ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន​បានទទួល​ជួប​គណ​:​ប្រតិភូ​ដែល​អញ្ជើញ​មក​ពី​ក្រុមហ៊ុន​ស៊ី​ភី​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នា​រសៀល​ថ្ងៃ​ចន្ទ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន បាន​ទទួល​ជួប​គណ​:​ប្រតិភូ​ដែល​អញ្ជើញ​មក​ពី​ក្រុមហ៊ុន​ស៊ី​ភី វៀតណាម ដឹកនាំ​ដោយ​លោក ឡេ ស៊ឹង​វួ​យ និង​សហការី ដើម្បី​សម្តែង​ការគួរសម​ក្នុង​ឱកាស​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា និង​ពិភាក្សា​ការងារ​ទាក់ទង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផលិតកម្ម​ជ្រូក​រវាង​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​ក្រុមហ៊ុន​ស៊ី​ភី​វៀតណាម​សម្រេចបាន​នា​ពេល​កន្លងមក​ទាំង​ការងារ​ផលិតកម្ម​និង​បសុព្យាបាល​និង​ជា​ពិសេស​ថ្មីៗ​នេះ​បាន​ទប់ស្កាត់​ការ​រាល​ឆ្លង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ក្នុង​កសិដ្ឋាន​របស់ខ្លួន​បាន​យ៉ាង​ល្អប្រសើរ​។ មេរៀន និង​បទពិសោធន៍​ដ៏​ល្អៗ​ទាំងអស់​នេះ​កម្ពុជា​នឹង​រៀនសូត្រ​តាម​ដើម្បី​ជា​ទុន​ក្នុង​ការលើកតម្កើង​ផ្នែក​បច្ចេកទេស​ទាំង​ការងារ​ផលិតកម្ម និង​បសុព្យាបាល ជាពិសេស​យន្តការ​នៃ​ការទប់ស្កាត់ និង​លុបបំបាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដ៏​កាច​សាហាវ​នេះ​។ ព្រម​ជាមួយនឹង ភាព​ជោគជ័យ​ដែល​ក្រុមហ៊ុន​ស៊ី​ភី​វៀតណាម​សម្រេចបាន ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុម​ពិចារណា​ពង្រី​កការវិនិយោ​គ​មក​កម្ពុជា ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ស៊ី​ភី​កម្ពុជា​ដើម្បី​បង្កើន​ផលិតកម្ម​ជ្រូក​សាច់​ក្នុងស្រុក​ធានា​ដល់​ចំនួន​ផ្គត់ផ្គង់​ឲ្យបាន​គ្រប់គ្រាន់ ធានា​គុណភាព និង​សុវត្ថិភាព​សាច់​គ្មាន​ជំងឺឆ្លង មួយវិញទៀត​ការវិនិយោគ​នេះ​អាច​ជួយ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​និង​ជាពិសេស​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​ឲ្យអស់​លទ្ធភាព​។​

​កិច្ចប្រជុំ​នា​ថ្ងៃនេះ​ភាគី​ទាំងពីរ​បាន​ឯកភាព​ឲ្យ​អគ្គនាយកដ្ឋនា​សុខភា​ពស​ត្វ​និង​ផលិតកម្ម​សត្វ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ក្រុមហ៊ុន​ស៊ី​ភី​វៀតណាម​ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​និង​ស្វែងយល់​បន្ថែម​ពី​ការងារ​បច្ចេកទេស​ចិញ្ចឹម​ការផលិត​ចំណី​និង​ជា​ពិសេស​យន្តការ​នៃ​ការការពារ​និង​ទប់ស្កាត់​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ដែល​ក្រុមហ៊ុន​បាន​អនុវត្ត​នា​ពេលកន្លងមក ហើយ​ទទួលបាន​ជោគជ័យ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.