ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភាកម្ពុជា ជាមួយ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង ដើម្បី​សិក្សា​ស្រាវជ្រាវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​ខេត្ត​ស្វាយរៀង​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ​ក៏​មាន​ការចូលរួម​ពី​ប្រតិភូ​ក្រុមការងារ​ស្រាវជ្រាវ​ព្រំដែន កម្ពុជា​-​វៀតណាម នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំ​ខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព តំណាង​កងកម្លាំង​ទាំង​បី អភិបាលក្រុង​-​ស្រុក កងកម្លាំង​វរ​ព្រំដែន ប្រធាន​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ទ្វេភាគី និង​អស់លោក លោកស្រី ដែល​ជា​សមាជិក​អនុគណៈកម្មាធិការ​ព្រំដែន​ខេត្ត​ជាច្រើន​រូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ម៉ែន វិបុល បាន​ជម្រាបជូន​អំពី​ស្ថានភាព​ភូមិសាស្ត្រ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​វៀតណាម និង​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្តម​បណ្ឌិត​សភាព​ចារ្យ សុខ ទូច ព្រមទាំង​គណៈប្រតិភូ​អមដំណើរ ដែល​បាន​អញ្ជើញ ចុះ​មក​បំពេញបេសកកម្ម ដើម្បី​សិក្សា​ស្វែងយល់​ពី​ស្ថានភាព​ព្រំដែន នៅក្នុង​ភូមិសាស្ត្រ​ខេត្ដ​ស្វាយរៀង នាពេលនេះ​។​

​ឯកឧត្តម ម៉ែន វិបុល បាន​គាំទ្រ និង​សហការ​សម្របសម្រួល​ជានិច្ច​ជាមួយ​ក្រុមការងារ ដើម្បី​គាំទ្រ​កិច្ចការ​ដ៏​មាន​សារៈសំខាន់​នេះ ឱ្យ​ទទួលបាន​លទ្ធផល​ជោគជ័យ សម្រាប់​ជា​ប្រយោជន៍​របស់ ប្រទេសជាតិ​យើង និយាយ​ជា​រួម​នៅក្នុង​ខេត្ត​ស្វាយរៀង និង​និយាយ​ដោយឡែក​។​

​ឯកឧត្តម​អភិបាលខេត្ត ក៏​បាន​ស្នើ​ដល់​កងកម្លាំង​ដែល​កំពុង​ឈរជើង​ការពារ​នៅតាម​ខ្សែបន្ទាត់​ព្រំដែន រដ្ឋបាល​ក្រុង ស្រុក​ជាប់​ព្រំដែន ត្រូវ​ត្រៀម​សហការ​សម្របសម្រួល និង​បង្កលក្ខណៈ​ងាយស្រួល​គ្រប់បែបយ៉ាង ជាមួយ​ក្រុមការងារ រាជបណ្ឌិត្យសភា​កម្ពុជា ដើម្បី​ឱ្យ​ការចុះ​បំពេញបេសកកម្ម សិក្សា​ស្រាវជ្រាវ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​នៅ​ខេត្ដ​ស្វាយរៀង ទទួលបាន​លទ្ធផល​ល្អ និង​ជោគជ័យ​តាម​ផែនការ ដែល​បាន​គ្រោងទុក​៕​កម្ពុជា​អភិវឌ្ឍន៍​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.