ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

មេ​ប៉ុស្អិ៍​នគរបាល​សង្កាត់​ស្វាយដង្គុំ បណ្តោយ​ឱ្យ​មាន​ល្បែងស៊ីសង​ឆ្នោត​កន្ទុយលេខ​កើតឡើង​គួរឱ្យ​ព្រួយបារម្ភ​

មេ​ប៉ុស្អិ៍​នគរបាល​សង្កាត់​ស្វាយដង្គុំ បណ្តោយ​ឱ្យ​មាន​ល្បែងស៊ីសង​ឆ្នោត​កន្ទុយលេខ​កើតឡើង​គួរឱ្យ​ព្រួយបារម្ភ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្តសៀមរាប​ ៖ មួយ​រយៈពេល​កន្លង​ទៅ​នេះ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប គេ​សង្កេតឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច នគរបាល ព្រមទាំង​កងរាជអាវុធហត្ថ បាន​ដុតដៃដុតជើង ចុះបង្ក្រាប​ល្បែងស៊ីសង​ដូចជា បៀ អាប៉ោង ឆ្នោត​កន្ទុយលេខ យ៉ាង​សកម្ម​បំផុត ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប មានការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ចំណាត់ការ​ចុះ​ចាប់​ល្បែងស៊ីសង ទាំងនេះ ក៏ប៉ុន្តែ​សកម្មភាព​របស់​អាជ្ញាធ​រ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ហាក់​ធ្វើឡើង​តែ​មួយ​ចំអិន​កំពឹស​តែប៉ុណ្ណោះ មិន​បាន​ជាប់ លាប់​ឡើយ និង​ពុំ​មាន​ប្រសិទ្ធភាព​នោះ​ទេ ដែល​គេ​នៅតែ​សង្កេតឃើញ​ល្បែងស៊ីសង​បៀ អាប៉ោង និង​ឆ្នោត​កន្ទុយលេខ នៅតែ មាន​សកម្មភាព​បើក​លេង និង​ឆ្នោត​កន្ទុយលេខ​នៅ​តែ​លក់​លួចលាក់​តាម​គេហដ្ឋាន និង​តាម​ទីផ្សារ​មួយចំនួន ក្នុង​ក្រុង​សៀមរាប ខេត្ត​សៀមរាប​នៅ​ឡើយ ។ ជាង​នេះ​ទៅ​ទៀត​គេ​សង្កេត​ឃើញ​ឆ្នោត​កន្ទុយលេខ ២​កន្លែង ក្នុង​សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប នៅតែ​ដំណើរការ​យ៉ាង​រលូន​ដដែល ។​

​ទី​តាំងទី ១ ដែល​គេ​ស្គាល់​មាន​ម្ចាស់​ឈ្មោះ ស្រី​នា ស្ថិតក្នុង​សង្កាត់​ស្វាយដង្គុំ​, ទី​២-​ឈ្មោះ សុខុម មាន​ទីតាំង​ស្ថិតនៅ​ចំ ខាងក្រោយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​ស្វាយដង្គុំ​តែម្តង ។ ទីតាំង​ទាំង​ពីរ​ខាងលើ បាន​ដំណើរការ​បើក​លេង​ឆ្នោត​មាន​ឆ្នោត ខ្មែរ​-​យួន និង​ឆ្នោត​សៀម អស់​រយៈពេល​ជា​យូរណាស់​មកហើយ ដែល​គេ​តែងតែ​ឃើញ ក្រុម​អ្នក​ញៀន​ល្បែង​ឆ្នោត បាន​ចូល ទៅ​ចាក់​ឆ្នោត​ជា​រៀងរាល់​ថ្ងៃ​យ៉ាង​ពពាក់ពពូន​ដោយ​ពុំ​ឃើញ​មាន​ការរំខាន ឬ​ចុះ​ទប់ស្កាត់​ពី​សមត្ថកិច្ច​ណាមួយ​ឡើយ ជាពិសេស​គឺ​លោក​មេ​ប៉ុស្តិ៍​ស្វាយដង្គុំ វ៉ាន់ ដេត ដែល​តែងតែ​សម្ងំ​ស្ងៀម​មិន​មាន​វិធានការ​ទប់ស្កាត់ និង​មិន​អនុវត្ត​បាន​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជាហេតុ​ធ្វើឱ្យ​បទល្មើស​គ្រប់​ប្រភេទ​ដូចជា ចោរលួច ចោរឆក់​កាបូប​តាម​ដងផ្លូវ ចោរ​កាច់​.​ក​ម៉ូតូ និង​គ្រឿងញៀន​មាន​ការកើនឡើង​គួរឱ្យ​ព្រួយបារម្ភ​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិសុខ សង្គម​ប្រជាពលរដ្ឋ​បានដាក់​ការសង្ស័យថា ទំនង​ជា​លោក​មេ​ប៉ុស្តិ៍ ស្វាយដង្គុំ ទទួលបាន​លាភសក្ការៈ​ពី​ក្រុម​បន​ល្បែងស៊ីសង ឆ្នោត​កន្ទុយលេខ​ទាំង​២​ខាងលើនេះ ហើយ​មើលទៅ ទើប​ទីតាំង​ឆ្នោត​ទាំង​នេះ​អាច​ដំណើរការ​បាន​យ៉ាង​រលូន​មិន​មាន​ការ រំខាន​ពី​សមត្ថកិច្ច​យ៉ាង​ដូច្នេះ ។​

​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បាន​អំពាវនាវ​ទៅ​ដល់​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ឃឹម ប៊ុន​សុង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក ស៊ត ណា​ឌី មេត្តា​ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​ទាំងនោះ​ជាបន្ទាន់ និង​គួរ ត្រួតពិនិត្យ​មើល​មន្ត្រី​ក្រោម​ឱវាទ​ដូចជា លោក វ៉ាន់ ដេត មេ​ប៉ុស្តិ៍​នគរបាល​សង្កាត់ ស្វាយដង្គុំ ក្រុង​សៀមរាប ដែល​មាន​ភាព អសកម្ម​ក្នុង​ការបំរើ​ប្រជាពលរដ្ឋ និង​ដើម្បី​រក្សា​សន្តិសុខ សង្គម​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទៅ ក្នុង​ក្រុង​សៀមរាប​នេះ ផង ៕
​សៀមរាប​ ៖ ឃុន​

 

2015_11_13a1

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.