ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​គ្រួសារ​សព បាត់បង់​ជីវិត​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ចំនួន​៨​នាក់ ស្ថិត​នៅក្នុង​ស្រុក​កំពង់ត្រាច​(០៦​នាក់​) និង​ស្រុក​ដងទង់​(០២​នាក់​) នៃ​ខេត្ត​កំពត បាន​ទទួល​ថវិកា​របស់​រាជរដ្ឋាភិបាល ៤០​លាន​រៀល ក្នុង​១​គ្រួសារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ល្ងាច ថ្ងៃអាទិត្យ​៦​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​អមដំណើរ លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​នៃ​សព​កម្មករសំណង់​ដែល​រងគ្រោះ​ដោយ​ឧបទ្ទវហេតុ​បាក់​រលំ​អគារ​សំណង់​នៅ​ខេត្ត​ព្រះសីហនុ ដែល​បណ្តាលឲ្យ​កម្មករ​សំណង់​ដែលមាន ចំនួន​៨​នាក់​ស្លាប់​បាត់បង់​ជីវិត ដែល​មាន​លំនៅដ្ឋាន​ស្ថិត​នៅក្នុង​ស្រុក​កំពង់ត្រាច​(០៦​នាក់​) និង​ស្រុក​ដងទង់​(០២​នាក់​) នៃ​ខេត្ត​កំពត​។​

​សមាសភាព​គណៈប្រតិភូ​អញ្ជេី​ញ​ចូលរួម​អម​ដំណើររួម​មាន លោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត គណ​:​អភិបាលស្រុក កងកម្លាំង​ទាំង​បី និង​អាជ្ញាធរ​ភូមិ ឃុំ​។​

​ស្ថិតក្នុង​ឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី បាន​នាំយក​នូវ​ថវិកា​របស់​រាជ​រដ្ឋា ភិបាល​កម្ពុជា ប្រគល់ជូន​ក្រុមគ្រួសារ​សព​ទាំង​៨​គ្រួសារ ដោយ​គ្រួសារ​នី​មួយៗ​ទទួលបាន​ថវិកា​ចំនួន​៤០​លាន​រៀល (១​មុឺន​ដុល្លារ​អាមេរិក​) សរុប ៣២០​លាន​រៀល ស្មើនឹង​៨​មុឺន​ដុល្លារ​អាមេរិក​។​

​សូមបញ្ជាក់​ថា ករណី​បង្ក​ឱ្យមាន​សោកនាដកម្ម​ដ៏​ធ្ងន់ធ្ងរ​បណ្តាលឱ្យ​បាត់បង់​ជីវិត​ជា​ច្រើន​នាក់​បែបនេះ គឺ​កើតឡើង​ដោយសារ​បាក់​រលំ​អគារ​ដែល​មាន​កម្ពស់​៧​ជាន់​កំពុង​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​ជិត​៥​ទៀប​ភ្លឺ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ ហើយ​មនុស្ស​ដែល​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ឧបទ្ទវហេតុ​នេះ​សុទ្ធតែ​ជា​ជាងសំណង់ ភាគច្រើន​រស់នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.