ព្រះវិហារ ៖នៅព្រឹកថ្ងៃទី ១៦ ខែមិថុនាឆ្នាំ២០១៩ឯកឧត្តម អ៊ុន ចាន់ដា អអភិបាលខេត្តអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ការ នូវអគារសម្ភពបន្ទប់រង់ចាំ ៤កន្លែងនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតម្លៃជាង ១០មុឺនដុល្លាន នៅឃុំយាង ស្រុកជាំក្សាន្តដោយមានការចូលរួមពីមេបញ្ជាការកងកម្លាំងទាំងបីខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលស្រុកជាំក្សាន្ត មេឃុំ និងប្រជាពលរដ្ឋជាច្រើនរូប។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវប្តូរឥរិយាបថពីសម្រាលកូនដោយឆ្មបបុរាណនៅតាមផ្ទះ ងាកមកសម្រាលកូនតាម មណ្ឌល សុខភាពវិញទើបជាការប្រសើរ និងមានសុវត្ថិភាព ព្រមទាំងចូលរួមសម្អាតអនាមយ័ បរិស្ថានជុំវិញផ្ទះនិងដាក់ថ្នាំអាល់បែតតាមពាងទឹកបំបាត់មូស ដើម្បីការពារកុំឲ្យកើតជំងឺគ្រុនឈាម គ្រុនចាញ់ផងដែរ។
សូមរំលឹកដែរថា អគារសម្ភពបន្ទប់រងចាំចំនួន០៤កន្លែងរួមមាននៅមន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត មណ្ឌលសុខភាពសែនរុងរឿង០៤ មណ្ឌលសុខភាពយាង និងប៉ុស្តិ៍សុខភាពអន្ទិល ក្រោមជំនួយអភិវឌ្ឍសកលនៃប្រទេសកាណាដា តាមរយះអង្កការអាត្រាកម្ពុជា ។






