នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់នៃស្រុកតំបែរ ដែលបានជួយធ្វើការជួសជុលផ្ទះជូនប្រជាពលរដ្ឋចំនួន ៣ គ្រួសារ ដែលរងគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ។
ឯកឧត្តមបានមានប្រសាសន៍ដូច្នេះថា ក្នុងនាមខ្ញុំ ជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់នៃស្រុកតំបែរ ដែលបានជួយធ្វើការជួសជុលផ្ទះ ជូនប្រជាពលចំនួន៣គ្រួសារ បានទាន់ពេលវេលា តបតាមបញ្ជា របស់ខ្ញុំកាលព្រឹកថ្ងៃទី ២២ នេះ ដែលបានទទួលរងគ្រោះដោយគ្រោះមហន្តរាយដោយខ្យល់កន្ទ្រាក់ នាព្រលប់ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ធ្វើអោយខូចខាតដំបូលផ្ទះទាំងស្រុងរបស់ឈ្មោះស៊ុត សំណាង ភេទប្រុស អាយុ៤៣ឆ្នាំនិងប៉ះពាល់ដល់លំនៅឋានប្រជាជនពីរគ្រួសារទៀតដែលរស់នៅភូមិគោកស្រុកឃំុគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ៕





