ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

មន្ត្រី​យោធា​ចិត្តសឿង​ ប្រច័ន្ទ​ប្រពន្ធ​កាប់​សម្លាប់​នាង​ រួច​ហ៊ាន​ប្រាប់​អ្នក​ជិតខាង​ថា ​ខ្លួន​ជា​ឃាតក​ និង​ចាក់​សាំង​ដុត ​កម្ទេច​សាកសព​ប្រពន្ធ​ចោល

មន្ត្រី​យោធា​ចិត្តសឿង​ ប្រច័ន្ទ​ប្រពន្ធ​កាប់​សម្លាប់​នាង​ រួច​ហ៊ាន​ប្រាប់​អ្នក​ជិតខាង​ថា ​ខ្លួន​ជា​ឃាតក​ និង​ចាក់​សាំង​ដុត ​កម្ទេច​សាកសព​ប្រពន្ធ​ចោល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ​‬ ៖ មន្ត្រី​យោធា​ចិត្តសឿង​ប្រច័ន្ទ​ប្រពន្ធ​កាប់​សម្លាប់​នាង​
​ដាក់​ក្នុង​ពាងទឹក រួច​ហ៊ាន​ប្រាប់​អ្នក​ជិតខាង​ថា ខ្លួន​ជា​ឃាតក ពេល​ចូល​ផ្ទះ​វិញ បាន​យក​កង់​ឡាន​កង់​ម៉ូតូ​ចាក់​សាំង​ដុត​សព​ប្រពន្ធ​កាល​ម៉ោង​៩​យប់​ថ្ងៃ​ទី ១៣ វិច្ឆិកា ២០១៥ នៅ​ផ្ទះ​មួយ​កន្លែង ស្ថិតក្នុង​ភូមិ​ប៉ា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។ លុះ​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី ១៤ វិច្ឆិកា ២០១៥ ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល ដោយ​សមត្ថកិច្ច​ចុះ​ពិនិត្យ​កន្លែង​ដុត​ឃើញ​គ្រោងឆ្អឹង​សព​។​)

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ស្ត្រី​ដែល​រងគ្រោះ​នោះ​មានឈ្មោះ ទឹម សោភា អាយុ​៣៤​ឆ្នាំ ចំណែក​ប្តី​ដែល​ជា​ជនសង្ស័យ​មាន​ឈ្មោះ សុង ទូច អាយុ​៤៨​ឆ្នាំ ជា​មន្ត្រី​យោធា​។​

​តាម​អ្នកជិតខាង​ថា នៅមុន​យប់កើតហេតុ គេ​លឺ​ប្តី​ប្រពន្ធ​ទាំង​ពីរ​នាក់​នោះ​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ហើយ​ក្រោយមក​បុរស​ជា​ប្តី​នោះ ក៏​បាន​ដើរ​ចេញមក​ខាងក្រៅ ដោយ​ប្រាប់​អ្នកជិតខាង​ថា គេ​បាន​សម្លាប់​ប្រពន្ធ​បាត់ទៅហើយ​។ តែ​ពេល​នោះ អ្នកជិតខាង​មិនបាន​ចាប់អារម្មណ៍​ឡើយ ដោយ​នឹក​ស្មាន​តែ​និយាយ​លេង​។​

​ក្រោយមក​នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់មិញ ក៏​មាន​ការដុត​អ្វី​ម្យ៉ាង​នៅក្នុង​ពាង នៃ​បរិវេណ​ផ្ទះ​នោះ ហើយ​អ្នកជិតខាង​ក៏​បាន​ហៅ​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍ ដោយ​ខ្លាច​មាន​អគ្គិភ័យ​ឆាបឆេះ​។ ក្រោយមក​សមត្ថកិច្ច​ក៏​មកដល់ ប៉ុន្តែ​ទ្វារផ្ទះ​ត្រូវ​បាន​ចាក់សោរ​បិទ​ជិត ដូច្នេះ​សមត្ថកិច្ច​មិន​អាច​ចូល​ទៅក្នុង​ផ្ទះ​បាន គឺ​បាន​ត្រឹមតែ​ឃ្លាំ​មើល​អស់​មួយ​យប់​។ លុះ​ព្រឹក​ថ្ងៃទី​១៤ វិឆ្ឆិកា នេះ ទើប​សមត្ថកិច្ច​សុំ​ដីការ​ពី​ព្រះរាជអាជ្ញា កាត់​សោរ​ផ្ទះ​នោះ ហើយ​ក៏​រកឃើញ​មាន​ឆ្អឹង​មនុស្ស​នៅ​ក្នុង​ពាង​ដែល​ដុត​នោះ​។​

​ទោះជា​យ៉ាងណា​ក៏ដោយ មកទល់ពេលនេះ សមត្ថកិច្ច​កំពុងតែ​ធ្វើ​ការស៊ើបអង្កេត និង​ស្រាវជ្រាវ​ស្វែងរក​ចាប់​ជនសង្ស័យ ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់ ៕

 

2015_11_15c (1)

2015_11_15c (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.