ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ទទួល​អំណោយ​អាវ​រងា​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​

តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​ទទួល​អំណោយ​អាវ​រងា​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​មណ្ឌល​គី​រី ៖ អាវ​រងា​ចំនួន​៤៥០​អាវ ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ចែក​ជូន​កងកម្លាំង​យោធា​នា​រដូវរងា នឹង​តាមរយៈ​ឯកឧត្តម​ឧត្តមសេនីយ៏ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យុទ្ឋពលខេមរៈភូមិន្ទ ត្រូវបាន​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ចុះ​ចែក​ជូន​ដល់​កម្លាំង​តាម​បណ្តាល​ក្រុង​-​ស្រុក​ទាំង​ប្រាំ​នៅក្នុង​ខេត្ត ។​

​លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​បាន​មាន​ប្រសា​ស​ន៏​ថា សម្តេច​តេ​ជោតែ​ងយកចិត្ត​ទុកដាក់​ដល់ក​ង​កម្លាំង​ទាំងអស់​មិន​ថា តែ​នៅ​ខេត្តមណ្ឌលគិរី​ឬ​ខេត្ត​ណា​នោះទេ គឺ​សម្តេច​បាន​យក​ពេលវេលា​នឹង​ធនធាន​ផ្ទាល់​របស់​សម្តេច ដើម្បី​ឧបត្ថម​ដល់​នាយទាហាន​នឹង​ពលទាហាន ដែល​កំពុង​មាន​តួនាទី​បម្រើ​ជាតិ​មាតុភូមិ​។ ឯកឧត្តម​មេបញ្ជាការ​ខេត្ត​បាន​ប្រសា​ស​ន៏​បន្តថា បន្ទាប់ពី​បាន​ទទួល​អាវ​រងា​ពី​ឯកឧត្តម​ហ៊ុន ម៉ា​ណែ​ត​នៅ​ថ្ងៃទី​១០ វិច្ឆិកា ២០១៥​រួច លោក​ក៏​បាន​បន្ត​យក​រងា​ទាំងនោះ​មក​ចែក​ជូន​ជា​បន្ទាន់​ដល់​កង​ម្លាំង​ដែល​ចំនុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី​នៅ​ព្រឹក ថ្ងៃទី​១១ វិច្ឆិកា ២០១៥ នៅ​មូលដ្ឋាន​កងទ័ព​ស្រុក​កោះ​ញែក ភ្លាមៗ​ដោយ​មិន​ទុកឲ្យ​ហួស​រដូវរងា​ឡើយ​។

​ក្រៅពី​អាវ​រងា​ដែល​បាន​ចែកជូន​ដល់​កម្លាំង​យោធា​ខេត្ត​មណ្ឌលគិរី សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ក៏​បាន​ឧបត្ថម​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី នូវ​រថយន្ត​ម៉ាក​វី​ហ្គោល សេរី​២០១៣ មួយគ្រឿង​ផង​ដែរ ដើម្បី​ជា​ការ​ងាយស្រួល​ដល់​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្នុង​ការប្រើប្រាស់​ដឹកជញ្ជូន​កម្លាំង​ទាហាន បម្រើ​ដល់​ជាតិ​មាតុភួមិ​។ លោក​ឧត្តមសេនីយ៏ត្រី ឃិន ម៉េង​ស្រេង បាន​ថ្លែងអំណរគុណ​ជា​អនេក​ជូន​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​ជា​និច្ច​ជា​កាល​សម្តេច​តែង​យកចិត្តទុកដាក់​លើ បញ្ហា​សន្តិសុខ​ជាតិ ប្រជាជន នឹង​ជា​ពិសេស​លើ​បញ្ហា​សុខភាព​របស់​កងទ័ព ។ ហើយ​លោក​ក៏​បាន​ផ្តាំផ្ញើរ​ទៅដល់​មេបញ្ជាការ​សឹង​រង​ក្រុង​ស្រុក​ទាំង​ប្រាំ​នៅ​ខេត្ត​មណ្ឌលគិរី ត្រូវ​យក​អាវ​រងា​ទាំងនេះ​ទៅ​ចែកជូន​ដល់​នាយទាហាន​នាយទាហានរង គ្រប់ៗ​គ្នា មិន​ត្រូវ​យក​ទៅ​ទុក​ក្នុង​ឃ្លាំង​ឲ្យ​ហួស​រដូវរងា​ទេ ៕
​ចិន្ដា កម្ពុជា​អភិវឌ្ឍន៍​

 

2015-(1) 2015-(5) 2015-(4) 2015-(3) 2015-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.