ម៉ន ក៏​បាន​ជំរុញ​ដល់​សមាជិក សមាជិកា ធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​ពុះពារ បម្រើ​ផលប្រយោជន៍​សង្គម​ជាតិ និង​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ស្មោះត្រង់ ដោយ​ស្មើភាព​គ្នា យុតិ្ត​ធម៌ តម្លាភាព ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.