ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត​ស្វាយរៀង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​ស្រុក​រំដួល អាណត្តិ​ទី​៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង ÷ ពិធី​ប្រកាស​ចូល​កាន់តំណែង​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង នា​ព្រឹក​ថ្ងៃ​ពុធ ២​រោច ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលា​ស្រុក​រំដួល​មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់​តំណែង​ក្រុមប្រឹក្សា​ស្រុក​រំដួល អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត តំណាង​ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក លោកស្រី មន្ត្រីរាជការ​សាលាខេត្ត លោក​មេបញ្ជាការ​កងកម្លាំង​ទាំង​៣ លោក លោកស្រី​ប្រធាន អនុប្រធាន មន្ទីរ​នានា​ជុំវិញ​ខេត្ត លោក លោកស្រី ក្រុមប្រឹក្សា​ស្រុក​អាណត្តិ​ថ្មី គណៈ​អភិបាលស្រុក មន្ត្រី​សាលាស្រុក មេបញ្ជាការ​កងកម្លាំង​ទាំង​៣​ក្នង​ស្រុក ប្រធាន អនុប្រធាន​ការិយាល័យ​ជំនាញ​នានា​ជុំវិញ​ស្រុក លោក លោកស្រី​ក្រុមប្រឹក្សាឃុំ​ទាំង​១០ លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ប្រធាន​មណ្ឌល​សុខ ភាព​ទាំង​៤​ក្នុងស្រុក សរុប​ចំនួន ១១២​នាក់ ស្រី​៣១​នាក់​។​

​ឯកឧត្តម តូច ប៉ូ​លី​វ៉ា ក្នុងនាម​ឯកឧត្ដម​អភិបាលខេត្ត សូម​សំដែង​នូវ​ការអបអរសាទរ កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ស្រុក​រំដួល ដែល​ត្រូវបាន​តំណាង ប្រជាពលរដ្ឋ ដែល​ជា​សមាជិក សមាជិការ ក្រុមប្រឹក្សាឃុំ ដែល​ជា​អង្គ​បោះឆ្នោត បាន​បោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត ដើម្បី​បន្ត​ដឹកនាំ​ស្រុក ឲ្យ​កាន់រីកចម្រើន លើ​គ្រប់​វិស័យ​ថែមទៀត ម្យ៉ាងវិញទៀត​ការពង្រឹង​សាមគ្គីភាព​ឯកភាព ផ្ទៃក្នុង​ក្រុមប្រឹក្សា គណៈ​អភិបាល មន្ត្រីរាជការ និង​កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ដោយ​ឈរ​លើ​មូលដ្ឋាន លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា​របស់​រដ្ឋ និង​ពង្រឹង​របៀបរបប​ធ្វើការ ដើម្បី​លើកកម្ពស់​ការ ទទួលខុសត្រូវ និង​ភាព​ជា​ម្ចាស់​របស់​មន្ត្រី​នៅ​ក្នុង​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍ​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ របស់​ប្រជាពលរដ្ឋ គឺ​ធ្វើឲ្យ​យើង​សម្រេច​គោលដៅ មូលដ្ឋាន​មាន​ការអភិវឌ្ឍ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ កាន់តែ​ប្រសើរ​ឡើង​។​

​ឯកឧត្ត​បានបញ្ជាក់​ថា គណៈបញ្ជាការ​ឯកភាព​ស្រុក​ត្រូវ​ដឹកនាំ​អាជ្ញាធរ​មូលដ្ឋាន កងកម្លាំង​មាន​សមត្ថកិច្ច គ្រប់​លំដាប់ថ្នាក់ ឲ្យ​បង្កើន​ការថែរក្សា​ការពារ សន្តិសុខ​និង​សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ក្របខណ្ឌ​ស្រុក​ទាំងមូល ដោយ​ត្រូវ​យកចិត្តទុកដាក់ លើ​វិធានការ​សំខាន់ៗ​ក្នុងនោះ ត្រូវ​ជំរុញ​លើកទឹកចិត្ត ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ជាពិសេស​ករណី​ក្មេង​លង់ទឹក​ដែល​ជា​បញ្ហា​ប្រឈម​មួយ​ដែល​តែង​កើតមានឡើង​នៅ​តាម​បណ្ដាល​ឃុំ​ក្នុងស្រុក បង្ក្រាប់​បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់​ប្លន់ និង​ល្បែងស៊ីសង​ខុសច្បាប់ បន្ត​លើកកម្ពស់​ការពង្រឹង​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ពិសេស​សុវត្ថិភាព​ចរាចរ ដោយ​ត្រូវ​ផ្តល់​លើ​ការផ្សព្វផ្សាយ​អប់រំ ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នៅ​គ្រប់​មូលដ្ឋាន​ក្នុង​ស្រុក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.