ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ផ្ទុះ​ការតវ៉ា ខណៈ​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ យក​គ្រឿងចក្រ​ជីក​កកាយ​កំណត់​ព្រំ​ដី​ត្រង់ចំណុច​ព្រលាន​យន្តហោះ​ចាស់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ផ្ទុះ​ការតវ៉ា ខណៈ​អាជ្ញាធរ​ស្រុក​ដំណាក់​ចង្អើរ បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កាយ​ដី​កំណត់​ព្រំ នៅត្រង់​ចំណុច​ទីតាំង​ព្រលាន​យន្តហោះ​ចាស់ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៩ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​យោង​តាម​ការលើកឡើង​ពី​ប្រជាពលរដ្ឋ​ឈ្មោះ គាត មួយ ភេទ​ស្រី អាយុ ៥៧ ឆាំ្ន ដែល​រស់នៅ​ក្នុង​ភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ប្រាប់ឲ្យដឹង​ថា ដី​គាត់​បាន​កាន់កាប់​នៅក្នុង​បរិវេណ​ព្រលាន​យន្តហោះ​វាល​វង្ស នេះ​តាំង​ពី​ឆាំ្ន ២០០០ មក​ម្លេះ ប៉ុន្តែ​ជំនាញ​មិន​ទាន់​ចេញ​ប្លង់​កម្មសិទ្ធិ​ឱ្យ​នៅឡើយ តែ​ដី​របស់​ពលរដ្ឋ​នៅ​ជាប់​គ្នា​បែរជា​មាន​ប្លង់​កម្មសិទ្ធិ​កាន់កាប់​ស្របច្បាប់​ទៅវិញ​។ ប្រជាពលរដ្ឋ​ដដែល​បាន​រៀបរាប់​ទៀត​ថា ចំពោះ​គ្រឿងចក្រ​មក​កាយ​ព្រំ​នៅ​ចំណុច​នេះ បែរជា​បាន​ជ្រៀតជ្រែក​ដី​របស់​គាត់​ដែល​ធ្លាប់​កាន់កាប់​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មកហើយ​។​

​ដោយឡែក បើ​តាម​ការអះអាង​ប្រជាពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ តាន់ មី ភេទ​ស្រី អាយុ​៤៨​ឆាំ្ន រស់នៅ ភូមិ​ភ្នំ​លាវ​បាន​និយាយថា​គាត់​ជា​ពលរដ្ឋ​រស់​នៅ​ដូច​គេឯង​ដែរ​តែ​ហេតុ​អ្វី​ដី​គាត់​នៅក្បែរ ព្រលាន​យន្តហោះ​ដូច​អ្នក​ផ្សេង​ដែរ​តែ​គេ​បែ​ជា​បាន​ប័ណ្ណកម្មសិទ្ធិ ចំណែក​គាត់​វិញ​បែរជា អត់​បាន​អញ្ចឹង តើ​យុតិ្ត​ធម៌​នៅត្រង់ណា​ណាទៅ​?​។​អ្នក​មីង តាន់ មី បាន​និយាយ​ទាំង​ខឹងសម្បា​ថា ពេលនេះ​ជា​ពេល​ដែល​គាត់​ចេញ​មុខ​តតាំង​ហើយ​បើ​អាជ្ញាធរ​ប្រកាសថា​មិន​ឱ្យ​ដូចគ្នា​ក៏​គាត់​មិន​ជំទាស់​ដែរ តែ​គ្រឿងចក្រ​បាន​មក​កាយ​ព្រំ​មាន​ការបត់បែន​ហាក់ដូច​និយម​បក្ស ពួក​ពេក​ហើយ​។​

​ទាក់ទិន​នឹង​ករណី​ប្រើ​គ្រឿងចក្រ​កាយ​ព្រំ​ព្រលាន​យន្តហោះ​ចាស់​ខាងលើ លោកស្រី គឹម ច​ន្នី អភិបាលស្រុក ដំណាក់​ចង្អើរ បាន​អោយដឹងនៅ​រសៀល​ថ្ងៃ​ទី​០៤  ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ពលរដ្ឋ​ដែល​ចេញមុខ​មក​តវ៉ា​នោះ​សុទ្ធតែ​ត្រូវបាន​វាស់វែង​ឱ្យ​ពួកគាត់​រួច​អស់​ទៅហើយ​រឿង​អី​បាន​ពួកគាត់​មក​តវ៉ា​ទៀត​នោះ​។​ទោះបីជា​បែបណា​ដី​ព្រលានយន្តហោះ​មួយ​នេះ​ខាង​អជ្ញាធរ ខេត្ត​បាន​មាន​គម្រោង​ឱ្យ​ក្រុមហ៊ុន​មួយ​ធ្វើការ​អភិ​វឌ្យន៍​ប៉ុន្តែ​មិន​ទាន់​ចេញ​ជា​ហេតុផល​នៅឡើយ​ទេ​។​

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ បើ​តាម​ការពិនិត្យ​ជាក់ស្ដែង​ការយក​គ្រឿងចក្រ​មក​កាយ​ព័ទ្ធជុំវិញ​បរិវេណ​ដី​ព្រលាន​យន្តហោះ​ចាស់​ចំណុច​វាល​វង្ស នេះ​គឺ​ជា​សម្ភារៈ​របស់​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កែប ហើយ​គេ​ក៏​មិន​ទាន់​ដឹងថា តើ​ខាង​ជំនាញ​បាន​កំណត់​ព្រំប្រទល់​រវាង​ដី​ព្រលានយន្តហោះ និិង​ដី​របស់​ពលរដ្ឋ​ត្រង់​ចំណុច​ណា​នោះឡើយ​៕
សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.