ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កិច្ចប្រជុំ​ពិភាក្សា​ទ្វេរ​ភាគី​កម្ពុជា​ថៃ​Meeting Border Liaison Office(BLO)​រវាង​រដ្ឋបាល​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ​និង​រដ្ឋបាល​ស្រុក​អរ័ញ្ញ​ខេត្ត​ស្រះកែវ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កិច្ចប្រជុំ​ស្តីពី កិច្ចសហប្រតិបត្តិការ រួមគ្នា​និង​យោគយល់​គ្នា ដើម្បី​បង្ការ ទប់ស្កាត់​ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស ឆ្លងដែន​ខុសច្បាប់ កិច្ចការងារ ចរាច​រណ៍ និង​បញ្ហា​ប្រឈម​នានា នៅ​រសៀល ម៉ោង​៣.០០​នាទី ថ្ងៃ​ពុធ ៣​កើត ខែ​ជេស្ឋ ឆ្នាំ​កុរ ឯ​កស័ក ពស​.២៥៦៣​ត្រូវ​និង​ថ្ងៃ​ថ្ងៃទី​០៥.​ខែ​មិថុនា​ឆ្នាំ​២០១៩​រវាង​រដ្ឋបាល​ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ និង​រដ្ឋបាល​ស្រុក​អរ័ញ្ញ​ខេត្ត​ស្រះកែវ ដែល​ខាង​កម្ពុជា​ដឹកនាំ​គណប្រតិភូ​ចូលរួម​កិច្ចប្រជុំ លោក គាត ហ៊ុល អភិបាល​នៃ​គ​ណះ​អភិបាលក្រុង​ប៉ោយប៉ែត​តំណាង​ដ៍​ខ្ពង់ខ្ពស់ ឯកឧត្តម​អ៊ុំ រាត្រី អភិបាល​នៃ​គ​ណះ​អភិបាល​ខេត្ត​បន្ទាយមានជ័​យ មន្ត្រីរាជការ សាលាក្រុង កងកម្លាំង​គណះបញ្ជាការ​ឯកភាព​ក្រុង​ប៉ោយប៉ែត​ជាច្រើនរូប ចំណែក​ខាង​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក សវនិត​សុរិយ​កុល អយុធ្យា អភិបាលស្រុក​អរ័ញ្ញ​កងកម្លាំង និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើនរូប ។​

​ថ្លែង​ក្នុង​អង្គប្រជុំ លោក​គាត ហ៊ុល អភិបាល​នៃ​គ​ណះ​អភិបាលក្រុង​ប៉ោយប៉ែត បាន​ថ្លែងអោយដឹងថា តាំង​នា​ម​គណះប្រតិភូ និង​តំណាង​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែត ខាង​កម្ពុជា លោក​មាន បីតិ​សោមនស្ស​រីករាយ ឥត ឧប្បមា​ដោយ​បាន​ការទទួល​បដិ​សណ្ឋា​រះ​យ៉ាង​កក់ក្តៅ ពី​ខាង​ភាគី​ថៃ​ក្នុង​ការចូលរួម​កិច្ចប្រជុំ​ទ្វេរ​ភាគី​ដែល​ហៅ​កាត់​ថា​(BLO)​ដើម្បី​ធ្វើ​ពិភាក្សា​កា​ងារ​រួមគ្នា ពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន ជួញដូរ​មនុស្ស ចរាចរណ៍​សាធារណៈ ពាណិជ្ជកម្ម និង​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន ដែល​ត្រូវ​ដោះស្រាយ ក៍​ដូចជា​បញ្ហា ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ ដែល​រស់​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ គឺ​ច្បាស់​ណាស់ ត្រូវមាន​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក ជា​ចាំបាច់ ដោយ​ខាន​ពុំ​បាន​យើង​ក៍​ប្រាកដ​ក្នុង​ចិត្ត​ច្បាស់​ណាស់​ដែរ​ថា បញ្ហា​វា​មុខតែ​កើតមាន គ្រាន់តែ​តិច និង​ច្រើន​តែ​ប៉​ណ្ណោះ ប្រាកដ និង​កើត​មាន ក្នុង​មាន​អាជ្ញាធ័រ មិន​ខុស​អី​នឹង​អាណាព្យាបាល​ឡើយ ត្រូវមាន​ភារកិច្ច និង​ក​តាប្ប​កិច្ច ត្រូវ​ដោះស្រាយ​ជា​ចាំបាច់ រាល់​បញ្ហា​ប្រឈម ចំពោះ​មុខ​នេះ ។​

​ឆ្លៀត​ក្នុង​ខ​ណះ​នោះដែរ លោក​អ៊ុយ ច័ន្ទ​រិទ្ធ ក្រុមប្រឹក្សា​ក្រុង ជំនួយ​អោយ លោក គាត​ហ៊ុល អភិបាល​នៃ​គ​ណះ​អភិបាលក្រុង​ប៉ោយប៉ែត បាន​លើកយក​សំណូមពរ សំខាន់​មួយ​ចំណុច គឺ​សុំ​អោយ មន្ត្រី​គយ​បំរេ​ី​ការ ច្រកចេញ ខាង​ភាគី​ថៃ សុំអោយ​មាន​ការយោគយល់ ទៅ​និង​ការបង់ថ្លៃ លើ​ទំនិញ អីវ៉ាន់​ដែល​ដឹក​តាមរ​ទេះ​ចេញមក ខាង​កម្ពុជា​សុំអោយ​មាន​ការ​បន្ធូ​បន្ថយ​លើ​តម្លៃ ដែល​តម្រូវអោយ​បង់ ព្រោះ​រយះ​កាល​កន្លង​មក ប្រពល​រដ្ឋ​ខ្មែរ​បាន ត្អូញត្អែរ​ពី​បញ្ហា ទុក្ខលំបាក នៃ​ការយកថ្លៃ​លើ​ទំនិញ​ដឹក​តាមរ​ទេះ​មាន​ការ បង់ថ្លៃ​ខ្ពស់​ហួសហេតុ​ពេក ហើយ​ពលរដ្ឋ​ខ្មែរ​បាន​មក​ដាក់ពាក្យ​ប្តឹង​មក​ខាង​សាលាក្រុង​អោយជួយ​អន្តរាគមន៍​ក្នុង​រឿង​នេះ​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​។​

ឆ្លើយតប ខាង​ភាគី​ថៃ តំណាង​ខាង​មន្ត្រី​គយ​ប្រចាំ​ស្រុក​អរ័ញ្ញ​លោកក៍​បាន​ឆ្លើយតបស​ន្យា ថា​និង​យក​រឿង​នេះ ដើម្បី​ជូន​យោបល់ ថ្នាក់លើ ដើម្បី​ពិភាក្សា​ក្នុង​កិច្ចការងារ​នេះ បន្ទាប់មក កិច្ចប្រជុំ​បាន​លើកយក ប្រធានបទ​សំខាន់​ផ្សេងៗ​សំខាន់​បន លើកឡើង​បន្ថែមទៀត ដូចជា បញ្ហា​គ្រឿងញៀន បញ្ហច​រាចរណ៍ មក​ពិភាក្សា ដេញដោល អស់​រយៈពេល​ប្រមាណ​ជា​ពីរ ម៉ោង​ហើយ​ចំណុច​ដែល​ពិសេស​លើកឡើង​មួយទៀត​នោះ​គឺ ខាង​ភាគី​ថៃ​បាន​លើកយក បញ្ហា​ដំណើរ​នៃ​ការ គិតគូរ ពី​គំរោង ការសាងសង់​ស្ពាន សំរាប់រ​ទេះ​ដឹកទំនិញ នៅពេល​ខាងមុខ​ឆាប់ៗ​នេះ ។​

​ភាគី​ទាំងពីរ ខាង​កម្ពុជា​ក៍​ដូចជា​ភាគី​ថៃ បាន​ប្រាប់​អោយដឹងថា ថ្នាក់ដឹកនាំ​នៃ​ទាំង​ពីរ​ប្រទេស​បាន ធ្វើការ​អនុមតិ យល់ព្រម​រួចស្រេច​ហើយ​លើ​ចំណុច​នេះ​ដូចៗ​គ្នា ដោយ រង់ចាំ​តែ​ថ្ងៃ​បើក​ការដ្ឋាន បញ្ចុះ​បឋមសិលា​តែប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃ​ឆាប់ៗ​ខាងមុខនេះ រដ្ឋបាល​សាលាក្រុង​ប៉ោយ​ប៉ែត និង​រដ្ឋបាល​ស្រុក​អរ័​ញ្ញ និង​កំណត់​ថ្ងៃ ជាក់លាក់​ណាមួយ​ដើម្បី​បើក​ការដ្ឋាន​ចាប់ផ្តើម​សាងសង់​ស្ពាន សំរាប់រ​ទេះ​ដឹកទំនិញ​បន្ថែម​មួយ​នេះ ដើម្បី​បញ្ចៀស​បាន ការគ្រោះថ្នាក់ ចរាចណ៍ និង​ការកកស្ទះ ចរាចណ៍​នៅ​លើ ស្ពាន​មិត្តភាព​កម្ពុជា​ថៃ និង​ទុកជា​ប្រយោជន៍ សំរាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ បាន​ប្រើប្រាស់ ដើម្បី​បង្កើន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សំរាប់ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តោយ បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ អោយ​កាន់តែ មាន​ជីវភាព​រស់នៅ​បាន​ល្អប្រសើ​រ​ថែម​មួយកំរិត​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.