ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​៖​ព័ត៌មាន​ក្លែងក្លាយ​នៅតែ​បន្ត​កើតមាន និង​ជិះ​ឥទ្ធិពល​អាក្រក់​ដល់​ការផ្សព្វផ្សាយ​ព័ត៌មាន​នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បើ​យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​កម្ពុ​ជា​នៅ​ថ្ងៃ​ទី​២១​មិថុនា ឆ្នាំ​២០១៩​បាន លើកឡើងថា ការ​ប្រឌិត​រឿង​ក្លែងក្លាយ​តាម​បណ្តាញ​សង្គម​នៅតែ​បន្ត​កើតមាន​ជា​បន្តបន្ទាប់ ដែល​ជះ​ឥទ្ធិពល​អាក្រក់​ដល់​ការផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ពិតប្រាកដ​នៅ​កម្ពុជា​ក៏ដូចជា​នៅលើ ពិភពលោក​។

​លោកនាយ​ឧត្តមសេនីយ៍ ឈុំ សុជាតិ បានបញ្ជាក់​ថា កន្លងទៅនេះ ក្រុម​ទុច្ចរិត​បាន ប្រើប្រាស់​រូបភាព​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​ក្នុង​គណនី​ហ្វេ​សប៊ុក ក្លែងក្លាយ​របស់​ពួកគេ ដើម្បី​ផ្សព្វផ្សាយ​វាយប្រហារ​មួលបង្កាច់​ម​ក​កាន់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​បង្ក​ឱ្យ​សាធារណ ជន​ទាំង​ជាតិ​និង​អន្តរជាតិ​មាន​ការភ័ន្តច្រឡំ ។ ប៉ុន្តែ​ព័ត៌មាន​ទាំងនេះ​ក៏​ត្រូវបាន​ច្រានចោល ភ្លាមៗ​ជាមួយ​នឹង​ការបំភ្លឺ​ការពិត​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​លោក​នាយ​ឧត្តមសេនីយ៍​បាន​បន្ដ​ថា​យើង​ឃើញថា​ក្រុម​ទុច្ចរិត​បាន​បន្ត​ផ្សព្វផ្សាយ​មួលបង្កាច់​មក​លើ​ថ្នាក់ដឹកនាំ​ក្រសួង​ការពារជាតិ​យើង​ថែមទៀត ដោយ​បាន​ប្រឌិត​ព័ត៌មាន​ថា ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​ហ៊ុន ម៉ានិត​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​នៃ​ក្រសួង​ការពារជាតិ​មាន​លុយ​១០០​លាន​ដុល្លារ តម្កល់​នៅ​ធនាគារ​អាមេរិក​។

​ត្រង់​ចំណុច​នេះ លោកនាយ​ឧត្តមសេនីយ៍ បាន​សង្កត់ធ្ងន់ថា នេះ​ជា​គឺ​ជា​ដំណឹង​មិន​ពិត​ទាល់តែសោះ​ដែល​ក្រុម​ទុច្ចរិត​បង្កើតឡើង​ដើម្បី​តែ​លាប​ពណ៌ បំផ្លាញ​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក​ហ៊ុន ម៉ានិត​តែប៉ុណ្ណោះ​។ ដូច្នេះ សូម​សាធារណ​ជន​ទាំងអស់​កុំ​មាន​ការភ័ន្តច្រឡំ​។ លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ថែ​ម​ថា ទន្ទឹមគ្នា​នឹង​ក្រុម​ទុច្ចរិត​បង្កើត​នូវ​ព័ត៌មាន​ក្លែងក្លាយ​កាន់តែច្រើន​។

​លោកនាយ​ឧត្តមសេនីយ៍​បាន​បន្ថែ​ម​ថា “​យើងទាំងអស់គ្នា​ដែល​ជា​មនុស្ស​សុច្ចរិត ក៏​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​នេះ​ផងដែរ​។​ដូច​ដែល​ប្រសាសន៍ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នកសារព័ត៌មាន​កន្លង​មក​ថា ដើម្បី​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ គឺ​ត្រូវ​រួមគ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ចេញមក​”៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.