ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០ នៅ​ស្រុក​ស្អាង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

ស្រុក​ស្អាង​នឹង​ក្លាយទៅជា​ទីក្រុង​ទៅ​ថ្ងៃ​អនាគត ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​លើកឡើង​បែប​នេះ​នៅក្នុង​ពិធី​បើក​ការ​រដ្ឋា​ន​សាងសង់​ផ្លូវ​បេតុង ប្រវែង​២៤៥០​ម៉ែត្រ ស្ថិតនៅក្នុង​បរិវេន​វត្ត​ធន់​មន្ត ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល កាលពី​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ​។​

​ឯកឧត្តម​អភិបាលខេត្ត​បន្តថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើឱ្យ​ប្រទេស​យើង​មាន​សុខ សន្តិភាព ដែល​ពុំ​ធ្លាប់​មាន​អស់​រយៈពេល​ជាង​៥០០​ឆ្នាំ​។ ក្រោម​ដំបូល​នៃ​សន្តិភាព​នេះ​ធ្វើឱ្យ​ប្រទេស​យើង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​។​

​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន ដែល​បាន​នឹង​កំពង់មាន​ការអភិវឌ្ឍ​ន៍​នៅ​ខេត្ត​កណ្តាល ពិសេស​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី​៣ ដែល​បាន​ឆ្លងកាត់​ស្រុក​២ ក្នុង​ខេត្ត​កណ្តាល គឺ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង​។ ហើយ​ទៅ​ថ្ងៃ​ខាង​មុខ​នេះ នឹង​មាន​សមិទ្ធផល​ថ្មី​មួយទៀត​កើតឡើង​នៅ​ស្រុក​ស្អាង នោះ​គឺ​ព្រលានយន្តហោះ​អន្តរជាតិ ដែល​អាច​ឲ្យ​យន្តហោះ​ឆ្លង​ទ្វីប អាច​ឈប់​ចុះចត​បាន​។ ហើយ​នឹង​មាន​សមិទ្ធផល​ថ្មីៗ​បន្ថែម​ទៀត​នៅ​ជុំវិញ​ព្រលានយន្តហោះ ដែល​ធ្វើឱ្យ​ស្រុក​ស្អាង​ក្លាយជា​ទីក្រុង​ទៅ​ថ្ងៃ​ខាង​។​

​ឯកឧត្តម​អភិបាលខេត្ត​បាន​ស្នើ​ឱ្យ​មន្ត្រីរាជការ កងកំលាំង និង​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង ដើម្បី​បន្ត​អភិវឌ្ឍ​ប្រទេស ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​បន្ថែមទៀត​។​

​ក្នុងឱកាស​នោះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​ស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន ត្រូវ​ទប់ស្កាត់​ឲ្យបាន​នូវ​រាល់​ភាព​អសកម្ម​នៅក្នុង​មូលដ្ឋាន​ជាពិសេស​គឺ អំពើ​ចោរលួច ចោរឆក់ ចោរប្លន់ ការលេង​ល្បែងស៊ីសង ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។ ឯកឧត្តម​ក៏បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ រួម​គ្នា​កំចាត់​គ្រឿងញៀន និង​ចាក​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​ការបង្ក្រាប និង​ទប់ស្កាត់​គ្រឿងញៀន​ត្រូវ​មាន​ការសហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។ ឯកឧត្តម​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​មាន​ភាព​អធ្យាស្រ័យ​ក្នុង​ការបើកបរ បើកបរ​ដោយ​ប្រុងប្រយ័ត្ន និង​គោរព​ស្លាក​សញ្ញា​ចរាចរណ៍​។​

​ក្នុងនោះ​ក្រុមហ៊ុន​ដែល​បាន​ទទួល​ធ្វើ​ការសាងសង់​ផ្លូវ ត្រូវ​សាងសង់​តាម​លក្ខណៈ​ស្តង់ដារ​បច្ចេកទេស ដើម្បី​ឱ្យ​ផ្លូវ​ប្រើប្រាស់​បាន​យូរអង្វែង​។​ដោយ ហុក វិបុល​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.