ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អាជ្ញាធរ​បន្ដ​កាត់​ផ្លាក​យីហោ ក្នុង​យុទ្ធនាការ​រំដោះ​ចំណី​ចិញ្ចើមផ្លូវ នៅ​ខណ្ឌ​ឫស្សីកែវ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ពេញ​មួយ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សីកែវ នៅតែ​បន្ត​ចាត់វិធានការ​ក្ដៅ​ដដែល ក្នុង​កាត់​ផ្លាក​យីហោ​ចំនួន​០៥​ផ្ទាំង​ទៀត ដែល​បាន​រំលោភ​លើ​ចំណី ផ្លូវ​សាធារណៈ​របស់​រដ្ឋ និង​តម្លើង​អក្សរ​ខុសពី​អក្សរ​ជាតិ ដោយ​គ្មាន​ការអនុញ្ញាត​ពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​

​ក្នុង​យុទ្ធនាការ​រំដោះ​ចំណី​ចិញ្ចើមផ្លូវ ចាប់ពី​ចំណុច​ភ្លើងស្តុប​៦២R ក្នុងភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​ទី​១ នៅតាម​សងខាង​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ព្រំប្រទល់​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រហូតដល់​ស្ពាន​លោក​ឧកញ៉ា (​លី​យ៉ុង​ផាត​) សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ​។​

​វិធានការ​ក្ដៅ​របស់​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ឬ​ស្សី​កែវ​នេះ ដឹកនាំ​ដោយ​តំណាង​លោក ជា ពិសី អភិបាលខណ្ឌ និង​ជា​សមាជិក​ក្រុម​លេខា​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា គឺ​លោកស្រី សួស សូ​លីដា អភិបាលរងខណ្ឌ និង​លោក ស៊ូ សារ៉ាត់ នាយករង​រដ្ឋបាល​ខណ្ឌ មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន និង​កងកម្លាំង​ជិត​៤០​នាក់ ក្រោម​ការបញ្ជា​ដោយ​ផ្ទាល់​ពី​លោក ឃួ​ង ស្រេង ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​។​

​សូម​រំលឹក​ថា ក្នុង​យុទ្ធនាការ​បន្ត​រំដោះ​ចំណី​ចិញ្ចើមផ្លូវ របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ឫស្សីកែវ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ម្សិលមិញ​នេះ បានសម្រេច​កាត់​ផ្លាក​ប៉ាន់​ណូ ចំនួន​៣​ផ្ទាំង និង​ដកហូត​ដែក​អេតចាយ​មួយចំនួនទៀត ដើម្បី​ដឹក​យក​មក​រក្សាទុក​ពី​ក្រុម​អាជីវករ ដែល​បាន​ដាក់តាំង​រំលោភ ចូល​ចំណី​ចិញ្ចើមផ្លូវ​សាធារណៈ​របស់​រដ្ឋ បណ្ដាល​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​បង្ក​ជា​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​ចាប់ផ្ដើម​អនុវត្ត​ឡើង​ពី​ចំណុច ព្រំប្រទល់​សង្កាត់​ស្រះចក ខណ្ឌដូនពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​ទី​១​។​

​ការចុះ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុង​ការរំដោះ​ចំណី​ចិញ្ចើមផ្លូវ ពី​ក្រុម​អាជីវករ​លក់ដូរ​គ្រប់​ប្រភេទ​នេះដែរ លោកស្រី សួស សូ​លីដា សូមឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការគោរ​ព​ច្បាប់​ទាំងអស់​គ្នា ស្ដីពី​សុវត្ថិភាព​ច្បាប់​ចរាចរ​ផ្លូវគោក ដោយ​មិន​អនុញ្ញាត​ឲ្យមាន​ការដាក់តាំង របស់របរ​ផ្សេងៗ លើ​ចិញ្ចើម​ផ្លូវ​ដាច់ខាត ក្នុងនោះ​ត្រូវ​ទុក​១​ភាគ​៣ នៃ​ចិញ្ចើមផ្លូវ​សម្រាប់​អ្នក​ថ្មើរជើង​ធ្វើដំណើរ​។​

​បើ​តាម​ការបញ្ជាក់​ពី​លោក សន សោភ័ណ្ឌ នាយក​រដ្ឋបាល​ខណ្ឌ នៅក្នុង​យុទ្ធនាការ​រំដោះ​ចំណី​ចិញ្ចើមផ្លូវ​សាធារណៈ​នេះ គឺ​បាន​អនុវត្ត​ឡើង​ជា​ប្រចាំ តាម​សេចក្ដីណែនាំ​ពី​សាលា​រាជធានី​ភ្នំពេញ ដែល​មិន​អាច​បណ្ដែតបណ្ដោយ​បាន​នោះ​ទេ ក្នុង​ការទប់ស្កាត់ នាពេល​បច្ចុប្បន្ន​ស្ថានភាព​ចរាចរ​នៅតាម​ដងផ្លូវ មានការ​មមាញឹក​ខ្លាំង ឯ​អ្នក​ធ្វើ​ដំណើរ​តាមផ្លូវ​អាច​ប្រឈម​គ្រោះថ្នាក់​ចរាចរ​ជាដើម នេះ​ដោយសារ​ប្រជា​អាជីវករ​មួយចំនួន បាន​ដាក់​តាំង​ទំនិញ ឬ​សម្ភារ​ផ្សេងៗ ដើម្បី​ប្រកប​របរ​អាជីវកម្មរ​បស់​ខ្លួន រំលោភ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​បាត់បង់​ទាំង​សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​សង្គម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.