ស្រូវពង្រោះនៅដើមរដូវវស្សា ឆ្នាំនេះ នៅតាមបណ្តាយផ្លូវជាតិលេខ៦ ពីរួមខេត្តសៀមរាប ដល់ស្រុកក្រឡាញ់ កំពុងលូតលាស់បានល្អ ប្រសើរ បើទោះបីតំបន់នេះបានទទួលទឹកភ្លៀងយឺតបន្តិចយ៉ាងណាក៏ដោយ ។
ដោយឡែក ពីស្រុកក្រឡាញ់ ទៅឧត្តរមានជ័យ កសិករកំពុងមមាញឹកក្នុងការរៀបចំដី និងព្រោះបានជាបណ្តើរ លាយឡំជាមួយនឹងស្រូវពង្រោះកំពុងលូតលាស់ គិតមកដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ នេះ។ ទន្ទឹមនឹងនេះ ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបន់ស្រន់ដល់អស់ទេវត្តាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយបន្តបង្អុលទឹកភ្លៀង ឲ្យបានគ្រប់គ្រាន់សម្រាប់ការងារបង្កបង្កើនផលឆ្នាំនេះ សម្រាប់កសិករយើងទូទាំងប្រទេស ៕
ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន ៖សូមបន់ស្រន់ដល់អស់ទេវត្តាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយបន្តបង្អុទឹកភ្លៀង ឲ្យបានគ្រប់គ្រាន់សម្រាប់ការងាបង្កបង្កើនផលឆ្នាំនេះ
ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat» | www.kap-news.com
Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55
Filed in: ព័ត៌មានជាតិ





