(ខេត្តកំពត)៖ មានប្រភពច្បាស់ការណ៍បានឲ្យដឹងថា មានបុគ្គលម្នាក់ ឈ្មោះ ហិុន យុត្ថានា រស់នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងអួតអាងពីតួនាទីរបស់ខ្លួន ខណៈរូបគាត់មានលិខិតបង្គាប់ការពីព្រះមហាក្សត្រកាន់នៅនឹងដៃ។ក្រៅពីនោះគាត់បានប្រើប្រាស់រថយន្ត និងម៉ូតូ ពាក់ស្លាកលេខ(រដ្ឋ)ក្លែងក្លាយមកអួតអាងពេញភូមិធ្វើឲ្យអ្នកភូមិរិះគន់គ្រប់ៗគ្នា។ ចំពោះករណីបែបនេះមហាជនសូមឲ្យអស់លោកជាសមត្ថកិច្ចជំនាញគួរបើកការសើុបអង្កេតឲ្យបានហ្មត់ចត់ផង ធ្វើបែបនេះដើម្បីសុវត្ថិភាពក្នុងមូលដ្ឋានរបស់យើងទាំងអស់គ្នា។
បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្តាញសង្គម Facebook ឈ្មោះ ហិុន យុត្ថានា មានប្រតិកម្មដោយបានអួតអាងថា គាត់ត្រូវបានព្រះមហាក្សត្រត្រាសបង្គាប់ឲ្យធ្វើជាប្រធានអង្គការមនុស្សធម៌មួយសម្រាប់ជួយជនក្រីក្រចំនួន១៥០០នាក់ ។ប៉ុន្តែមហាជនហាក់ដូចជាមិនយល់សោះ ព្រោះថាកន្លងមកគេឃើញឈ្មោះ ហិុន យុត្ថានា បានតម្លើងសក្តិយសដល់អ្នកភូមិដាសស្គរតាមតែអំពើចិត្ត មើលទៅដូចជាធំជាងរាជរដ្ឋាភិបាលទៅទៀត។
លើសពីនេះគាត់ប្រើរថយន្តពាក់ស្លាកលេខរដ្ឋក្លែងក្លាយដែលមានលេខ រដ្ឋ 07-2-6688 មើលទៅគឺខុសតួនាទីរបស់ខ្លួន សីុវិលមិនចំសីុវិល មន្ត្រីរាជការមិនចំរាជការ ជួនកាលជិះរថយន្តរដ្ឋក្លែងក្លាយនេះ ដឹកប្រពន្ធប្រមូលកន្ទុយលេខតាមភូមិ.ថែមទាំងមានទាំងខ្នោះដៃ អាយឌី បំពាក់ពេញចង្កេះ មើលទៅដូចកងកម្មង់ដូរពិសេសអញ្ចឹង។
ជាមួយគ្នានេះ មហាជនក្នុងស្រុកសំណូមពរដល់អាជ្ញាធរ ជំនាញ និងស្ថាប័នច្បាប់មេត្តាចុះមកសើុបអង្កេតដល់ឈ្មោះ ហិុន យុត្ថានា បច្ចុប្បន្នរស់នៅភូមិដាសស្គរ ឃុំបឹងសាលាខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពតផង ធ្វើបែបនេះដើម្បីរក្សាសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់យើង៕ សេង ណារិទ្ធ




