ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កម្ពុជា​សង្ឃឹមថា​នឹង​មាន​ស្ថិរភាព​តម្លៃ​ស្រូវ អង្ករ​ខណៈ​មាន​ឃ្លាំង​ស្តុក​និង​ឡ​សម្ងួត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​និង​ក្រុមហ៊ុន​ចិន CITIC Construction Co., Ltd បាន​ចុះ​កិច្ចព្រមព្រៀង​មួយ សាងសង់​ឃ្លាំង​ស្តុក​ស្រូវ​ចំនួ​១២​កន្លែង និង​ឡ​សម្ងួត​ចំនួន​១០​កន្លែង នៅតាម​បណ្តា​ខេត្ត​ចំនួន​១១​នៃ​ប្រទេស​កម្ពុជា​។ វត្តមាន​ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តស្រូវ​នេះ នឹង​ជួយ​រក្សា​ស្ថិរភាព​តម្លៃ​ស្រូវ​របស់​កសិករ និង​ធានាបាន​នូវ​ប្រិតិបត្តិការ​ស្រូវអង្ករ​កម្ពុជា​ឲ្យ​ដំណើរការ​ទៅ​ដោយ​រលូន​។​

​តាម​ខ្លឹមសារ​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ចុះហត្ថលេខា​រវាង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ និង​លោក Chen Xiaojia ប្រធាន​ក្រុមហ៊ុន CITIC Construction Co., Ltd ប្រទេស​ចិន គឺ​ក្រុមហ៊ុន CITIC Construction Co., Ltd និង​ក្រុមហ៊ុនហ្គ្រី​ន​ត្រេ​ដ នឹង​សហការ​សាងសង់​ឃ្លាំង​ចំនួន​១២​កន្លែង ដែល​មាន​សមត្ថភាព​ស្តុក​ស្រូវ អង្ករ​សរុប ៨២៧​ពាន់​តោន និង​ឡ​សម្ងួត​ចំនួន ១០​កន្លែង ដែល​មាន​សមត្ថភាព​សម្ងួ​តស្រូវបាន​១៣​ពាន់​តោន ក្នុង​មួយ​ថ្ងៃ​។​

​ដោយឡែក ឃ្លាំង​ស្តុក និង​ឡ​សម្ងួ​តដែល​នឹង​ត្រូវ​ធ្វើ​ការសាងសង់​ក្នុង​គោលដៅ​ស្តុក​ស្រូវ​ឲ្យបាន​១​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នេះ គឺ​ស្ថិតនៅក្នុង​ខេត្ត ចំនួន​១១ រួម​មាន​ខេត្ត​ពោធិសាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្តាល កំពង់ស្ពឺ និង​ខេត្ត​ព្រះសីហនុ​។​តាម​ក្រសួង​ពាណិជ្ជកម្ម ការសាងសង់​ឃ្លាំង​ស្ដុក និង​ឡ​សម្ងួ​តស្រូវ នៅ​តាម​ទីតាំង​ខេត្ត​យុទ្ធសាស្ត្រ​ទាំងអស់នេះ គឺជា​ការ​ដាក់ឲ្យ​អនុវត្ត​ប្រតិបត្តិ​ការ ដែល​មាន​កិច្ច​នា​ធា ការ​យក​ស្រូវ​អង្ករ​ស្ដុក​ក្នុង​ឃ្លាំង ធ្វើ​ជា​វត្ថុ​បញ្ចាំ​សម្រាប់​ខ្ចីប្រាក់​ពី​ធនាគារ​ឯកជន ហើយ​នឹង​ជួយ​ទប់ស្កាត់​សកម្មភាព​ទិញ លក់ បង្ខូច​ថ្លៃ​ស្រូវ​របស់​ឈ្មួញ​ទុច្ចរិត ផ្តល់ឱ្យ​ប្រជាកសិករ​អាច​រក្សាទុក​ស្រូវ​បានយូរ ដើម្បី​លក់​តាម​តម្លៃ​សមរម្យ ក៏ដូចជា​លទ្ធភាព​ទទួល​បាន​ឥណទាន នៅពេល​ត្រូវ​ការចាំបាច់​។​

​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ និង​នាំចេញ​អង្ករ​នេះ មិន​មាន​សេវា​កិនស្រូវ​ទេ ដើម្បី​បង្ការ​កុំឱ្យ​មាន​ការប្រកួតប្រជែង ជាមួយ​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក​។ នៅ​ពេល​ដំណើរការ ប្រជាកសិករ និង​រោង​ម៉ាស៊ីន​កិនស្រូវ នឹង​មាន​ឡ​សម្ងួត ឃ្លាំង​ស្តុក និង​ទុន​បង្វិល​បន្ថែម ដើម្បី​ជួយ​បន្ថយ​ចំណាយ​ថ្លៃដើម ចាប់ពី​ដំណាក់កាល​ប្រមូល​ផល​ដល់​ដំណាក់កាល​លក់​អង្ករ​។​

​លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ អង្ករ កម្ពុជា​ថ្លែងថា​ឃ្លាំង​ស្តុក​ស្រូវ និង​ឡ​សម្ងួត គឺ​ចាំបាច់ និង​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា ដោយហេតុថា​នៅ​រដូវ​ប្រមូល​ផល​ដោយសារ​អត់​មាន​ឃ្លាំង​ស្តុក និង​ឡ​សម្ងួត​ធ្វើ​ឲ្យ​ស្រូវ​កម្ពុជា​ហូរ​ចេញ​ច្រើន ជា​ហេតុ​ធ្វើ​ឲ្យ​ខ្វះ​ស្រូវ​ដើម្បី​កិន​ជា​អង្ករ​នាំ​ចេញ​រយៈពេល​៣​ឬ​៤​ខែ​បន្ទាប់​។​

​សូមបញ្ជាក់​ថា​ប្រទេស​កម្ពុជា​បាន​តាំងចិត្ត​ថា​នឹង​នាំ​អង្ករ​ចេញ​ឲ្យបាន​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ ។​ក៏ប៉ុន្តែ​ផែនការ​នេះ​ត្រូវ​បរាជ័យ​។ ដោយឡែក​ទីផ្សារ​សំខាន់​របស់​អង្ករ​កម្ពុជា​នៅពេលនេះ គឺ​ទីផ្សារ​អឺរ៉ុប ខណៈ​អឺរ៉ុប​បានចាប់ផ្តើម​យកពន្ធ​លើ​អង្ករ​កម្ពុជា​ដែល​មាន​គ្រាប់​វែង រួម​នឹង​ទីផ្សារ​ចិន​ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.