ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រ​ថ្នាក់ក្រោម​ជាតិ ឲ្យ​បន្ត​ខិតខំ​អនុវត្ត​កិច្ចការ ភូមិ​-​ឃុំ មាន​សុវត្ថិភាព បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ដើម្បី​រក្សា​បាន​សន្តិសុខ សណ្ដាប់ធ្នាប់​ល្អ​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មណ្ឌលគិរី ៖ ឯកឧត្តម ងី ចន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ថ្លែង​បែប​នេះ ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​ក្រុមប្រឹក្សា​ខេត្ត ចំនួន​១៥​រូប ដោយ​មាន​ការចូលរួម​ពី​សំណាក់ ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​មណ្ឌលគិរី ព្រមទាំង​ឯកឧត្តម លោកជំទាវ ក្រុមការងារ​ចុះ​ជួយ​ខេត្ត​មណ្ឌលគិរី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន​មន្ទីរ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ អភិបាល អភិបាលរងក្រុង ស្រុក ទាំង​ប្រាំ នឹង​មន្ត្រីរាជការ​សាលាខេត្ត ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​អាគារ​ក្រុមប្រឹក្សា​ខេត្ត នា​ព្រឹក​ថ្ងៃ​ច័ន្ទ ១៥​កើត ខែ ជេ​ស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩​។​

​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម ងី ចន្ទ្រ​ផល បាន​ជម្រុញ​ដល់​គណៈ​អភិបាលខេត្ត រួមទាំង​ក្រុមប្រឹក្សា​ខេត្ត ត្រូវ​បន្ត​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​អោយ​ចូលរួម​នូវ​គោលនយោបាយ ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ដើម្បី​រួមចំណែក​បង្ការ​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​ដែល​កើតមាន​នៅ​តាម​មូលដ្ឋាន ពិសេស​បទ​លើ្មស​គ្រឿងញៀន ការជួញដូរ​មនុស្ស អំពើចោរកម្ម ល្បែងស៊ីសង​ជា​ដើម ត្រូវ​ខិតខំ​ពង្រឹង​វិធានការ​រដ្ឋបាល​និង វិធានការ​ច្បាប់​អោយ​ម៉ឺងម៉ាត់ បន្ត​លើកកម្ពស់​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ពិសេស​ត្រូវ​បន្ត​ធ្វើ​ការផ្សព្វផ្សាយ​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យបាន​ទូលំទូលាយ និង​ប្រើប្រាស់​វិធានការ​ផ្លូវច្បាប់ ដើម្បី​បញ្ចៀស​កុំឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ និង​ត្រូវមាន​ការទទួលខុសត្រូវ​ក្នុង​ការលុបបំបាត់ប៉ុ​ស៍ត្រួ​ត​ពិនិត្យមិន​ស្រប​ច្បាប់​ដែល​កើតមានឡើង​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ក្រុមការងារ​ចុះ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់ សម្របសម្រួល​រៀបចំ​វេទិកាសាធារណៈ ដើម្បី​ផ្តល់​ឱកាស​ដល់​

​ប្រជាពលរដ្ឋ​បញ្ចេញមតិ និង​លើក​ឡើង​នូវ​បញ្ហា​ប្រឈម​នានា ដែល​កើតមានឡើង​នៅ​មូលដ្ឋាន​របស់​ពួកគាត់ និង​ការរក​ដំណោះស្រាយ​ផ្សេងៗ​។​
​ឯកឧត្តម ស្វាយ សំ​អ៊ាង អភិបាលខេត្ត បាន​មានប្រសាសន៍ថា ការប្រកាស​ចូល​កាន់​មុខតំណែង​របស់​ក្រុមប្រឹក្សា​ខេត្ត សម្រាប់​អាណត្តិ​ទី​៣​នេះ ពិតជា​មាន​សារៈសំខាន់​ណាស់ ក្នុង​ការបន្ត​សុពលភាព​នៃ​ក្រុមប្រឹក្សា​ខេត្ត និង​បន្ត​ធ្វើ​ការដឹកនាំ​ការងារ​នៅក្នុង​អាណត្តិ​ថ្មី​របស់​ខ្លួន​។ ឯកឧត្តម ក៏​បាន​ស្នើ​ដល់​ក្រុមប្រឹក្សា​ខេត្ត ដែល​ទើប​ទទួល​ចូលកាន់​មុខ​តំណែង​ថ្មី សូម​បន្ត​ពង្រឹង​ទំនាក់ទំនង​ផ្ទៃក្នុង​ក្រុមប្រឹក្សា និង​ទំនាក់ទំនង​ល្អ​ជាមួយ​គណៈ​អភិបាលខេត្ត ឲ្យបាន​កាន់តែ​ជិតស្និទ្ធ​នៅក្នុង​ជួរ​ថ្នាក់ដឹកនាំ ព្រមទាំង​ជាមួយ​មន្ត្រី​រាជកា​រទាំង​អស់ ដោយ​គោរព​ទៅ​តាម​តួនាទី ភារកិច្ច និង​ឋានានុក្រម​ការងារ ក្តាប់​នូវ​សភាពការណ៍ ដើម្បី​ដឹង​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ចូលរួម​ជម្រុញ​លើកទឹកចិត្ត និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សំដៅ​រួមគ្នា​កសាង និង​អភិវឌ្ឍន៍​ខេត្ត ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ឈាន​ឡើង​ថែម​ទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.