ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ពិធី​ប្រកាស​ចូល​កាន់តំណែង​មន្ត្រីរាជការ​និង​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ស្តីពី “​ការគ្រប់គ្រង និង​ភាព​ជា​អ្នកដឹកនាំ​” ជូន​មន្ត្រីរាជការ​ក្រោម​អធិបតីភាព​ភាព​ឯកឧត្តម​រដ្ឋមន្ត្រី​វេង សាខុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នា​រសៀល​ថ្ងៃ​ពុធ ១០​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ មាន​រៀបចំ​ពិធី​ប្រកាស​ចូល​កាន់តំណែង​មន្ត្រីរាជការ និង​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការសិក្សា​ស្តីពី “​ការគ្រប់គ្រង និង​ភាព​ជា​អ្នក ដឹកនាំ​” ជូន​មន្ត្រីរាជការ ក្រោម​អធិបតីភាព​ភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេង សាខុន និង​មាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក ជំទាវ​ប្រធាន​អង្គភាព​ជំនាញ និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​យ៉ាងច្រើន​កុះករ ។​

​លោក ទី ចាន់ណា ប្រធាន​នាយកដ្ឋាន​បុគ្គលិក​និង​អភិវឌ្ឍន៍​ធនធានមនុស្ស បាន​ម​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​វឌ្ឍនភាព​ការងារ​របស់​នាយកដ្ឋាន​ក្នុង​រយៈពេល​កន្លង បញ្ហា​ប្រឈម និង​ទិសដៅ​អនុវត្ត​បន្ត​។​បន្ទាប់​ពី​ឯកឧត្តម​គង់​វ៉ា​ញ​តំណាង​ឲ្យ​មន្ត្រី​ដែល​ទើប​ត្រូវបាន​តែងតាំង​ថ្មី​បាន​ធ្វើ​ការប្តេជ្ញា​ចិត្ត​រួច​មក ក្នុងនាម​ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​នាយកដ្ឋាន​នេះ​សម្រេចបាន និង​បាន​ថ្លែង​អំណរ គុណ​ដល់​សហភាព​អឺរ៉ុប​ដែល​បាន​ជួយ​គាំទ្រ​និង​ឧបត្ថម្ភ​លើ​ការបណ្តុះ​បណ្តា​យ​ធនធានមនុស្ស​ជា​បន្តបន្ទាប់​នា​រយ​:​ពេលកន្លងមក​។

​ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានធ្វើការ​សំណេះ សំ​ណា​ល​ជាមួយ​អង្គពិធី ដោយ​ផ្តោត​ជា​សំខាន់​ទៅលើ​ស្ថានការណ៍​ថ្មីៗ​របស់​ប្រទេសជាតិ និង​សកលលោក​ទាំង​សេដ្ឋកិច្ច និង​នយោបាយ​។ ដោយឡែក​ការងារ​កសិកម្ម ឯកឧត្តម​រដ្ឋ​ន្ត្រី​បានធ្វើ ការ​បូកសរុប​ដោយ​សង្ខេប​ជូន​អង្គពិធី​ជ្រាប​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន បញ្ញា​ប្រឈម និង​យន្តការ​ដោះស្រាយ​ជា​បន្តបន្ទាប់​។​ល​។ នាពេលនេះ លោក​បាន​ក្រើនរំលឹក​ឲ្យ​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រី​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​បង្កើន​សមត្ថភាព​គ្រប់គ្រង ចំណេះ​ជំនាញ បទពិសោធន៍​និង​ត្រូវ​លើកកម្ពស់​ភាព​ទទួលខុស​ត្រូវ ជា​ពិសេស​មន្ត្រី​ដែល​នឹង​ចូល​កាន់តំណែង​ថ្មី​នា​ថ្ងៃនេះ​។​

​ដើម្បី​ទទួលបាន​នូវ​ពុទ្ធិ​ថ្មី៑ និង​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​យក​ទៅ​ធ្វើ​ជា​គន្លឹះ​ទាំង​ក្នង​ការដឹកនាំ និង​អនុវត្ត​ភារកិច្ច​ឲ្យទទួល​បាន​ជោគជ័យ​តាម​អនុវិស័យ​នី​មួយៗ​ថែម​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូន​ជា​អនុសាសន៍​មួយ​ចំនួន​បន្ថែម​ទៀត​ដែលមាន​ខ្លឹមសារ​សំខាន់ៗ​ដោយ​សង្ខេប ជា​បន្តបន្ទាប់​ដូចខាងក្រោម​៖

​ទី​១- ត្រូវ​អនុវត្ត​ឲ្យបាន​ជាប្រចាំ និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ​ក្រមសីលធម៌ មន្ត្រីរាជការ​ក្នុង​ការ គ្រប់គ្រង​ដឹកនាំ ការបំពេញភារកិច្ច​ដូច​មានចែង​ក្នុង​ជំពូក​ទី​៥ មាត្រា​៣៣ ដល់​មាត្រា​៣៨ នៃ​ច្បាប់​ស្តីពី​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល និង​ត្រូវ​គោរព​តាម​ឋានានុក្រម​ការងារ​ជា​ចាំបាច់​តាម​គោល ការណ៍ “​សមូ​ហ​-​ភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​”​។​

​ទី​២- ត្រូវ​យក​អស់​ស្មារតី​ទទួលខុសត្រូវ លះបង់​គ្រប់បែបយ៉ាង​ដើម្បី​ចូលរួម​អភិវឌ្ឍ​វិស័យ​កសិកម្ម ទាំង​ក្នុង​ពេល​បច្ចុប្បន្ន និង​អនាគត​ឲ្យ​សមស្រប​តាម​បរិបទ​នៃ​កំណើនសេដ្ឋកិច្ច និង​ការ​វិវឌ្ឍន៍​រីក ចម្រើន​របស់​ប្រទេសជាតិ និង​ជា​ពិសេស​ដើម្បី​ឈាន​ទៅ​សម្រេច​គោលនយោបាយ​អភិវឌ្ឍ​វិស័​កសិកម្ម​២០១៩-២០២៣ និង​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ​២០៣០ និង​២០៥០​។​

​ទី​៣- ត្រូវ​ចេះ​ផ្តល់​ទំនុកចិត្ត​ដល់​អ្នក​នៅ​ក្រោមបង្គាប់ ធ្វើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​អង្គភាព ធ្វើ​វិមជ្ឈការ​ការសម្រេចចិត្ត​ដល់​ថ្នាក់ក្រោម និង​ត្រូវ​ចាត់ទុក​សមិទ្ធផល​ដែល​ទទួលបាន​ជា​ការខិតខំ​ប្រឹងប្រែង​រួមគ្នា និង​មាន​លក្ខណៈ​ប្រទាក់ក្រឡា​គ្នា​ជាមួយ​អង្គភាព​ផ្សេងៗ​ទៀត​ក្រោម​ឱវាទ​។​

​ទី​៤- ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វប្បធម៌​របស់​មេ ៦​យ៉ាង​គឺ​៖ ១-​អត់ធ្មត់ ២-​នឹករលឹក ឲ្យបាន​សព្វគ្រប់ ៣-​ព្យាយាម​ប្រឹងប្រែង ៤-​ចែករំលែក​គ្នា ៥-​ចិត្ត​ទន់ភ្លន់ ៦-​ពិចារណា​ឲ្យបាន​គ្រប់​ជ្រុងជ្រោយ​។​

​ទី​៥- ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការត្រួតពិនិត្យ និង​ចាត់​វិធានការ​សមស្រប ដើម្បី​ពង្រឹង​ការគ្រប់គ្រង​វត្តមាន​មន្ត្រីរាជការ​ស៊ីវិល​និង​មន្ត្រី​ជាប់​កិច្ចសន្យា និង​ត្រូវ​ធ្វើ​បញ្ជី​សម្រង់​វត្តមាន​ឱ្យបាន​ហ្មត់ចត់​។ ទន្ទឹមនឹងនេះ ត្រូវ​ទទួលខុសត្រូវ​ផ្ទាល់​ចំពោះ​មន្ត្រី​ក្រោម​ឱវាទ​ដែល​មិន​បាន​មក​បំពេញ​ការងា​រ ឬ​មក​បំពេញ​ការងារ​មិន​ទៀងទាត់ ឬ អវត្តមាន​ដោយ​គ្មាន​មូលហេតុ​។​

​ទី​៦- ដោយឡែក​អគ្គនាយកដ្ឋាន​កសិកម្ម អគ្គនាយកដ្ឋាន​ផលិតកម្ម​សត្វ និង​សុខភាព​សត្វ រដ្ឋ បាល​ព្រៃឈើ រដ្ឋបាល​ជលផល អគ្គនាយកដ្ឋាន​កៅស៊ូ សាលា​ជាតិ​កសិកម្ម​ក្រោម​ឱវាទ​ក្រសួង​ទាំង​០៣ និង​មន្ទីរ​ទាំងអស់​ត្រូវ​ពង្រឹង និង​លើកកម្ពស់​ការទទួលខុសត្រូវ​លើ​ភារកិច្ច​របស់​ខ្លួន​យក ចិត្ត​ទុកដាក់​លើ​ការអនុវត្ត​គោ​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​របស់​ក្រសួង​ដើម្បី​ធានាបាន​នូវ​យន្តការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រកបដោយ​ចីរភាព និង​និរន្តរភាព​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.